en     km
en     km

កម្ពុជា​ នឹង​ចាប់​បញ្ជូន​ជនជាតិ​ចិន​ ៣៨​ នាក់​ ទៅ​ប្រទេស​ចិន​វិញ​ ឆាប់ៗ​នេះ​

Share

រូបភាព៖ RFA
រូបភាព៖ RFA

ឧត្តមសេនីយ​ម្នាក់​នៃ​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា​ សមត្ថកិច្ច​កម្ពុជា​នឹង​ចាប់​បញ្ជូន​ជនជាតិ​ចិន​ចំនួន​ ៣៨​ នាក់​ ទៅ​ឱ្យ​អាជ្ញាធរ​ចិន​នៅ​ពេល​ឆាប់ៗ​នេះ​ បន្ទាប់​ពី​ចាប់​ឃុំខ្លួន​ពួក​គេ​នៅ​កម្ពុ​ជាមួយ​រយៈ​មកនេះ​។​

​តាម​ទីភ្នាក់ងារ​សារ​ព៌​ត៌​មាន​  AP​  ជនជាតិ​ចិន​ទាំង​ ៣៨​ នាក់​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​កម្ពុជា​ចាប់ខ្លួន​នៅ​កន្លែង​លេងល្បែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​អគ្គស្នងការ​រង​នគរបាល​ជាតិ​កម្ពុជា​ ឧត្តមសេនីយ​ ឆាយ​ ស៊ី​ណា​រ៉េ​ត​ ដែល​ប្រភព​ព័ត៌មាន​នេះ​ ស្រង់​សម្ដី​បាន​និយាយ​ថា​  ការ​ចាប់ខ្លួន​ជនជាតិ​ចិន​ ចំនូ​ន​ ១០៥​ កាលពី​ថ្ងៃ​ពុធ​ ក្នុង​ស​ប្ដា​ហ៍​នេះ​ គឺ​ធ្វើ​ឡើង​តាម​កិច្ចសហការ​ជាមួយ​នគរបាល​ចិន​ ប៉ុន្តែ​ពួក​គេ​ ៦៧​ នាក់​ ត្រូវ​បាន​ដោះ​លែង​ បន្ទាប់​ពី​សាកសួរ​ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​ដើម្បី​ចាប់ខ្លួន​។​

​លោក​ឧត្តមសេនីយ​បញ្ជាក់​ថា​ ជនជាតិ​ចិន​ទាំង​ ៣៨​ នាក់​នេះ​ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​ការ​ជំរិត​ទារប្រាក់​លើ​ជនជាតិ​ចិន​ខ្លួន​គេ​ គឺ​តាម​អ៊ី​ន​ធើ​ណែ​ត​ និង​ទូរស័ព្ទ​។​ លោក​ថា​ ជនសង្ស័យ​ទាំងនោះ​ត្រូវ​ដឹក​មក​ឃុំខ្លួន​នៅ​ភ្នំពេញ​ដើម្បី​នាំ​ខ្លួន​ទៅ​ប្រទេស​ចិន​ ។​

​តាម​លោក​ឧត្តមសេនីយ៍​  ការ​ចាប់ខ្លួន​ជនជាតិ​ចិន​ បន្ថែម​ ៣៨​ នាក់​ទៀត​នេះ​ បាន​នាំ​ឱ្យ​ ចំនួន​ជនជាតិ​ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ ករណី​ដូច​គ្នា​នេះ​បាន​កើនឡើង​ជាង​ ១០០០​ នាក់​ នៅ​ក្នុង​រយៈពេល​ ៦​ឆ្នាំ​មកនេះ​៕

Share

Image
Image
Image