en     km
en     km

បណ្តាញ​ជនជាតិ​ដើម​ភាគតិច​ និង​ព្រៃឈើ​ចំនួន​ ២៧​ អង្គការ​ សាទរ​ចំពោះ​ចំណាត់ការ​ក្តៅ​របស់​រដ្ឋាភិបាល​បង្ក្រាប​បទល្មើស​ព្រៃឈើ​

Share

cover-Forest-(sophal-news-on-2.3.16)
​បណ្តាញ​ជនជាតិ​ដើម​ភាគតិច​ និង​ព្រៃឈើ​ចំនួន​ ២៧​ អង្គការ​ បាន​សេចក្តីថ្លែងការណ៍​ ដោយ​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​   ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ នៅ​ពេល​ដែល​ស្ថានភាព​នៃ​ការ​កាប់​បំផ្លាញ​ និង​ការ​ដឹក​ជញ្ជូន​ឈើ​ កំពុង​តែ​មាន​សកម្មភាព​យ៉ាង​ខ្លាំងក្លា​។​

សេចក្តីថ្លែងការណ៍​ដដែល​បាន​លើក​ឡើង​ថា​ ចំណាត់ការ​ដ៏​ក្តៅ​គគុក​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ឆន្ទៈ​ និង​វិធានការ​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​។​

«​ទោះជា​យ៉ាងណា​ក៏​ដោយ​ យើង​មានការ​សោកស្តាយ​ ចំពោះ​យន្តការ​ផ្លូវច្បាប់​ដែល​មាន​ស្រាប់​ ដែល​អាច​ឱ្យ​យើង​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​ការងារ​កន្លង​មក​ចំពោះ​បទល្មើស​ព្រៃឈើ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​»​។​

ទន្ទឹម​នឹង​នេះ​ បណ្តាញ​ជនជាតិ​ដើម​ភាគតិច​ និង​ព្រៃឈើ​៖​ «​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ខ្សែ​សង្វា​ក់​នៃ​ការ​ផ្គត់​ផ្ត​ង់​ឈើ​ ដែល​មិន​មាន​ទិន្នន័យ​ច្បាស់លាស់​បញ្ជាក់​ពី​បរិមាណ​ឈើ​នាំ​ចេញ​មក​ពី​ប្រភព​ផ្សេងៗ​រួម​មាន​ពី​ សហគមន៍​ព្រៃឈើ​ចម្ការ​ឈើ​ និង​ដី​ឯកជន​ គម្រោង​អាជីវកម្ម​រ៉ែ​ ទំនប់​វា​រី​អ​គ្កិ​ស​នី​ ជា​ពិសេស​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​ ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ប្រមូល​ទិញ​ឈើ​ពី​សំណាក់​ឈ្មួញ​ឈើ​ខុសច្បាប់​នៅ​ជុំវិញ​តំបន់​សម្បទាន​»​។​

​បណ្តាញ​ជនជាតិ​ដើម​ភាគតិច​ និង​ព្រៃឈើ​ចំនួន​ ២៧​ អង្គការ​ បាន​បញ្ជាក់​ថា​ កត្តា​ទាំង​អស់នេះ​នឹង​បណ្តាល​ឱ្យ​ព្រៃឈើ​នៅ​កម្ពុជា​បាត់បង់​ក្នុង​រយៈពេល​ដ៏​ខ្លី​ ប្រសិនបើ​ពុំ​មាន​អន្តរាគមន៍​ដោះស្រាយ​ទាន់​ពេលវេលា​ទេ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មវិធី​ស្តារ​គម្រប​ព្រៃឈើ​ កម្មវិធី​ឥណទាន​កាបូន​ ប៉ះពាល់​ដល់​ការ​ជួយ​រក្សា​លំនឹង​ទឹក​ក្រោម​ដី​ ជា​ពិសេស​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន​ដែល​ពឹង​អាស្រ័យ​ផល​ អនុ​ផល​ព្រៃឈើ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។​

​គួរ​រំឭក​ថា​ នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ក្នុង​ពិ​ពិធី​សម្ពោធ​អគារ​ក្រសួងបរិស្ថាន​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ លោក​ទទួលស្គាល់​ថា​នៅ​តែ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ ហើយ​លោក​ប្តេជ្ញា​ត្រូវ​តែ​បង្ក្រាប​ករណី​នេះ​ឱ្យ​បាន​ ដោយ​លោក​បញ្ជា​ឱ្យ​នាយ​ឧត្តម​នី​យ៍​ សៅ​ សុខា​ ប្រើ​គ្រាប់​រ៉ុ​ក​កែ​តបាញ់​កម្ទេច​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ដែល​ព្រហើន​ជាដើម​៕

Share

ព័ត៌មានទាក់ទង

Image