en     km
en     km

តុលាការ​កំពូល​ បើក​សវនាការ​សំនុំរឿង​ពុក​រលួយ​ ៧០​ ម៉ឹ​ន​ដុល្លារ​ នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

Share

រួបភាព៖ berniegourley.com
រួបភាព៖ berniegourley.com

ភ្នំពេញ៖  តុលាការ​កំពូល​ បើក​សវនាការ​ជំនុំ​ជម្រះក្ដី​ លោក​ ចែ​ម​ សង្វារ​ អតីត​អគ្គាធិការ​ នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដោយ​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នូវ​ទឹកប្រាក់​៧០​ ម៉ឺន​ដុល្លារ​។​

​លោក​ ចែ​ម​ សង្វារ​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៧​ឆ្នាំ​ និង​ពិន័យ​ ២០​ ម៉ឺន​ដុល្លារ​ ព្រមទាំង​រឹបអូស​ទ្រព្យសម្បត្តិ​ចំនួន​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ថែម​ទៀត​ផង​។​

​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​  សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ និង​លោក​ នៅ​ មុនី​ជោ​ត​ ជា​តំណាង​មហាអយ្យការ​។​

​លោក​ ចែ​ម​ សង្វារ​ ត្រូវ​បាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៤​ ដែល​រហូត​ដល់​ទល់​ពេល​នេះ​ លោក​ ចែ​ម​ សង្វារ​ បាន​ជាប់​ពន្ធនាគារ​ជិត​ ២​ឆ្នាំ​ មក​ហើយ​។​

​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​រក​ឃើញ​អតីត​អគ្គាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នូវ​ទឹកប្រាក់​ ៧០​ ម៉ឺន​ដុល្លារ​។​

​កាលពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​  ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ដក​តំណែង​មន្ត្រី​របស់​ខ្លួន​ចំនួន​ ២​រូប​ ពាក់ព័ន្ធ​នឹង​ការ​ករណី​កឹ​ប​កេង​ប្រាក់​ចំនួន​ ២៣​ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​គឺ​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំហុស​ពួក​គេ​ឃើញ​។​ មន្ត្រី​ទាំង​២​ រូប​នេះ​ ម្នាក់​ ​ឈ្មោះ​ មាស​ ប៉ូ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​លោក​ ឡាយ​ ម៉ា​រី​វ៉ូ​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​ទូរគមនាគមន៍​កម្ពុជា​៕​

Share

ព័ត៌មានទាក់ទង

Image