en     km
en     km

ក្រសួងទេសចរណ៍​បាន​រៀបចំ​ដាក់​ឱ្យ​អនុវត្ត​ស្តង់ដា​ផ្ទះ​ស្នាក់​កម្ពុជា​

Share

cover-Ministry-of-Tourism-on-26.2.16
​ក្រសួងទេសចរណ៍​បាន​រៀបចំ​ និង​ដាក់​ឱ្យ​អនុវត្ត​ “​ស្តង់ដា​ផ្ទះ​ស្នាក់​កម្ពុជា​”​ ក្នុង​គោលបំណង​ពង្រឹងគុណភាព​សេវា​ផ្ទះ​ស្នាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ផ្តល់​នូវ​សេវា​គុណភាព​ល្អ​ និង​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ដែល​នឹង​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ពី​កម្មវិធី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​នា​ពេល​ថ្មីៗ​នេះ​ បានឱ្យ​ដឹង​ថា​ ដើម្បី​ជំរុញ​ការ​អនុវត្ត​ស្តង់ដា​ផ្ទះ​ស្នាក់​កម្ពុជា​ ស្រប​តាម​អនុសាសន៍​របស់​សម្តេច​ ហ៊ុន​ សែន​ ក្រសួងទេសចរណ៍​ បាន​ដាក់​ចេញ​នូវ​ “​យុទ្ធនាការ​ផ្ទះ​ស្នាក់​ខ្មែរ​”​ ក្នុង​គោលបំណង​ជំរុញ​ផ្សព្វផ្សាយ​ការ​រៀបចំផ្ទះ​ស្នាក់​ឱ្យ​កាន់តែ​ទូលំទូលាយ​ ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​ស្នាក់​នៅ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ផ្ទាល់​តែ​ម្តង​ ដែល​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គេ​ស្វែង​យល់​ពី​ប្រពៃណី​ វប្បធម៌​ និង​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​

​ដើម្បី​ឱ្យ​ការ​ដាក់​ចេញ​នូវ​ “​យុទ្ធនាការ​ផ្ទះ​ស្នាក់​ខ្មែរ​”​  នេះ​មានដំណើរ​ការ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ​ក្រសួងទេសចរណ៍​ប្រកាស​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​  បណ្តាញ​យុវជន​ទេសចរណ៍​ និង​ទីក្រុង​ស្អាត​ ដែល​នឹង​ទទួល​បានការ​បណ្តុះបណ្តាល​ក្លាយជា​គ្រូ​បង្គោល​ក្នុង​ការ​ផ្សព្វផ្សាយ​ ប​ញ្ច្រា​ប​ការ​យល់​ដឹង​អំពី​វិស័យ​ទេសចរណ៍​ ភាព​ស្អាត​ និង​បៃតង​ បដិសណ្ឋារកិច្ច​ល្អ​ និង​ស្តង់ដា​ផ្ទះ​ស្នាក់​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​

​លក្ខ​ណ្ឌ​នៃ​ការ​ជ្រើសរើស​ យុវជន​ទាំង​ពីរ​ភេទ​ ត្រូវ​មាន​អាយុ​ចាប់ពី​ ១៨​ឆ្នាំ​ ដល់​ ៣៥​ ឆ្នាំ​ មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែងរក​ចំណេះដឹង​ថ្មីៗ​និង​ទទួល​បទ​ពិសោធ​ល្អៗ​ បំពេញភារកិច្ច​ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត​ ឆ​ន្ទះ​ និង​ស្មារតី​គឺ​ទំនួល​ខុស​ត្រូវ​ខ្ពស់​។​

​អត្ថប្រយោជន៍​ គឺ​យុវជន​ស្ម័គ្រចិត្ត​និង​ទទួល​បានការ​បណ្តុះបណ្តាល​លើ​ជំនាញ​បដិសណ្ឋារកិច្ច​ និង​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​នានា​ ដើម្បី​ក្លាយជា​គ្រូ​បង្គោល​ក្នុង​ការ​អនុវត្ត​កម្មវិធី​ “​យុទ្ធនាការ​ផ្ទះ​ស្នាក់​ខ្មែរ​”​ យុវជន​ស្ម័គ្រ​ចិត្តនឹង​ទទួល​បាន​បទ​ពិសោធ​ ជំនាញ​ និង​ចំណេះដឹង​បន្ថែម​ទៀត​លើ​ការងារ​សង្គម​ ក្រសួងទេសចរណ៍​ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ នឹង​ផ្តល់​ជូន​នូវ​វិញ្ញាបនបត្រ​ បញ្ជាក់​ការ​សរសើរ​ដល់​យុវ​ជ​ដែល​បាន​ចូលរួម​។​

​គួរ​បញ្ជាក់​ថា​ ការ​ប្រកាស​ជ្រើសរើស​ យុវជន​ សិស្ស​-​និស្សិត​ ស្ម័គ្រចិត្ត​ខាងលើ​នេះ​ចាប់​ ទទួល​ពាក្យ​ចាប់តាំងពី​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ដោយ​មិន​មាន​រយៈពេល​កំណត់​ឡើយ​។​

1-Ministry-of-Tourism-on-26.2.16
2-Ministry-of-Tourism-on-26.2.16

Share

Image Not Found
Image

ព័ត៌មានទាក់ទង