loader

ស្ត្រី​រង​គ្រោះ​រៀប​ការ​ដោយ​បង្ខំ​ក្នុង​សម័យ​ខ្មែរក្រហម​នៅ​តែ​មានការ​ឈឺចាប់​រហូត​ដល់​បច្ចុប្បន្ន​

cover-event-at-Tuol-Sleng-museum
ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​រៀប​ការ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​បាន​សម្ដែង​ក្តី​ឈឺចាប់​ទុក្ខវេទនា​ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ព្រោះ​គិត​ថា​ ជីវិត​គ្មាន​សិទ្ធ​សេរីភាព​ គ្មាន​សិទ្ធិ​ជ្រើសរើស​គូស្រករ​ និង​មិន​បាន​រៀប​ការ​តាម​ប្រពៃណី​ជាតិ​។​ ការ​ថ្លែ​ង​បែប​នេះ​ធ្វើ​ឡើង​ក្នុង​កម្មវិធី​សម្ពោធ​ពិ​ព័រ​ណ៌​ មិន​អចិន្ត្រៃយ៍​ភាព​សោកសៅ​ និង​ការ​តស៊ូ​របស់​ស្ត្រី​ក្រោយ​ការ​រៀប​ការ​ដោយ​បង្ខំ​ក្នុង​សម័យ​ខ្មែរក្រហម​ នៅ​សារមន្ទីរ​ទួល​ស្លែង​ នៅ​រសៀល​ថ្ងៃ​ទី​១​ ខែមីនា​ឆ្នាំ​ ២០១៦​។​

​លម្អិត​ព័ត៌មាន​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ៖

​អស់​រយៈពេល​ជាង​ ៣០​ ឆ្នាំ​មក​ហើយ​ ដែល​សម័យ​ខ្មែរក្រហម​បាន​កន្លង​ផុត​ទៅ​ តែ​ការ​ឈឺចាប់​ដែល​ដិត​ជាប់​ក្នុង​ការ​ចង​ចាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​ចិត្ត​ស្រី្ត​ ដែល​ត្រូវ​បាន​គេ​ចាប់​ឱ្យ​រៀប​ការ​ដោយ​បង្ខំ​ជួប​ការ​លំបាក​រង​ទុក្ខវេទនា​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៧៥​ ទៅ​ដល់​ឆ្នាំ​ ១៩៧៩​។​

អ្នកស្រី​ ម៉ុម​ វុន​ ជា​ប្រជា​ព​រដ្ឋ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​រៀប​ការ​ក្នុង​សម័យ​ខ្មែរក្រហម​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ អ្នកស្រី​មិន​បាន​ស្រឡាញ់​ប្តី​ដែល​អង្គការ​រៀប​ការ​ឱ្យ​នោះ​ទេ​ ព្រោះ​អ្នកស្រី​មាន​ប្តី​រួច​ទៅ​ហើយ​ និង​មានកូន​រហូត​ដល់​ទៅ​ ៨​ នាក់​ផង​ដែរ​៖​ «​ខ្ញុំ​មានគ្រួសារ​ហើយ​ ខ្ញុំ​មានកូន​ ៨​ ហើយ​តាំងពី​សង្គម​មក​ ហើយ​គេ​ក​ម្លោះ​គេ​មិន​យក​ខ្ញុំ​ទេ​ ជា​ស្ត្រី​មេម៉ាយ​មានកូន​ ៨​ ហើយ​ខ្ញុំ​ក៏​អ​អត់​ស្រឡាញ់​ ព្រោះ​មិន​ស្គាល់គ្នា​ផង​ គេ​បង្ខំ​ឱ្យ​រៀប​ការ​…»​។​

ស្ត្រី​រង​គ្រោះ​មួយ​រូប​ទៀត​ អ្នកស្រី​ សរ​ សេក​ ថា​ អ្នកស្រី​ និង​ប្តី​គាត់​ រៀប​ការ​ជាមួយ​គ្នា​ ដោយ​មិន​ស្រឡាញ់​គ្នា​សោះឡើយ​។​ លោកស្រី​បញ្ជាក់​ថា​ ការ​រៀប​ការ​រវាង​ប្តី​ប្រពន្ធ​ ដែល​មិន​ស្រឡាញ់​គ្នា​មិន​មាន​ក្តី​សុខ​នោះ​ទេ​។​ លើស​ពី​នេះ​ទៀត​ ប្តី​អ្នកស្រី​តែងតែ​ប្រើ​អំពើ​ហិង្សា​លើ​រូប​អ្នកស្រី​ រហូត​ដល់​អ្នកស្រី​មាន​ជំងឺ​ទៀត​ផង​។​ អ្នកស្រី​ សរ​ សេក​ ថា​ គាត់​មិន​ចង់​ឃើញ​រូបភាព​ដែល​បង្ខំ​ស្ត្រី​ឲ្យ​រៀប​ការ​ ដោយ​មិន​ពេញចិត្ត​ទៀត​ទេ​ ព្រោះ​គឺជា​ការ​ឈឺចាប់​ខ្លាំង​ណាស់​៖​ «​រាល់​ថ្ងៃនេះ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​ដោយសារ​គេ​វាយ​ កាលណា​យប់​ឡើង​ចុក​»​។​

Chhay-Visodh-(by-Srey-oun)
លោក​ ឆាយ​ វិសុទ្

លោក​ ឆាយ​ វិសុទ្ធ​ ប្រធាន​សារមន្ទីរ​ទួល​ស្លែង​ បាន​លើក​ឡើង​ថា​ ផល​ប៉ះពាល់​ដែល​ស្ត្រី​ទាំងនោះ​ជួប​ប្រទះ​ និង​មានការ​ភ័យ​ខ្លាច​បណ្តាល​ឱ្យ​មាន​ជំងឺ​សតិអារម្មណ៍​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​៖​ «​ក្រោយ​ពី​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ស្ត្រី​រង​គ្រោះ​ គឺ​គាត់​ប្រើ​ថ្នាំ​ សរសៃប្រសាទ​ដោយសារ​ផល​ប៉ះពាល់​ទាំងអស់​ហ្នឹង​ ពិ​ព័រ​ណ៌​មួយ​នេះ​ឱ្យ​ពួក​គាត់​ចេះ​បែង​ចែង​ ភាព​សោកសៅ​របស់​គាត់​ឲ្យ​គេ​បានដឹង​…»​។​

​សូម​បញ្ជាក់​ថា​ ក្នុង​កម្មវិធី​សម្ពោធ​ពិ​ព័រ​ណ៌​ មិន​អចិន្ត្រៃយ៍​ ភាព​សោកសៅ​និង​ការ​តស៊ូ​ និង​ ការ​តស៊ូ​របស់​ស្ត្រី​ក្រោយ​ការ​រៀប​ការ​ដោយ​បង្ខំ​ក្នុង​សម័យ​ខ្មែរក្រហម​ នៅ​សារមន្ទីរ​ទួល​ស្លែង​ នេះ​មាន​រយៈពេល​ ៦​ខែ​ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១​ ខែមីនា​ឆ្នាំ​ ២០១៦​តទៅ​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x