en     km
en     km

តុលាការ​កំពូល​ប្រកាស​សាលដីកា​ លោក​ ហុង​ សុខ​ហួរ​ សុំ​នៅ​ក្រៅ​ឃុំ​ នៅ​ព្រឹក​នេះ​

Share

រួបភាព៖ berniegourley.com
រួបភាព៖ berniegourley.com

ភ្នំពេញ៖  លោក​ ជួង​ ជូ​ងី​ មេធាវី​ការពារ​ក្តី​ បានឱ្យ​ដឹង​ថា​តុលាការ​កំពូល​ប្រកាស​សាលដីកា​លើ​ បណ្ដឹង​របស់​អតីត​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម​ រ​ង្ស៊ី​ គឺ​លោក​ ហុង​ សុខ​ហួរ​ សុំ​នៅ​ក្រៅ​ឃុំ​  នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​។​

​មេធាវី​ការពារ​ក្តី​ លោក​ ហុង​ សុខ​ហួរ​ លោក​ ជួង​ ជូ​ងី​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ ១០២​ ថា​  តុលាការ​កំពូល​ប្រកាស​សាលដីកា​នៅ​ម៉ោង​ ៨​ព្រឹក​នេះ​។​ លោក​ ហុង​ សុខ​ហួរ​ បាន​ដាក់​ពាក្យ​ សុំ​នៅ​ក្រៅ​ឃុំ​ដោយ​លោក​អះអាង​ថា​ លោក​មាន​ជំងឺ​ច្រើន​ប្រភេទ​ដូច​ជា​ ជំងឺ​ក្រពះ​ និង​ជំងឺលើសឈាម​។​

​លោក​ ហុង​ សុខ​ហួរ​ ប្រកាស​ថា​ លោក​តំកល់​ប្រាក់​ ២០​ លាន​រៀល​ និង​លិខិតឆ្លងដែន​ចំនួន​ ២​ គឺ​លិខិតឆ្លងដែន​បារាំង​ និង​កម្ពុជា​។​ ប៉ុន្តែ​ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​បដិសេធ​មិន​ឱ្យ​លោក​នៅ​ក្រៅ​ឃុំ​។​

​តែ​សូម​រំឭក​ថា​ដែរ​ថា​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ទាក់ទិន​ សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ ឆ្នាំ​ ១៩៧៩​ ដែល​សម្ដេច​ ហ៊ុន​ សែន​ ចោទ​ថា​ជា​អំពើ​ក្ប​តិ​ជាតិ​ហើយ​ បញ្ជា​ឱ្យ​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​៕

Share

ព័ត៌មានទាក់ទង

Image