en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ សរសើរ​ និង​អរគុណ​ពលរដ្ឋ​ និង​អង្គការ​ដែល​ជួយ​ចិញ្ចឹម​ថែរក្សា​កុមារ​កំព្រា​

Share

រូបភាពពីហ្វេសប៊ុកសម្ដេច
រូបភាពពីហ្វេសប៊ុកសម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា

សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​សម្ដែង​ការ​កោតសរសើរ​ និង​អរគុណ​ចំពោះ​ ប្រជាពលរដ្ឋ​ និង​អង្គការ​មួយ​ចំនួន​ ដែល​ធ្វើ​ការងារ​ការពារ​សិទ្ធិ​កុមារ​ កុមារ​កំព្រា​នៅ​កម្ពុជា​ក្នុង​ការ​ជួយ​ចិញ្ចឹម​បីបាច់​ថែរក្សា​អប់រំ​។​

យោង​តាម​បណ្តាញ​សង្គម​ Facebook​ របស់​សម្ដេច​ កាលពី​ថ្ងៃ​ម្សិលមិញ​គឺ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ដូចនេះ​ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ SIDDHARTHA​ KAUL​ ប្រធាន​អង្គការ​ SOS-KDI​ និង​គណៈប្រតិភូ​អង្គការ​ ដែល​មក​ចូលរួម​ប្រជុំ​នៅ​កម្ពុជា​ នា​វិមាន​សន្តិភាព​ នៅ​រសៀល​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​។​

នៅ​លើ​បណ្តាញ​សង្គម​ Facebook​ សម្តេច​តេ​ជោ​ បាន​សរសេរ​ថា​៖​ «​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ និង​សមាគម​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់​ ដែល​ទទួលយក​កុមារ​កំព្រា​ យក​ទៅ​ច​ញ្ចឹ​ម​បីបាច់​ថែរក្សា​ និង​ផ្តល់​ការ​សិក្សាអប់រំ​ដល់​ពួក​គេ​នា​សព្វ​ថ្ងៃនេះ​»​។​

សម្តេច​ ហ៊ុន​ សែន​ ក្នុង​នាម​សមាជិក​អង្គការ​ SOS​ សម្ដែង​សេចក្តី​រីករាយ​ និង​មាន​មោទនភាព​ចំពោះ​អង្គការ​ SOS​ ដែល​បាន​ជួយ​កុមារ​កំព្រា​កម្ពុជា​ ឱ្យ​មានឱកាស​ដូច​កុមារ​ដទៃៗ​ទៀត​នៅ​ក្នុង​ប្រទេស​។​

​ក្រៅពី​លើក​ឡើង​ដូចនេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ប្រាប់​ប្រតិភូ​ថា​ កម្ពុជា​គឺជា​ប្រទេស​មួយ​ធ្លាប់​មាន​អត្រា​កុមារ​កំព្រា​ច្រើន​ជាងគេ​ លើ​ពិភពលោក​ក្នុង​ជំនាន់​សង្គ្រាម​៕

Share

Image
Image
Image