en     km
en     km

មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​ បដិសេធ​មិន​ឱ្យ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ចូល​ជួប​សកម្មជន​ CNRP​

Share

​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​ បាន​បដិសេធ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុ​ជន​កម្ពុជា​ បាន​ចូល​សួរសុខទុក្ខ​សកម្មជន​ គណៈបក្ស​សង្គ្រោះ​ជាតិ​ឡើយ​ នៅ​ព្រឹក​ថៃ្ង​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​ នេះ​។​

លោក​ ពេជ្រ​ ស្រស់
លោក​ ពេជ្រ​ ស្រស់

លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុ​ជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​ស្រី្ត​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃនេះ​ថា​ លោក​ហួសចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​ ដែល​មិន​អនុញ្ញាត​ឱ្យ​ក្រុមការងារ​គណបក្ស​យុវជន​កម្ពុជា​ ចូល​ជួប​សួរសុខទុក្ខ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ទាំង​១៥​ នាក់​ដែល​កំពុង​ជាប់​ឃុំ​។​

លោក​ ពេជ្រ​ ស្រស់​ ចាត់​ទុក​នីតិវិធី​ចេញ​លិខិត​រដ្ឋបាល​របស់​ពន្ធនាគារ​ មិន​បាន​គោរព​តាម​នីតិវិធី​ច្បាប់​ ឬ​បែបបទ​រដ្ឋបាល​ឡើយ​៖​ «​វា​ជា​រឿង​អស់សំណើច​សម្រាប់​ការងារ​រដ្ឋបាល់​របស់​រដ្ឋាភិបាល​ហ្នឹង​ ធ្វើ​អី្វ​តាម​អំពើ​ចិត្ត​ដែល​នឹកឃើញ​ថាឱ្យ​ ឱ្យ​ នឹកឃើញ​ថា​មិន​ឱ្យ​ក៏​តេ​ស្កាត់​ជា​ការ​ស្រេច​នោះ​ វា​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ឡើយ​ គឺ​យើង​ធ្វើ​ការងារ​ស្រប​តាម​និ​តិ​វិធី​ច្បាប់​»​។​

​ជុំវិញ​បញ្ហា​នេះ​ WMC​ មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​មន្ត្រី​ពន្ធនាគារ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃនេះ​។​ បើ​តាម​លោក​ ពេជ្រ​ ស្រស់​ បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​កន្លង​ទៅ​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បាន​ចេញ​លិខិតអនុញ្ញាត​ឱ្យ​ចូល​ជួប​សួរសុខទុក្ខ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ ផ្ទុយ​ទៅ​វិញ​ នៅ​ថ្ងៃនេះ​មន្ត្រី​ពន្ធនាគារ​ មិន​ព្រម​លោក​ឱ្យ​ចូល​ជួប​ឡើយ​៕

Share

ព័ត៌មានទាក់ទង

Image