កម្ពុជា ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី ១៨ ដោយមាន ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលពិធីនេះប្រារព្ឋធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។ ទិវាវប្បធម៌នេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងបំផុសស្មារតីដល់កុលបុត្រ កុលធីខ្មែរ ឱ្យចេះស្រឡាញ់ ថែរក្សា និងអភិរក្សនូវវប្បធម៌ជាតិដ៏ល្អផូរផង់របស់ខ្លួន។
ដើម្បីបានជ្រាបសូមស្ដាប់ការពិពណ៌នា របស់លោក ឌីណា ដូចតទៅ៖
នៅក្នុងទិដ្ឋភាពនៃ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៨ អ្នកសម្របសម្រួលកម្មវិធីបាន លើកឡើង ពីរបៀបវារៈនៃកម្មវិធីទាំងមូល គឺទី១ សុន្ទរកថាស្វាគមន៏ និងការប្រកាសលទ្ធផលមហាស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី២ ដោយអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសុន្ទរកថាគន្លឹះ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ថ្លែងដោយ សម្តេច ហ៊ុន សែន ហើយជាចុងក្រោយគឹការជូនរង្វាន់ជ័យលាភីដល់សិល្បៈករសិល្បៈការិនី និងសិស្សនិស្សិត។
កម្មវិធីបាន ចាប់ផ្ដើម ដោយមានការដាក់បង្ហាញ និងសម្ដែងសិល្បៈដោយក្រុមសិល្បៈមកពី បណ្ដាខេត្តក្រុង និងវិទ្យាស្ថានមួយចំនួនដែលធ្វើការងារលើវិស័យវប្បធម៌របស់ខ្មែរ។ ប៉ុន្តែមុនចូលដល់កម្មវីទាំងមូលគឹមានការគោរពទង់ជាតិ ហើយបន្ទាប់មកឈានដល់កម្មវិធីតែម្ដង។
បន្ទាប់មកគឺការបង្ហាញសមាសភាពនៃ យុវជនសិល្បៈទូទាំងប្រទេស ហើយបង្ហាញសមាសភាពដំបូងយុវជនសិល្បៈមកពីខេត្តរតគិរី យុវជនសិល្បៈរាជធានីភ្នំពេញ យុវជនសិល្បៈខេត្ដកោះកុង ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ខេត្តប៉ៃលិន សម្ដែងរបាំក្ងោកប៉ៃលិន ខេត្តក្រចេះ ខេត្តស្តឺងត្រែង ខេត្តត្បូងឃ្មុំ កំពង់ចាមសម្ដែងក្រមុំចូលម្លប់ ខេត្តព្រះសីហនុ (ដូងប្រេង) ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី ខេត្តព្រៃវែង ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ កំពង់ធំ ខេត្តកំពត យុវជនសិល្បៈសកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលាជាតិកសិកម្មព្រែកលាប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យសុខាភិបាល សាកលវិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យកម្ពុជា។
នៅក្នុងទិដ្ឋភាពនោះដែរ ក្រោយពីមានការបង្ហាញសមាសភាពរួចរាល់នៃក្រុមសិល្បករហើយមកមានការរាំជាក្រុមនៃសិល្បករទាំងអស់ ដែលក្នុងអត្ថន័យក្នុងចម្រៀងនោះគឺ បង្ហាញពីការរីកចម្រើននៃវប្បធម៌ខ្មែរ និងការឱ្យយុវជនមានការជួយការការពារព្រលឹងមរតកជាតិខ្មែរ។
ក្រោយពីការរាំចប់នៃការបើកកម្មវិធីក៏ចូលដល់ការសម្ដែងរបស់សិល្បករ និងសិស្សនិសិត្ស ហើយដំបូងរបាំបូរាណក្បាច់ខ្មែរចូលមកសម្ដែងមុនគេមានឈ្មោះថា កូនថែវប្បធម៌ខ្មែរ ដែលមានសិស្សមកពីវិទ្យាល័យចំនួនបីសម្ដែងចូលគ្នា។
ជាកិច្ចបិទបញ្ចប់កម្មវិធី សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងជំរុញឱ្យយុវជនខ្មែរខិតខំថែរក្សា វប្បធម៌សិល្បៈ ដូនតាឱ្យបានគង់វង្សសម្រាប់ខ្មែរគ្រប់ជំនាន់៕