en     km
en     km

តុលាការ​កំពូល​ នឹង​ប្រកាស​សាលដីកា​ នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ករណី​បណ្ដឹង​សារទុក្ខ​របស់​អ្នក​ភូមិ​បឹង​កក់

Share

cover-13-Boeng-Kok-women-(by-Po-Sakun)
​ភ្នំពេញ៖  តុលាការ​កំពូល​ នឹង​ប្រកាស​សាលដីកា​ នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ករណី​បណ្ដឹង​សារទុក្ខ​របស់​អ្នក​ភូមិ​បឹង​កក់​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ តុលាការ​កំពូល​ បាន​លើក​ពេល​ប្រកាស​សាលក្រម​ ករណី​បណ្តឹង​ជំទាស់​ទៅ​តុលាការ​កំពូល​ របស់​ស្ត្រី​បឹង​កក់​ទាំង​ ១៣​នាក់​ ដោយ​ស្ត្រី​ទាំងនោះ​ទាមទារ​ឱ្យ​តុលាការ​ លើកលែង​ការ​ចោទប្រកាន់​ពួក​គេ​ទាំងស្រុង​ លើ​បទ​ចោទ​ ចូល​កាន់កាប់​ដោយ​ខុសច្បាប់​អចលនវត្ថុ​របស់​និ​តិ​បុគ្គល​សាធារណៈ​ និង​ប្រឆាំង​នឹង​មន្ត្រីរាជការ​សាធារណៈ​កាលពី​ឆ្នាំ​២០១២​ ទៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​វិញ​។​

​អ្នក​សង្កេតការណ៍​ស​ង្ឃឺ​ម​ថា​ សំនុំរឿង​នេះ​ តុលាការ​កំពូល​នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​ស្រី្ត​ទាំង​ ១៣​ នាក់​នេះ​។​
​កញ្ញា​ ប៉ូ​ សា​គុន​ មាន​សេចក្ដីរាយការណ៍​៖​

​តំណាង​សហគមន៍​អ្នក​ភូមិ​បឹង​កក់​ បានឱ្យ​ដឹង​ថា​ សវនាការ​ អស់​រយៈពេល​មួយ​ព្រឹក​នៅ​ថ្ងៃនេះ​ លើ​សំនុំរឿង​បណ្តឹង​ជំទាស់​របស់​អ្នក​ភូមិ​បឹង​កក់​ ១៣​នាក់​ នា​ព្រឹក​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ តុលាការ​កំពូល​ នឹង​ប្រកាស​សាលដីកា​ នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ខាង​មុខ​។​

លោកស្រី​ ទេព​ វ​ន្នី​ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ បន្ទាប់​ពី​មានការ​ចាប់ខ្លួន​ ពលរដ្ឋ​បឹង​កក់​ទាំង​ ១៣​នាក់​ ត្រូវ​បាន​ជាប់​ក្នុង​ពន្ធនាគារ​ ១​ខែ​ ៣​ថ្ងៃ​ ហើយ​បន្ទាប់​មក​ក៏​ត្រូវ​បាន​សាលាឧទ្ធរណ៍​កាត់​តម្រឹម​ ដោយ​ផ្តន្ទាទោស​ ២​ឆ្នាំ​ កន្លះ​ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​។​

លោកស្រី​ អះអាង​ ពលរដ្ឋ​បឹង​កក់​ទាំង​ ១៣​នាក់​ ពុំ​ពេញចិត្ត​ចំពោះ​ការ​សម្រេច​នេះ​ ដោយ​ចាត់​ទុក​ថា​ ជា​រឿង​អយុត្តិធម៌​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​ ជា​ហេតុ​អ្នកស្រី​ និង​អ្នក​ទាំង​ ១២​ នាក់​ទៀត​ សម្រេច​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​។​

អ្នកស្រី ទេព​ វន្នី
លោកស្រី ទេព​ វន្នី

លោកស្រី​ ទេព​ វ​ន្នី​ មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​មិន​ដែល​បោះបង់​ក្តី​សង្ឃឹម​ទេ​ ក្នុង​នាម​យើង​ជា​ប្រជាពលរដ្ឋ​ស្អាតស្អំ​ ក្នុ​ម​នាម​យើង​ជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ពិតប្រាកដ​ គឺ​យើង​នៅ​តែ​សង្ឃឹមថា​ យើង​នឹង​ទទួល​បាន​នូវ​ភាព​យុត្តិធម៌​ និង​ភាព​ស្អាតស្អំ​ត្រឡប់​មក​វិញ​តាម​រយៈ​តុលាការ​កំពូល​…»​។​

​បើ​តាម​អ្នកស្រី​ តុលាការ​កំពូល​ នឹង​ប្រកាស​សាលដីកា​ នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ខាង​មុខ​។​
​ជាមួយ​គ្នា​នេះ​ ស្ត្រី​ ជាប់ចោទ​ ម្នាក់​ទៀត​ គឺ​ លោកស្រី​សុង​ ស្រី​លា​ព​ទទូច​ឱ្យ​តុលាការ​កំពូល​ ទម្លាក់​បទ​ ចោទ​ប្រឆាំង​ លើ​ ពួក​គាត់​ ទាំង​១៣​នាក​នេះ​ តែ​លោកស្រី​ បើ​ ពុំ​ដូច្នេះ​ទេ​ មាន​ន័យ​ថា​ តុលាការ​នេះ​ មិន​ឯករាជ្យ​ និង​កាត់សេចក្ដី​ដោយ​លំអៀង​។​
​លោក​ស្រមាន​ប្រសាសន៍​ថា​៖​ «​បើសិនជា​តុលាការ​មួយ​នេះ​ គាត់​ចង់​ផ្តល់​តុលាការ​មួយ​ដែល​ស្អាតស្អំ​ ផ្តល់​នូវ​តុលាការ​មួយ​ដែល​ឯករាជ្យ​ សម្រាប់​ប្រជា​ពលរ​រដ្ឋ​ដែល​រង​គ្រោះ​ពិតប្រាកដ​ គាត់​ត្រូវ​តែ​ធ្វើការ​នៅ​តាម​ឆន្ទៈ​របស់​គាត់​ ដែល​ស្វែងរក​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​»​។​

លោក​ អំ​ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ មាន​ ប្រសាសន៍​ថា​ សង្ឃឹមថា​ តុលាការ​កំពូល​នឹង​លើកលែង​បទ​ចោទ​ប្រឆាំង​អ្នកស្រី​បឹង​កក់​ ទាំង​ ១៣​ នេះ​។​

លោក​ អំ​ សំអាត​ មាន​ស​ប្រសាសន៍​ដូចនេះ​ថា​៖​ «​ក្នុង​អង្គ​សវនាការ​នៅ​តុលាការ​កំពូល​ ខ្ញុំ​ឃើញ​ការ​លើក​ឡើង​ ហាក់ដូចជា​មិន​មាន​ ភស្តុ​តាង​ណា​ ដែល​ត្រូវ​ធ្វើការ​ចោទប្រកាន់​អ្នក​ទាំង​ ១៣​ នាក់​នោះ​ទេ​ ចឹ​ង​យើង​សង្ឃឹមថា​ តុលាការ​កំពូល​ និង​ចេញ​សាលដីការ​ ជា​យុត្តិសាស្ត្រ​ដើម្បី​ទម្លាក់​ការ​ចោទប្រកាន់​ហ្នឹង​»​។​

កាលពី​អំឡុង​ឆ្នាំ​ ២០១២​ សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​ បាន​កាត់ទោស​ឱ្យ​អ្នក​ភូមិ​បឹង​កក់​ ១៣​នាក់​ ឱ្យ​ជាប់​ពន្ធនាគារ​ ម្នាក់ៗ​ ២​ ឆ្នាំ​ កន្លះ​ បន្ទាប់​ពី​អ្នក​បឹង​កក់​ទាំងនោះ​ប្រមូលផ្តុំ​គ្នា​ ធ្វើ​សន្និសីទកាសែត​ និង​រារាំង​ដល់​អាជ្ញាធរ​ដែល​សម្រួល​ដល់​ការ​ វិនិយោគ​របស់​ក្រុមហ៊ុន​ស៊ូ​កា​កូ​អ៊ី​ន​ នៅ​តំបន់​បឹង​កក់​។​

តុលាការ​បាន​ចោទ​អ្នក​បឹង​កក់​ទាំង​ ១៣​នាក់​ ចំនួន​ ៣​ករណី​ រួម​មាន​ ១.​ត្រៀម​កាន់កាប់​ដី​បុគ្គល​សាធារណៈ​ ២.​ជេរ​ប្រមាថ​ប្រឆាំង​នឹង​មន្ត្រី​សាធារណៈ​៕​

Share

Image
Image
Image