en     km
en     km

សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ នេះ​

Share

cover-Forum-on-Access-to-Info-Law-on-25.2.16
មន្ត្រី​គម្រោង​ថ្នាក់​ជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​បានឱ្យ​ដឹង​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​រៀបចំ​ទ្បើ​ង​ដោយ​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៦​ នេះ​ ហើយនឹង​បញ្ជូន​ដាក់​ទៅ​អន្តរក្រសួង​នៅ​ដើមឆ្នាំ​ ២០១៧​ ដើម្បី​ធ្វើការ​ពិភាក្សា​បន្ត​។​ ការ​លើក​ទ្បើ​ង​បែប​នេះ​ធ្វើ​ទ្បើ​ង​ ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ស្តី​ពី​ “​សិទ្ធិ​ទទួល​ព័ត៌មាន​វិស័យ​សារព័ត៌មាន​”​ នៅ​ភោជនីយដ្ឋាន​អ័​រ​គី​ដេ​ ព្រឹក​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នេះ​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​!

​មន្ត្រី​គម្រោង​ថ្នាក់​ជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​ និង​ជា​សមាជិក​គណកម្មការ​នាយក​ក្លិប​អ្នកការ​សែត​កម្ពុជា​ លោក​ ឆាយ​ សុផល​ បាន​លើក​ទ្បើ​ង​ថា​  ក្រសួង​ព័ត៌មាន​នឹង​បញ្ចប់​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​អំ​ទ្បុ​ង​ឆ្នាំ​២០១៦​នេះ​។​

​លោក​ ឆាយ​ សុផល​ ដែល​ជា​មន្ត្រី​គម្រោង​ថ្នាក់​ជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ គឺ​កំពុង​នៅ​ក្នុង​ដៃ​ក្រសួង​ព័ត៌មាន​នៅ​ទ្បើ​យ​។​ ​ហើយ​អ្នក​ដែល​ជា​សមាជិក​បច្ចេកទេស​របស់​ក្រសួង​ព័ត៌មាន​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​​សេចក្តីព្រាងច្បាប់​នេះ​ នៅ​តែ​បន្ត​ពិភាក្សា​ទៅ​លើ​សេចក្តីព្រាងច្បាប់​មួយ​នេះ​ផង​ដែរ​។​

​លោក​ ឆាយ​ សុផល​បន្ត​ថា​ សេចក្តីព្រាងច្បាប់​ខាងលើ​នេះ​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៦​ ហើយ​នៅ​ពេល​សេចក្តីព្រាងច្បាប់​នេះ​បញ្ចប់​ហើយ​នោះ​ ក្រសួង​ព័ត៌មាន​នឹង​ដាក់​សេចក្តី​ព្រាង​មួយ​នេះ​ទៅ​អន្តរក្រសួង​ដើម្បី​ធ្វើការ​ពិភាក្សា​។​ លោក​ ឆាយ​ សុផល​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ពិភាក្សា​ទៅ​លើ​សេចក្តីព្រាងច្បាប់​នេះ​ នៅ​មាន​ចំណុច​ខ្វែងគំនិត​គ្នា​នៅ​ទ្បើ​យ​រវាង​ក្រសួង​ព័ត៌មាន​ និង​សង្គម​ស៊ី​វិល​ ដូច្នេះ​ភាគី​ដែល​ពាក់ព័ន្ធ​នឹង​ធ្វើការ​ពិគ្រោះ​យោបល់​ទៅ​លើ​មាត្រា​នីមួយៗ​ដែល​ក្រសួង​ព័ត៌មាន​បាន​ព្រាង​ហើយ​នោះ​ ដើម្បី​ស្វែងរក​ចំណុចរួម​មួយ​។​

«​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ថា​ នឹង​ធ្វើ​សេចក្តី​ព្រាង​នេះ​  ឱ្យ​ចប់​នៅ​ក្នុង​ដៃ​របស់​ក្រុមការងារ​បច្ចេកទេស​នៅ​ឆ្នាំ​២០១៦​នេះ​ ហើយ​សង្ឃឹមថា​ប្រហែល​ថា​ជា​ចុងឆ្នាំ​ឬ​មួយ​ក៏​នៅ​ដើមឆ្នាំ​២០១៧​ គឺ​នឹង​អាច​ឈាន​ចូល​ទៅ​អន្តរក្រសួង​»​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ (API)​ លោក​ ណែ​ប​ ស៊ី​ន​ថៃ​ បាន​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​ឱ្យ​មានច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ទៅ​ដល់​អ្នក​សារព័ត៌មាន​ក៏​ដូច​ជា​សាធារណៈជន​ទូទៅ​ផង​ដែរ​ ពីព្រោះ​ថា​ពួក​គេ​នឹង​ទទួល​បាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដូច​អ្វី​ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។​

​លោក​ ណែ​ប​ ស៊ី​ន​ថៃ​ នៅ​តែ​មានការ​បារម្ភ​ថា​ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​បញ្ចប់​សេចក្តីព្រាងច្បាប់​មួយ​នេះ​ហើយ​នោះ​ ក្រសួង​ដែល​មាន​តួនាទី​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​សាធារណៈជន​ទូទៅ​អាច​នឹង​មិន​ផ្តល់​ព័ត៌មាន​មួយ​ចំនួន​ទៅ​ដល់​សាធារណជន​ទូទៅ​ឱ្យ​បានដឹង​។​

«​ខ្ញុំ​បារ​ម្ម​ណ៍​ថា​ពេល​ដែល​ក្រសួង​ព័ត៌មាន​ត្រូវ​បាន​បញ្ចប់​ហើយ​ ក្រោម​ស្មារតី​នៃ​ការ​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​នេះ​ចប់​វា​នឹង​ខ្ទាស់​ជាមួយនឹង​បណ្តា​ក្រសួង​ផ្សេងៗ​ទៀត​ដែល​តម្រូវ​ឱ្យ​យើង​ត្រូវ​ធ្វើការ​ជាមួយនឹង​បណ្តា​ក្រសួង​ដែល​ពាក់ព័ន្ធ​ហ្នឹង​ដើម្បី​ឱ្យ​គាត់​យល់​…»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន​នេះ​ មាន​ ៣៩​ មាត្រា​ និង​ ៩​ ជំពូក​៕

Share

Image
Image
Image