en     km
en     km

អង្គការ​ពាក់ព័ន្ធ​ស្ត្រី​ក្នុងស្រុក​មួយ​ចំនួន​នឹង​រៀបចំ​ទិវា​នារី​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​២​ មីនា​ស្អែក​នេះ​

Share

ភ្នំពេញ៖  ​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ នៅ​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ថា​ គណៈកម្មាធិការ​លើក​ស្ទួយ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​ (​គ​.​ស​.​ន​)​ អង្គការ​សីល​ការ​ សហការ​ជាមួយ​អង្គការ​ដៃគូ​ជាតិ​ អន្ដរជាតិ​ រួម​ទាំង​ក្រុម​បណ្ដាញ​យុវជន​ស្ម័គ្រចិត្ត​ និង​ប្រារព្ធ​ទិវា​នារី​អន្ដរជាតិ​លើក​ទី​ ១០៦​ ក្រោម​ប្រធានបទ​”​ខ្ញុំ​បោះ​ឆ្នោត​ឱ្យ​ស្ដ្រី​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១៧​ ដើម្បី​ការ​អភិវឌ្ឍ​ ប្រកបដោយ​ចីរភាព​”​ នៅ​ឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២​ ព្រឹក​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​។​

PR-of-women-rights-day-on-2.8.16-at-tonle-bassac-IIយោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ គណៈកម្មាធិការ​លើក​ស្ទួយ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​នឹង ប្រារព្ធ​ទិវា​នារី​អន្ដរជាតិ​លើក​ទី​ ១០៦​ នេះ​ គឺ​ដើម្បី​ជុំរុញ​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​ដាក់​ចេញ​នូវ​យន្ដការ​ច្បាស់លាស់​ក្នុង​ការ​បង្កើន​ចំនួន​ស្ដ្រី​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១៧​ និង​អំពី​តួនាទី​របស់​ប្រជាពលរដ្ឋ​គ្រប់​រួប​ ត្រូវ​ត្រៀមខ្លួន​ក្នុង​ការ​លើកកម្ពស់​ និង​ជំរុញ​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​។​

ម្យ៉ាងវិញទៀត​ វេទិកា​នេះ​ នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គាំទ្រ​របស់​យុវជន​ទៅ​លើ​សមត្ថភាព​របស់​ស្ដ្រី​ ក្នុង​សតវត្ស​ទី​ ២១​ តាម​រយៈ​ការ​ប្រកួតប្រជែង​ទៅ​លើ​ប្រធានបទ​ផ្សេងៗ​គ្នា​ជា​ច្រើន​ផង​ដែរ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​ ក្នុង​ការ​ចូលរួម​ អាច​ទាក់ទង​ទៅ​កាន់​ លោក​ រី​ ប្ស៉ូ​ម​ មន្ដ្រី​ផ្នែក​ ទំនាក់ទំនង​របស់​អង្គការ​សីល​ការ​ តាម​រយៈ​លេខ​ទូរស័ព្ទ​ ០១០​ ៨៣​ ៦៣​ ៧៦​ ឬ​ តាម​រយៈ​ អ៊ី​ម៉ែ​ល​ [email protected]​ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ www.silaka.org/​ www.cpwp.net៕​

Share

ព័ត៌មានទាក់ទង

Image