en     km
en     km

អង្គការ​ក្នុងស្រុក​ចំនួន​ ៩​ បង្កើត​កម្មវិធី​ប្រកាស​ទ្រព្យសម្បត្តិ​ជូន​ដល់​សាធារណជន​ ​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​

Share

ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​ និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ ក៏​ដូច​ជា​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​បុគ្គលិក​នី​មូ​យៗ​នៅ​ក្នុង​ស្ថាប័ន​អង្គការ​សង្គម​ស៊ី​វិល​ សមាគម​ រដ្ឋាភិបាល​ ទៅ​កាន់​ម្ចាស់​ជំនួយ​នោះ​ អង្គការ​ក្នុងស្រុក​ចំនួន​ ៩​ បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​ ប្រកាស​ទ្រព្យ​ សម្បត្តិ​ជា​សាធារណៈ​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​ស្ម័គ្រចិត្ត​។​ នេះ​បើ​តាម​ ការ​ប្រកាស​នៅ​ក្នុង​សន្និសីទ​ ស្ដី​ពី​ ការ​ប្រកាស​ទ្រព្យសម្បត្តិ​ដោយ​ស្ម័គ្រចិត្ត​ របស់​អ្នកដឹកនាំ​ បុគ្គលិក​ អង្គការ​សង្គម​ស៊ី​វិល​ និង​និស្សិត​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​និង​តម្លាភាព​ជំនួយ​បរទេស​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ឯ​អង្គការ​ USAID​ Cambodia​ Development​ Innovations​  រាជធានី​ភ្នំពេញ​។​

រាយការណ៍ដោយកញ្ញា ជុំ ជោគជាតា៖

 លោក​ គុយ​ មាស​សំណាង
លោក​ គុយ​ មាស​សំណាង

​នាយក​អង្គការ​គណនេយ្យ​ភាព​កម្ពុជា​ លោក​ គុយ​ មាស​សំណាង​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ កម្មវិធី​ប្រកាស​ដាក់​បង្ហាញ​ទ្រព្យសម្បត្តិ​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នៅ​ថ្ងៃនេះ​ គឺ​មិន​ត្រឹមតែ​ មាន​ បំណង​ ផ្ដល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ​ បុគ្គលិក​ក្នុង​អង្គការ​សង្គម​ស៊ី​វិល​ សិស្ស​ និស្សិត​ អាច​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ការ​រួម​គ្នា​ បង្កើត​ឱ្យ​មានកម្ម​វិធី​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ពី​អង្គការ​សង្គម​ស៊ី​វិល​ ទាំង​៩​ នៅ​ថ្ងៃនេះ​ក៏​មាន​បំណង​ចង់ឱ្យ​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដាក់​បង្ហាញ​ទ្រព្យសម្បត្តិ​​របស់​ខ្លួន​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ផង​ដែរ​៖​ «​ចឹ​ង​បាន​រាជរដ្ឋាភិបាល​យើង​ហ្នឹង​ ក៏​ដូច​ជា​រដ្ឋសភា​ដែរ​គឺ​ ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ …»​ ។​

ជាមួយ​គ្នា​នេះ​ដែរ​ យុវជន​ កែវ​ ចាន់​សួគ៌​ ដែល​បាន​ថ្លែង​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ ដល់​អ្នកចូលរួម​ក្នុង​កម្មវិធី​ បាន​និយាយ​ថា​ មូលហេតុ​ដែល​លោក​ស្ម័គ្រចិត្ត​ចូលខ្លួន​ ប្រកាស​ទ្រព្យ​ សម្បត្តិ​នៅ​ថ្ងៃនេះ​ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ ក៏​ដូច​ជា​ជំរុញ​ឱ្យ​មាន​ អភិបាលកិច្ច​ល្អ​នៅ​ក្នុង​សង្គម​ផង​ដែរ​។​

«​ចឹ​ង​ខ្ញុំបាទ​ អត់​មានទ្រព្យ​អី​សំខាន់​ក្នុង​ការ​ប្រកាស​ទ្រព្យ​ទេ​ ខ្ញុំ​ធ្វើការ​ក្រៅ​ម៉ោង​ពី​ឯកជន​ ហើយ​ខ្ញុំ​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​អង្គការ​គណនេយ្យ​ភាព​កម្ពុជា​។​ ចឹ​ង​ខ្ញុំ​ សង្ឃឹមថា​ ទៅ​ថ្ងៃ​មុខ​ ខ្ញុំ​អាច​មានទ្រព្យ​លើ​ ១៦​ដុល្លារ​ ដែល​មាននៅ​ក្នុង​កាត​ធនាគារ​អេ​ស៊ី​លី​ដា​…​ ។​

លោក ហូ វណ្ណ
លោក ហូរ វ៉ាន់

លោក​ ហូរ​ វ៉ា​ន់​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ ក្រោយ​ដល់​ អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​ការ​ប្រកាស​ បើក​កម្មវិធី​បង្ហាញ​ទ្រព្យសម្បត្តិ​ នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ដែរ​ ថា​ គំនិត​ផ្ដួចផ្ដើម​ដែល​រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ី​វិល​នៅ​ពេល​នេះ​ គឺជា​ ការ​បង្កើត​ដ៏​ល្អ​មួយ​ ដែល​សង្គម​កំពុង​ជួប​ឧបសគ្គ​យ៉ាង​ខ្លាំង​នូវ​បញ្ហា​ពុក​រលួយ​។​ លោក​បន្ដ​ថា​ ប្រសិនបើ​ នៅ​តាម​អង្គការ​ឬ​ស្ថាប័ន​នានា​ មានគំនិត​ផ្ដួចផ្ដើម​បែប​នេះ​  លោក​ជឿជាក់​ថា​  ជា​ការ​អប់រំ​ផង​ ជា​វិធានការ​ជួយ​កាត់​បន្ថយ​ និង​ទប់ស្កាត់​អំពើ​ពុក​រលួយ​។

«​ខ្ញុំ​យល់​ឃើញ​ថា​ ជា​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​ ដ៏​ល្អ​សម្រាប់​សង្គម​ជាតិ​យើង​ទៅ​ថ្ងៃ​អនាគត​ ពីព្រោះ​ យើង​ដឹង​ហើយ​ ពុក​រលួយ​បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​យើង​រង​គ្រោះ​ ទទួល​ភាព​ក្រីក្រ​ ទទួល​ឱ្យ​មនុស្ស​ចែក​ជា​វណ្ណៈ​ រវាង​អ្នកមាន​និង​អ្នកក្រ​ហ្នឹង​ ដាច់​ឆ្ងាយ​ពី​គ្នា​ណាស់​ ហើយ​ បាន​សិន​យើង​អាច​បំបាត់​អំពើ​ពុក​រលួយ​នេះ​ គឺថា​ វា​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ក៏​ដូច​ជា​ ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឱ្យ​បាន​ឆាប់រហ័ស​ដែរ​»​។​

​សួ​ម​បញ្ជាក់​ថា​ អង្គការ​ទាំង​៩​ ដែល​ចូលរួម​ផ្ដួចផ្ដើម​អោយ​មានកម្ម​វិធី​ប្រកាស​ទ្រព្យសម្បត្តិ​ ជូន​ ដល់​សាធារណៈជន​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នៅ​ពេល​នេះ​រួម​មាន​អង្គការ​អង្គការ​ CCSP​ អង្គការ​ កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្តិ​ ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​ក្រុមការងារ​ដើម្បី​ ដោះស្រាយ​ទំនាស់​អង្គការ​អភិវឌ្ឍ​ សំឡេង​សហគមន៍​ អង្គការ​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​តំបន់​ជនបទ​
​អង្គការ​សមាគម​ប​ម្លា​ស់​បម្រែ​ និង​អង្គការ​គណនេយ្យ​ភាព​កម្ពុជា​ជាដើម​៕

Share

Image
Image
Image