ភ្នំពេញ៖ ទិវាវប្បធម៌ជាតិ នឹងប្រារព្ធធ្វើទ្បើងនៅថ្ងៃទី០៣ ខែមីនា លើកទី ១៨ ឆ្នាំ២០១៦ នៅពេលខាងមុខនេះ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”។
ការប្រារព្ធទិវានេះទ្បើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ បង្កើនការចូលរួមរបស់យុវជន កាន់តែសកម្មក្នុងការសិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកឱ្យបានគង់វង្ស នូវឯកសារបេតិកភ័ណ្ឌវប្បធម៌គ្រប់ប្រភេទដែលមានក្នុងមូលដ្ឋានរបស់ខ្លួន។
តើយុវជនមានសារៈសំខាន់អ្វីខ្លះក្នុងការលើកកម្ពស់វប្បធម៌ជាតិ? ក្នុងនាមជាយុវជន តើគួរធ្វើយ៉ាងណាដើម្បីចូលរួមចំណែកក្នុងការអភិរក្សវប្បធម៌ជាតិឱ្យបានគង់វង្ស? ជាបន្តសូមអញ្ចើញស្តាប់បទសម្ភាសន៏ របស់លោក ជួន សារ៉េត អ្នកសារព័ត៌មាន របស់វិទ្យុស្ត្រី FM 102 នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាមួយនឹងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចតទៅ៖