en     km
en     km

កម្មករ​រោងចក្រ​ Global​ Apparel​ Limited​ ជាង​ ៣០០​ នាក់​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ករណី​ថៅកែ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ​

Share

cover-grament-worker-at-Global-apparel-limited-
កម្មករ​-​កម្មការិនី​រោងចក្រ​ កម្មករ​រោងចក្រ​ Global​ Apparel​ Limited​ ជាង​ ៣០០​ នាក់​ សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ករណី​ថៅកែ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ នេះ​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​មុខក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិ​ជា្ជ​ជីវៈ​ ដើម្បី​សុំ​កិច្ច​អន្តរា​គម​ពី​ក្រសួង​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ថៅកែ​រោងចក្រ​ បាន​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​។​

​កម្ម​ការី​នី​រោងចក្រ​ Global​ Apparel​ Limited​ អ្នកស្រី​ សឿង​ ចាន់​តា​រ៉ា​ បាន​និយាយ​ថា​ ដើម​ឡើយ​រោងចក្រ​នេះ​ មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ​។​ អ្នកស្រី​បន្ត​ថា​ នៅ​ពេល​ដែល​រោងចក្រ​នេះ​ ធ្វើការ​ផ្តាស​ប្តូរ​ថៅកែ​ថ្មី​ ក៏​មានការ​បញ្ឈប់​កម្មករ​ ៨​នាក់​ ដោយ​គ្មាន​មូលហេតុ​។​ អ្នកស្រី​ សឿង​ ចាន់​តា​រ៉ា​ បញ្ជាក់​ទៀត​ថា​ ថៅកែ​ថ្មី​នេះ​ គ្រោះ​នឹង​ដក​កម្មក​បន្ថែម​ទៀត​។​

​ចំណែក​ អ្នកស្រី​ ថុ​ល​ ធា​ ជា​កម្ម​ការី​នីមួយ​រូប​ទៀត​ បាន​លើក​ឡើង​ថា​ មូលហេតុ​ដែល​ថៅកែ​គ្រោង​ដក​កម្មករ​បន្ថែម​ទៀត​នេះ​ ក្រោម​ហេតុផល​ថា​ រោងចក្រ​មិន​មាន​អ្នក​កុម្ម៉ង់​ទិញ​ទំនិញ​ និង​មិន​មាន​ល​ទ្ឋ​ភាព​ទទួលយក​កម្មករ​ទាំង​អស់នោះ​ទេ​។​ កម្ម​ការី​នី​រូប​នេះ​ បាន​បញ្ចា​កថា​ បើ​តាម​អ្នកស្រី​ដឹង​ អ្នក​កុម្ម៉ង់​ទិញ​ មិន​ធ្លាក់​ចុះ​នោះ​ទេ​ តែ​ថៅកែ​ក្រុមហ៊ុន​ បាន​យក​ទំនិញ​ពី​ក្រុម​នេះ​ ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ជា​អ្នក​ធ្វើ​ជំនួស​។​

grament-worker-at-Global-apparel-limited-
​បន្ទាប់​ពី​ក្រុម​កម្មករ​ កម្ម​ការ​នី​រោងចក្រ​ Global​ apparel​ limited​ តវ៉ា​នៅ​មុខក្រសួង​ការងារ​ពេញ​មួយ​ព្រឹក​រួច​មក​ ក្រសួង​ក៏​បាន​អនុ​ញ្ញា​ឱ្យ​តំណាង​សហជីព​ប្រចាំ​រោងចក្រ​ Global​ Apparel​ Limited​ ចូល​ជួប​ពិភាក្សា​ត្រីភាគី​ រវាង​សជីព​ តំណាង​រោងចក្រ​ និង​ភាគី​ក្រសួង​ការងារ​។​

​ក្រោយ​ពី​មានការ​ចរចា​ត្រីភាគី​អស់​រយៈពេល​ជាង​មួយ​ម៉ោង​រួច​មក​ ជា​លទ្ធផល​ ថៅកែ​ក្រុមហ៊ុន​ ព្រម​ទទួលយក​កម្មករ​ទាំង​ ៨​នាក់​ ដែល​ក្រុមហ៊ុន​បញ្ឈប់​ឱ្យ​ចូល​ធ្វើការ​វិញ​ និង​មិន​បន្ត​ដក​កម្មក​ដែល​កំពុង​តែ​បំពេញការងារ​តទៅ​ទៀត​នោះ​ទេ​។​ នេះ​ជា​ការ​បញ្ជាក់​របស់​ លោក​ ហ៊ី​ម​ សា​ឌី​ន​ មន្ត្រី​សហ​ព​ន្ឋ័​សហជីព​ពលកម្ម​កម្ពុជា​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​។​

​សូម​រំឭក​ថា​ រោងចក្រ​ Global​ Apparel​ Limited​ មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌដង្កោរ​ រាជធានី​ភ្នំពេញ​។​ ក្រុម​កម្មករ​បាន​ផ្ទុះ​ការ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​តាំងពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ មក​ម្ល៉េះ​ ដើម្បី​សួរ​រក​មូលហេតុ​ដែល​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ ៨​ នាក់​ ដោយ​គ្មាន​មូលហេតុ​ និង​ដើម្បី​ទាមទារ​ឱ្យ​អ្នក​ទាំង​៨​ បាន​ចូល​ធ្វើការ​វិញ​។​ រហូត​មក​ដល់​ថ្ងៃ​ទី​២៦​ កុម្ភៈ​នេះ​ ទើប​ក្រុម​កម្មករ​ទទួល​បាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ ខណៈ​ដែល​ក្រុម​កម្មករ​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការងារ​។​ ក្រុម​កម្មករ​បញ្ជាក់​ថា​ ពួក​គេ​នឹង​ចូល​ធ្វើការ​ ដូច​ធម្មតា​វិញ​ ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​៕

Share

Image
Image
Image