en     km
en     km

តុលាការ​កំពូល​ ប្រកាស​ទាត់​ចោល​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ហុង​ សុខ​ហួរ​

Share

រូបភាព (CambodiaDaily)
រូបលោក ហុង សុខហួរ កាលពីពេលកន្លងទៅ (ពី CambodiaDaily)

ភ្នំពេញ៖  ​តុលាការ​កំពូល​ បាន​ប្រកាស​បន្ត​ឃុំខ្លួន​លោក​ ហុង​ សុខ​ហួរ​ ព្រោះ​យល់​ឃើញ​ថា​ ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ត្រឹមត្រូវ​ដោយ​លើក​ការ​សម្អាង​ថា​ ករណី​លោក​ហុង​ សុខ​ហួរ​  ជា​រឿង​ធ្ងន់ធ្ងរ​ ហើយ​បើ​នៅ​ក្រៅ​ឃុំ​ជន​ ជាប់ចោទ​អាច​ បង្ក​អសន្តិសុខ​។​ តាម​សេចក្ដីរាយការណ៍​ ព័ត៌មាន​ លោក​ ហុង​ សុខ​ហួរ​ ពុំ​ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​កំពូល​ ដើម្បី​ឱ្យមក​ស្ដាប់​ការ​ប្រកាស​សាលដីកា​នៅ​ព្រឹក​មិ​ញ​នេះ​ទេ​។​

​លោក​ ហុង​ សុខ​ហួរ​ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ រង​បទ​ចោទ​ទាំង​ ៣​ នោះ​ រួម​មាន​ បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​ សាធារណៈ​ក្លែង​ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​ បទចោទប្រកាន់​ទាំងនោះ​ នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ចន្លោះ​ពី​៥​ ទៅ​ ១០​ឆ្នាំ​ផង​ដែរ​។​

លោក​ ហុង​ សុខ​ហួរ​ បាន​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ដោយ​លោក​អះអាង​ថា​ លោក​មាន​ជំងឺ​ ច្រើន​ប្រភេទ​ដូច​ជា​ ជំ​ងឹ​ក្រពះ​ និង​ជំងឺលើសឈាម​។​

លោក​ ហុង​ សុខ​ហួរ​ ប្រកាស​ថា​ លោក​តំកល់​ប្រាក់​ ២០​ លាន​រៀល​ និង​លិខិតឆ្លងដែន​ចំនួន​ ២​ គឺ​លិខិតឆ្លងដែន​បារាំង​ និង​កម្ពុជា​។​ ប៉ុន្តែ​ទាំង​សាលាដំបូង​រាជ​ធា​និ​ភ្នំពេញ​ និង​សាលា​ឧ​ទ្ធ​រ​ណ័​ បដិសេធ​មិន​ឱ្យ​លោក​នៅ​ក្រៅ​ឃុំ​។​

លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ លិខិត​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀយ​ណា​ម​ លើ​ Facebook​ របស់​លោក​ សម​ រ​ង្ស៊ី​ ហើយ​នៅ​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​ តុលាការ​បាន​សម្រេច​ឃុំខ្លួន​ លោក​ ហុង​ សុខ​ហួរ​ ដាក់​ពន្ធនាគារ​ព្រៃ​ស​ ដោយ​តុលាការ​បាន​ ចោទប្រកាន់​ចំនួន​ ៣​ បទល្មើស​នេះ​។​

តែ​ការ​ចាប់ខ្លួន​ លោក​ហុង​សុខ​ហួរ​ ធ្វើ​ឡើង​ មួ​យស​ប្ដា​ហ៍​ បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ឱ្យ​ចាប់ខ្លួន​ បន្ទាប់​ពី​លោក​ចោទ​ អតីត​សមាជិក​ព្រឹទ្ធសភា​ បក្ស​ប្រឆាំង​រូប​នេះ​ ថា​ ក្បត់ជាតិ​ ទាក់ទិន​ការ​បង្ហោះ​សន្ធិសញ្ញា​ព្រំដែន​ កម្ពុជា​-​វៀតណាម​ ឆ្នាំ​ ១៩៧៩៕​

Share

Image
Image
Image