en     km
en     km

កម្ពុជា​ ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ លើក​ទី​ ១៨​ ក្រោម​ប្រធានបទ​ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​

Share

cover-HS-on-culture-day-(SPM-page)
​កម្ពុជា​ ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ លើក​ទី​ ១៨​ ដោយ​មាន​ ប្រធានបទ​ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​ ដែល​ពិធី​នេះ​ប្រារ​ព្ឋ​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​ចតុមុខ​ រាជធានី​ភ្នំពេញ​។​ ​ទិវា​វប្បធម៌​នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​ ក្នុង​បំណង​បំផុសស្មារតី​ដល់​កុលបុត្រ​ កុ​ល​ធី​ខ្មែរ​ ឱ្យ​ចេះ​ស្រឡាញ់​ ថែរក្សា​ និង​អភិរក្ស​នូវ​វប្បធម៌​ជាតិ​ដ៏​ល្អ​ផូរផង់​របស់​ខ្លួន​។​

​ដើម្បី​បាន​ជ្រាប​សូម​ស្ដាប់​ការ​ពិពណ៌នា​ របស់​លោក​ ឌី​ណា​ ដូច​តទៅ​៖

​នៅ​ក្នុង​ទិដ្ឋភាព​នៃ​ ទិវា​វប្បធម៌​ជាតិ​ ៣​ មីនា​ លើក​ទី​១៨​ អ្នកសម្របសម្រួល​កម្មវិធី​បាន​ លើក​ឡើង​ ពី​របៀបវារៈ​នៃ​កម្មវិធី​ទាំងមូល​ គឺ​ទី​១​ សុន្ទរកថា​ស្វា​គម​ន៏​ និង​ការ​ប្រកាស​លទ្ធផល​មហា​ស្រព​សិល្បៈ​យុវជន​ទូ​ទាំង​ប្រទេស​ឆ្នាំ​ទី​២​ ដោយ​អ្នកស្រី​ ភឿ​ង​ ស​កុ​ណា​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​សុន្ទរកថា​គន្លឹះ​ ក្រោម​ប្រធានបទ​ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​ ថ្លែង​ដោយ​ សម្តេច​ ហ៊ុន​ សែន​ ហើយ​ជា​ចុង​ក្រោយ​គឹ​ការ​ជូន​រង្វាន់​ជ័យ​លា​ភី​ដល់​សិល្បៈករ​សិល្បៈ​ការិនី​ និង​សិស្ស​និស្សិត​។​

កម្មវិធី​បាន​ ចាប់ផ្ដើម​ ដោយ​មានការ​ដាក់​បង្ហាញ​ និង​សម្ដែង​សិល្បៈ​ដោយ​ក្រុម​សិល្បៈ​មក​ពី​ បណ្ដា​ខេត្ត​ក្រុង​ និង​វិទ្យាស្ថាន​មួយ​ចំនួន​ដែល​ធ្វើការ​ងារ​លើ​វិស័យ​វប្បធម៌​របស់​ខ្មែរ​។​ ប៉ុន្តែ​មុន​ចូល​ដល់​កម្ម​វី​ទាំងមូល​គឹ​មានការ​គោរព​ទង់ជាតិ​ ហើយ​បន្ទាប់​មក​ឈាន​ដល់​កម្មវិធី​តែ​ម្ដង​។​

បន្ទាប់​មក​គឺ​ការ​បង្ហាញ​សមាសភាព​នៃ​ យុវជន​សិល្បៈ​ទូ​ទាំង​ប្រទេស​ ហើយ​បង្ហាញ​សមាសភាព​ដំបូង​យុវជន​សិល្បៈ​មក​ពី​ខេត្ត​រត​គិរី​ យុវជន​សិល្បៈ​រាជធានី​ភ្នំពេញ​ យុវជន​សិល្បៈ​ខេត្ដកោះកុង​ ខេត្ដកណ្ដាល​  ខេត្ដកំពង់ស្ពឺ​ ខេត្ត​ប៉ៃលិន​ សម្ដែង​របាំ​ក្ងោក​ប៉ៃលិន​ ខេត្តក្រចេះ​ ខេត្ត​ស្តឺ​ង​ត្រែង​ ខេត្ត​ត្បូងឃ្មុំ​ កំពង់ចាម​សម្ដែង​ក្រមុំ​ចូល​ម្លប់​ ខេត្ត​ព្រះ​សីហ​នុ​ (​ដូងប្រេង​)​ ខេត្តកំពង់ឆ្នាំង​ ខេត្ត​កែប​ ខេត្តបាត់ដំបង​ ខេត្តព្រះវិហារ​ ខេត្តបន្ទាយមានជ័យ​ ខេត្តមណ្ឌលគិរី​ ខេត្តព្រៃវែង​ ខេត្តឧត្តរមានជ័យ​ ខេត្តស្វាយរៀង​ ខេត្តសៀមរាប​ ខេត្តពោធិ៍សាត់​ កំពង់ធំ​ ខេត្តកំពត​ យុវជន​សិល្បៈ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ សាលា​ជាតិ​កសិកម្ម​ព្រែក​លាប​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ សាកលវិទ្យាល័យ​សុខាភិបាល​ សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ និង​សាកលវិទ្យាល័យ​កម្ពុជា​។​

​នៅ​ក្នុង​ទិដ្ឋភាព​នោះ​ដែរ​ ក្រោយ​ពី​មានការ​បង្ហាញ​សមាសភាព​រួចរាល់​នៃ​ក្រុម​សិល្បករ​ហើយ​មក​មានការ​រាំ​ជា​ក្រុម​នៃ​សិល្បករ​ទាំងអស់​ ដែល​ក្នុង​អត្ថន័យ​ក្នុង​ចម្រៀង​នោះ​គឺ​ បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​វប្បធម៌​ខ្មែរ​ និង​ការ​ឱ្យ​យុវជន​មានការ​ជួយ​ការ​ការពារ​ព្រលឹង​មរតក​ជាតិខ្មែរ​។​

ក្រោយ​ពី​ការ​រាំ​ចប់​នៃ​ការ​បើក​កម្មវិធី​ក៏​ចូល​ដល់​ការ​សម្ដែង​របស់​សិល្បករ​ និង​សិស្ស​និ​សិ​ត្ស​ ហើយ​ដំបូង​របាំ​បូរាណ​ក្បាច់​ខ្មែរ​ចូល​មក​សម្ដែង​មុនគេ​មានឈ្មោះ​ថា​ កូន​ថែ​វប្បធម៌​ខ្មែរ​ ដែល​មាន​សិស្ស​មក​ពី​វិទ្យាល័យ​ចំនួន​បី​សម្ដែង​ចូល​គ្នា​។​

ជា​កិច្ច​បិទ​បញ្ចប់​កម្មវិធី​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ជំរុញ​ឱ្យ​យុវជន​ខ្មែរ​ខិតខំ​ថែរក្សា​ វប្បធម៌​សិល្បៈ​ ដូនតា​ឱ្យ​បាន​គង់វង្ស​សម្រាប់​ខ្មែរ​គ្រប់​ជំនាន់​៕​

Share

Image
Image
Image