en     km
en     km

មេដឹកនាំ​គណបក្ស​ថ្មី​មួយ​ទទូច​ឱ្យ​សភា​ស៊ើបអង្កេត​ ករណី​ផ្ទុះ​ស្នេហា​រវាង​ស្រី​ក្មេង​ម្នាក់​ជាមួយ​លោក​ កឹ​ម​ សុខា​

Share

លោក សួន សេរីរដ្ឋា
លោក សួន សេរីរដ្ឋា

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ទទូច​ឱ្យ​រដ្ឋសភា​ស៊ើបអង្កេត​ទៅ​លើ​ករណី​របស់​លោក​ កឹ​ម​ សុខា​ សមាជិក​រដ្ឋសភា​ និង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ជាប់​ពាក់ព័ន្ធ​រឿង​ស្នេហា​ស្រី​ក្មេង​ដែល​ប្រធាន​គណបក្ស​ថ្មី​ថា​ជា​ «​រឿងអាស្រូវ​»​។​

រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ មានការ​ចុះ​ផ្សាយ​ជា​ច្រើន​លើ​ទំព័រ​ Facebook​ និង​ សារព័ត៌មាន​ពី​ការ​សន្ទនា​គា្ន​ ស្នេហា​ និង​ការ​ណាត់​នារី​វ័យក្មេង​ម្នាក់​ ដែល​គេ​អះអាង​ថា​ មានឈ្មោះ​ក្រៅ​ «​ស្រី​មុំ​»​ ទៅ​ដើរ​លេង​នៅ​ក្រៅប្រទេស​ ព្រមទាំង​មានការ​ផ្តល់​លុយ​តាម​រយៈ​សំឡេង​ខ្សែអាត់​។​

សំឡេង​នេះ​ដំបូង​ឡើយ​ត្រូវ​បាន​បែកធ្លាយ​នៅ​លើ​ Facebook​ មួយ​ឈ្មោះ​ ស្រី​មុំ​ ហើយ​ត្រូវ​បាន​សារព័ត៌មាន​នានា​យក​ទៅ​ចុះ​ផ្សាយ​ ជា​បន្តបន្ទាប់​។​ តែ​មក​ដល់​ពេល​នេះ​ទាំង​លោក​ កឹ​ម​ សុខា​  គ្រួសារ​របស់​លោក​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ ប្រតិកម្ម​ឡើយ​។​

លោក​ សួន​ សេរីរ​ដ្ឋា​ ដែល​ជា​ប្រធាន​គណបក្ស​ទើប​បង្កើត​ថ្មី​ បាន​ចាប់អារម្មណ៍​ ករណី​នេះ​ ។​ លោក​ បាន​ទទូច​ឱ្យ​សភា​ស៊ើបអង្កេត​រឿង​នេះ​។​ លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ Facebook​ របស់​លោក​ថា​ ភាព​ស្ងប់ស្ងាត់​នេះ​ គឺ​ដើម្បី​គេចវេស​មិន​បកស្រាយ​។​ លោក​ថា​ ទាំង​រាជរដ្ឋាភិបាល​ ទាំង​រដ្ឋសភា​ មិន​គួរ​នៅ​ស្ងៀម​នោះ​ទេ​ ដោយសារ​តែ​លោក​ កឹ​ម​ សុខា​ គឺជា​តំណាងរាស្ត្រ​ម្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវ​នេះ​។​

តែ​បែប​នេះ​ក្ដី​សារព័ត៌មាន​នានា​មិន​អាច​រក​ប្រតិកម្ម​ពី​លោក​ កឹ​ម​ សុខា​ ខណៈ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ បែរជា​មិន​ចាប់អារម្មណ៍​។​ អ្នក​សង្កេតការណ៍​ នយោបាយ​ និង​សង្គម​ បាន​ហៅ​ភាព​ស្ងប់​ស្អាត់​របស់​លោក​ កឹ​ម​ សុខា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ សញ្ញា​វិជ្ជមាន​មួយ​ល្អ​ប្រសើរ​។​

​តែ​សូម​រំឭក​ថា​ កាលពីមុន​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​ ៥​ នៅ​ថ្ងៃ​ទី​២៨​ កក្កដា​ ឆ្នាំ​២០១៣​  លោក​ កឹ​ម​ សុខា​ ក៏​ជួប​រឿងរ៉ាវ​ដូចនេះ​ដែរ​ គឺ​មាន​ស្ត្រី​ម្នាក់​ចេញ​មុខជា​សាធារណៈ​ ថា​មាន​ទំនាក់ទំនង​ស្នេហា​ ជាមួយ​សមាជិក​សភា​គណបក្សប្រឆាំង​នេះ​ដែរ​ គឺ​កាល​ណោះ​ ចំ​រដូវ​ឃោសនា​រក​សំឡេង​ឆ្នោត​ តែ​រឿង​នោះ​រលត់​ និង​ស្ងប់ស្ងាត់​ទៅ​វិញ​បន្តិច​ម្ដងៗ​ បន្ទាប់​ពី​ បោះ​ឆ្នោត​ចប់​សព្វគ្រប់​៕​

Share

Image
Image
Image