en     km
en     km

លោកស្រី​ ម៉ែ​ន​ សំ​អន​ ថា​ ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ជាតិ​

Share

cover-Men-Sam-An
លោកស្រី​ ម៉ែ​ន​ សំ​អន​ ឧ​ប​នាយ​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច

លោកស្រី​ ម៉ែ​ន​ សំ​អន​ ឧ​ប​នាយ​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ លើក​ឡើ​ថា​ ស្ត្រី​
គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ជាតិ​ ព្រោះថា​ស្ត្រី​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។​

​ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​អំពី​ទស្សនៈ​យេ​ន​ឌ័​រ​ និង​អនុសញ្ញា​ស្ដី​ពី​ ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​ និង​នារី​ភេទ​ (​ស៊ី​ដ​-CEDAW)​ នៅ​ទីស្ដីការក្រសួង​អធិការកិច្ច​ កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ម្សិលមិញ​នេះ​។​

លោកស្រី​ មែន​ សំ​អន​ បាន​លើក​ឡើង​ទៀត​ថា​ រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ស្ត្រី​ចូលរួម​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ជំរុញ​ប្រទេស​កម្ពុជា​ ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ វប្បធម៌​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ កសិកម្ម​ និង​ទេសចរណ៍​ ប្រកបដោយ​និរន្ដរភាព​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ នាយិកា​អង្គការ​សីល​ការ​ លោកស្រី​ ធីតា​ ឃឹះ​ គាំទ្រ​ទៅ​នឹង​ការ​លើក​ទ្បើ​ង​របស់​លោក​ ស្រី​ ម៉ែ​ន​ សំ​អន​ ដែល​ថា​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​។​ លោកស្រី​ ធីតា​ ឃឹះ​ បន្ថែម​ទៀត​ថា​ រាជរដ្ឋាភិបាល​ត្រូវ​រៀបចំ​យន្តការ​បន្ថែម​ទៀត​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ ឱ្យ​រួច​ផុត​ពី​ការ​រើសអើង​នៅ​ពេល​ដែល​ស្ត្រី​ចូល​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​សាធារណៈ​។​

លោកស្រី​ ធី​ដា​ ឃឹះ​
លោកស្រី​ ធី​ដា​ ឃឹះ​

​លោកស្រី​ ធីតា​ ឃឹះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ស្ត្រី​នៅ​តែ​មានការ​រើសអើង​នៅ​ទ្បើ​យ​ក្នុង​វិស័យ​ការងារ​ ក៏​ដូច​ជា​វិស័យ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ឱកាស​ទៅ​ដល់​ស្ត្រី​ឱ្យ​បាន​ច្រើន​ ដើម្បី​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ​ និង​វិស័យ​នយោបាយ​។​ លោកស្រី​ស្នើ​ឱ្យ​ស្ត្រី​គ្រប់​រូប​ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​ ជា​ពិសេស​ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​សម្រេចចិត្ត​ឈរឈ្មោះ​ធ្វើ​ជា​ថ្នាក់ដឹកនាំ​នៅ​ក្នុង​
​ស្ថាប័ន​ផ្សេងៗ​ជាដើម​។​

«​ស្ត្រី​នៅ​តែ​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​ទទួល​បាន​អប់រំ​ ស្ត្រី​នៅ​តែ​ទទួល​ការ​រើសអើង​នៅ​ក្នុង​វិស័យ​ការងារ​ ស្ត្រី​នៅ​តែ​ទទួល​នៅ​ការ​រើសអើង​វី​ស័​យ​នយោបាយ​ជាដើម​  យើង​នៅ​ទទួល​ការ​លំបាក​ ដូច្នេះ​វិធានការ​ច្បាប់​ជា​វិធានការ​ចំ​បាច់​ដើម្បី​ធានា​ឱ្យ​ស្ត្រី​មាន​ភាព​ស្មើគ្នា​ជាមួយនឹង​បុរស​»​។​

សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​មាន​ស្ដ្រី​បម្រើ​ការងារ​លើ​គ្រប់​វិស័យ​ នៅ​ទូ​ទាំង​ប្រទេស​មាន​រាប់​ម៉ឺន​នាក់​ ហើយ​ពួក​គេ​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ដល់​ស្ត្រី​នៅ​មូលដ្ឋាន​ឱ្យ​មានការ​យល់​ដឹង​ពី​ច្បាប់​ ឱ្យ​យល់​ដឹង​អំពី​ការ​ថែទាំ​សុខភាព​ ដើម្បី​ចូលរួម​លើកកម្ពស់​សីលធម៌​សង្គម​ជាតិ​ទាំងមូល​ជាដើម​។​ នេះ​ជា​ការ​លើក​ឡើង​របស់​ លោកស្រី​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​៕

Share

Image
Image
Image