en     km
en     km

ប្រធាន​គណៈកម្មការ​ទី​៨​ រដ្ឋសភា​ ទទូច​ឱ្យ​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ លាលែង​ពី​តំណែង​ករណី​ផ្ទុះ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ជា​ថ្មី​ទៀត​

Share

​បន្ទាប់​ពី​ផ្ទុះ​មេរោគ​អេ​ដ៍​នៅ​ភូមិ​រកា​ ខេត្តបាត់ដំបង​ និង​ករណី​ផ្ទុះ​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ នៅ​ឃុំ​សំបួរមាស​  ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​  រួម​ទាំង​ករណី​ផ្ទុះ​មេរោគ​អេ​ដស៍​ បូក​រួម​ទាំង​ក្រមសីលធម៌​របស់​គ្រូពេទ្យ​ធ្លាក់​ចុះ​ទៀត​នោះ​ ប្រធាន​គណកម្មការ​សុខាភិបាល​ សង្គមកិច្ច​ យុទ្ធ​ជន​ យុវ​នីតិសម្បទា​ ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​កិច្ចការ​នារី​ អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ យល់​ថា​ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ជាតិ​ និង​លើក​ស្ទួយ​វិស័យ​សុខាភិបាល​នេះ​វិញ​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ ត្រូវ​លាលែង​ចេញពី​តំណែង​ ដោយ​ទុក​ឱកាស​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​សមត្ថភាព​ ដឹកនាំ​វិស័យ​សុខាភិបាល​នេះ​។​ តែ​ លោក​រដ្ឋមន្ត្រី​ ក្រសួងសុខាភិបាល​រូប​នេះ​ បដិសេធ​។​

​ព័ត៌មាន​នេះ​រាយការណ៍​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​៖​

 លោកស្រី​ កែ​ សុវណ្ណ​រតន៍
លោកស្រី​ កែ​ សុវណ្ណ​រតន៍

ប្រធាន​គណៈកម្មការ​ទី​៨​ នៃ​រដ្ឋសភា​ លោកស្រី​ កែ​ សុវណ្ណ​រតន៍​ បាន​ទទូច​ថា​ ករណី​ផ្ទុះ​ ជា​ថ្មី​ទៀត​ នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ឃុំ​សំបួរមាស​  ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ជា​ករណី​ធ្ង​ន​ធ្ង​រ​ ដែល​លោកស្រី​ ថា​ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ត្រូវ​លាលែង​ពី​តំណែង​។​ លោកស្រី​បាន​ ទទូច​ដូចនេះ​ក្នុង​ពេល​លោកស្រី​ ផ្ដល់​បទ​សម្ភាស​ជាមួយ​ គេហទំព័រ​ថ្មីៗ​ នៅ​ ព្រឹក​ថ្ងៃ​ទី​១​ មីនា​នេះ​។​

​លោកស្រី​ មាន​ប្រសាសន៍​ថា​ វិស័យ​សុខាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ កំពុង​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​អ្នក​មិនសូវ​មាន​ធនធាន​លែង​មាន​ទំនុកចិត្ត​ ចំណែក​អ្នកមាន​ទ្រព្យសម្បត្តិ​សុខចិត្ត​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​។​

«​ ខ្ញុំ​ ថា​ បើ​គិត​ផលប្រយោជន៍​មែនទែន​ទៅ​ វា​ត្រូវ​លាលែង​ មិនមែន​គួរ​លាលែង​ទេ​…​ ។​ ប៉ុន្ដែ​ ការ​លាលែង​រួច​ហើយ​ តើ​អ្នក​ណា​ជា​អ្នក​មក​ធ្វើ​ហ្នឹង​ ត្រូវ​រៀបចំ​ឡើង​វិញ​ ហើយ​ត្រូវ​ប្ដេជ្ញា​ចិត្ត​ ។​ ខ្ញុំ​មិច​ង់​ឃើញ​ ប្រទេស​កម្ពុជា​យើង​ភាគច្រើន​ ដោះ​ដូរ​មនុស្ស​ ប៉ុន្ដែ​អ្នក​មក​ក្រោយ​ ពិបាក​ជាង​ អ្នក​មុន​ទៅ​ទៀត​ អាច​ពិបាក​ជាង​អ្នក​មុន​ ធម្មតា​កាលណា​គេ​ដោះ​ដូរ​ គេ​ដោះ​ដូរ​ឱ្យ​ខ្លាំង​ ចា៎​មិនមែន​គេ​ដោះ​ដូរ​ឱ្យ​ខ្សោយ​ទេ​»​។​

លោក​ ម៉​ម​ ប៊ុ​ន​ហេង
លោក​ ម៉​ម​ ប៊ុ​ន​ហេង

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ ប្រធាន​គណៈ​ក​ម្មា​ទី​៨​ នៃ​រដ្ឋសភា​ នេះ​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ ដែល​ផ្ដល់​បទ​ម្ភា​ស​ខ្លី​មួយ​ឱ្យ​វិទ្យុ​ស្ត្រី​ FM​ 102​ ថា​ លោក​បាន​បដិសេធ​ដោយ​ប្រតិកម្ម​តប​វិញ​ថា​ ការ​លើក​ឡើង​របស់​ អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ គ្រាន់តែ​ជា​ការ​យល់​ឃើញ​របស់​បុគ្គល​ម្នាក់​ ដែល​លើក​ឡើង​ខុស​ពី​ការ​ពិត​ និង​មិនឃើញ​ពី​តម្លៃ​នៃ​ការងារ​របស់​លោក​ ។​

លោក​ ថា​ វិស័យ​សុខាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ នា​ពេល​កន្លង​មករ​ហូត​មក​ដល់​ និង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​មានការ​រីក​ចម្រើន​ និង​ទទួល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​។​ ​លោក​ម៉​ម​ ប៊ុ​ន​ហេង​ ថា​៖​ «​យើង​បាន​មើលឃើញ​ហើយ​ ពី​ការ​រីក​ចម្រើន​លើ​វិស័យ​សុខា​ភិ​បាល​ យើង​ ការ​រួមចំណែក​នៅ​ក្នុង​គោលដៅ​សហស្សវត្ស​  យើង​បាន​ទទួល​ និង​ស​ម្រ​ច​បាន​នូវ​ គោលដៅ​សហស្សវត្ស​របស់​យើង​ ទទួល​បាន​ដោយ​ជោគជ័យ​មុន​កាលកំណត់​ទៅ​ទៀត​ ដូច​ជា​ ការ​កាត់​បន្ថយ​អត្រា​មរណភាព​មរណភាព​ដល់​មាតា​ កាត់​បន្ថយ​អត្រា​មរណ​ដល់​កុមារ​ ការ​ត្រួតពិនិត្យ​ជំងឺឆ្លង​»​។​

​ជុំវិញ​រឿង​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ស័​យ​សុខាភិបាល​នៅ​កម្ពុជា​ធ្លាក់​ចុះ​ ហើយ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​ រួម​ទាំង​ដល់​ដំណាក់​កាលដែល​ អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ ទទូច​ថា​ លោក​រដ្ឋមន្ដ្រី​ ក្រសួង​សុខ​ភិ​បាល​ត្រូវ​ចុះ​ចេញពី​តំណែង​នេះ​ គឺជា​បញ្ហា​ធ្ងន់ធ្ងរ​។​

«​មន្ដ្រី​ ឬ​ក៏​ក្រុម​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុង​មណ្ឌល​សុខភាព​ហ្នឹង​ ក៏​យើង​ឃើញ​ថា​ នៅ​មាន​ បញ្ហា​ច្រើន​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​នឹង​ជំងឺ​ ហើយ​ទាំង​អស់នេះ​  ដោយសារ​តែ​ខ្វះ​ថវិកា​។​ ហើយដោយ​សារ​តែ​បញ្ហា​ខ្វះខាត​ថវិកា​នេះ​ហើយ​ វា​បាន​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​មាន​សម្ភារៈ​មិន​គ្រប់គ្រាន់​។​ ចឹ​ង​បើ​អត់​មាន​សម្ភារៈ​ឱ្យ​គ្នា​ប្រើ​ ក៏​មិនដឹង​ថា​ ឱ្យ​យើង​ដើរ​ទាន់​ ទៅ​ស្ដង់ដា​ សុខភាព​នៅ​ក្នុង​តំបន់​យ៉ាងម៉េច​ទេ​។​ ដ៏​ចឹ​ង​ធ្វើ​អោយ​អ្នកជំងឺ​ដែល​មាន​លុយ​ច្រើន​ គឺ​ គេ​ចៀសវាង​ មិន​ចូល​ទៅ​ក្នុង​សេវាកម្ម​ពេទ្យ​ខ្មែរ​ទេ​ គឺ​គេ​សុខចិត្ត​យក​លុយរាប់​រយ​រាប់​សែន​ រាប់​លាន​ដុល្លារ​ យក​ចំណាយ​ទៅ​ពេទ្យ​ថៃ​ ឬ​ក៏​ទៅ​វៀតណាម​វិញ​ហើយ​»​។​

​ករណី​ផ្ទុះ​មេរោគ​អេ​ដស៍​នៅ​ខេត្តបាត់ដំបង​ មក​ដល់​ពេល​នេះ​ មនុស្ស​ដែល​មាន​ផ្ទុក​ ជំងឺ​ប្រភេទ​នេះ​បាន​ស្លាប់​ ១២​ នាក់​ ខណៈ​អ្នក​ឆ្លង​មេរោគ​អេ​ដស៍​មាន​ចំនួន​ជិត​ ៣០០​ នាក់​ហើយ​ គ្រូពេទ្យ​ម្នាក់​ដែល​គេ​ថា​ពុំ​មាន​វិជ្ជាជីវៈ​ ត្រូវ​បាន​តុលាការ​ ផ្ដន្ទាទោស​ រយៈពេល​ ២៥​ ឆ្នាំ​ ពាក់ព័ន្ធ​ការ​ចម្លង​មេរោគ​អេ​ដស៍​នៅ​ក្នុង​ឃុំ​រកា​ស្រុក​សង្កែ​ ខេត្តបាត់តំបង​។​ តែ​ករណី​ របស់​អ្នកស្រុក​នៅ​ឃុំ​សំបួរមាស​  ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​អាជ្ញាធរ​ បាន​បង្កើត​ គណៈ​ក​ម្មា​ការ​ស្វែងរក​ការ​ពិត​ករណី​នេះ​ដែរ​៕

Share

Image
Image
Image