en     km
en     km

ក្រសួងមហាផ្ទៃ​បណ្តេញ​ជនជាតិ​វៀតណាម​ចំនួន​ ១៨ ​នាក់​បន្ថែម​ ចេញពី​កម្ពុជា​

Share

រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​
រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

ភ្នំពេញ៖  នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ នៅ​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៦​ ម្សិលមិញ​ បាន​បណ្តេញ​ជនជាតិ​វៀតណាម​ ដែល​ស្នាក់​នៅ​កម្ពុជា​ខុសច្បាប់​ចំនួន​ ១៨​ នាក់​ ក្នុង​នោះ​មាន​ស្រី្ត​ចំនួន​ ០២ ​នាក់​។​

បើ​តាម​សេចក្តី​ប្រកាស​ដដែល​ ជនជាតិ​វៀតណាម​ដែល​បាន​ឃាត់ខ្លួន​ខាងលើ​នេះ​ គឺ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រមូល​ពី​បណ្តា​រាជធានី​-​ខេត្ត​ និង​សម្រេច​ប​ញ្ចូ​ន​ជនជាតិ​វៀតណាម​ទាំងនោះ​តាម​ច្រកព្រំដែន​អន្តរជាតិ​ក្អម​សំណ​។​

សូម​រំឭក​ថា​ កាលពី​ចុងខែ​កុម្ភៈ​ កន្លង​ទៅ​នេះ​ នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ឃាត់ខ្លួន​ជនបរទេស​ខុសច្បាប់​ចំនួន​ ៤០​ នាក់​ ស្រី​ ០៨​ នាក់​ សរុប​មាន​ ០៧​ សញ្ជាតិ​  ហើយ​បាន​សម្រេច​បណ្តេញចេញ​ជនបរទេស​ទាំងនោះ​ចំនួន​ ២៨​ នាក់​ ស្រី​ ០៦​ នាក់​ ចេញពី​ប្រទេស​កម្ពុជា​។​

​រីឯ​ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​កន្លែង​ត្រៀម​បណ្តេញចេញ​មាន​សរុប​ចំនួន​ ៤៩​  មាន​ ១៨​ សញ្ជាតិ​ផង​ដែរ​។​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ជនបរទេស​ដែល​បាន​ឃាត់ខ្លួន​ និង​ធ្វើការ​បណ្តេញចេញ​គឺ​មាន​ជនជាតិ​វៀតណាម​ច្រើន​ជាងគេ​៕

Share

Image
Image
Image