en     km
en     km

បុគ្គលិក​ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​ បាន​ចូល​ធ្វើការ​ងារ​វិញ​ហើយ​ ក្រោយ​ពី​ក្រុមហ៊ុន​ ព្រម​ទទួល​ការ​សំណើ

Share

cover-protest-in-front-of-Cambodiana
បុគ្គលិក​ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​ ប្រមាណ​ជាង​ ២៥០​ នាក់​ បាន​ចូល​បំពេញ​ការ​របស់​ខ្លួន​ដូច​ដើម​វិញ​ហើយ​ នា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២១០៦​ នេះ​ ខណៈ​ភាគី​ក្រុមហ៊ុន​ព្រម​ទទួល​ការ​ស្នើ​របស់​ក្រុម​បុគ្គលិក​ដែល​បាន​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​នេះ​គោរព​ច្បាប់​ការងារ​ និង​កិច្ចសន្យា​ ដែល​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ជាមួយ​សហព័ន្ធ​សហជីព​កម្មករនិយោជិត​ ក្នុង​ការ​ដោះស្រាយ​វិវាទ​រវាង​ក្រុមហ៊ុន​ និង​បុគ្គលិក​រយៈពេល​មួ​យស​ប្តា​ហ៏​កន្លង​មក​។​

​លោក​ ស៊ិ​ន​ សំបូរ​ ប្រធាន​សហជីព​ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្រី្ត​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៤​ ខែ​ កុម្ភៈ​ នេះ​ថា​ លោក​ នឹង​បុគ្គលិក​ទាំងអស់​ដែល​បាន​ចេញ​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​ និង​កិច្ចសន្យា​កន្លង​មក​ បាន​ចូល​មក​បំពេញការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​ តាម​គោលដៅ​របស់​ខ្លួន​វិញ​ហើយ​។​

​លោក​បាន​បន្ថែម​ថា​ កិច្ចចរចា​រវាង​ភាគី​ក្រុមហ៊ុន​ និង​ក្រុម​បុគ្គលិក​ ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​ ក៏​មានការ​ចូលរួម​ពីសា​លា​រាជធានី​ភ្នំពេញ​ផង​ដែរ​៖​ «​ព្រម​ទទួល​សំណើ​ដែល​ពួក​ខ្ញុំ​បាន​ស្នើ​ទៅ​ហ្នឹង​ បាន​ផ្តល់​ឱ្យ​ពួក​ខ្ញុំ​អស់​ចឹ​ង​ ពួក​ខ្ញុំ​ក៏​អត់​មានអី​ទៀត​ដែរ​ ពួក​ខ្ញុំ​បាន​បញ្ជាក់​ទៅ​ក្រុមហ៊ុន​ថា​នឹង​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ទី​២៤​ ហ្នឹង​វិញ​គ្រប់ៗ​គ្នា​»​។​

​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​កំណត់ហេតុ​មួយ​ក្រោយ​ពីសា​លា​ខណ្ឌដូនពេញ​បាន​បើក​ការ​ប្រជុំ​មួយ​ស្តី​ពី​ការ​ផ្សះផ្សា​សម្របសម្រួល​ករណី​វិវាទ​ការងារ​ រវាង​និយោជក​ និង​បុគ្គលិក​ក្រុមហ៊ុន​គូ​វ៉ា​ហា​រ៉ា​ ក្រោម​អធិបតីភាព​លោក​ សុខ​ ពេញ​វុ​ធ​ អភិបាលរង​ខណ្ឌដូនពេញ​។​  ក្នុង​សេចក្តី​កំណត់ហេតុ​នោះ​ ភាគី​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​លើ​ ៣​ចំនុចរួម​មាន​៖

​ទី​១​ ឯកភាព​មិន​កាត់​ប្រាក់​សហ​ការណ៍​ថែម​ម៉ោង​ ១០​ដុល្លារ​ ប្រចាំខែ​ដោយ​មូលហេតុ​មិន​បំពេញការងារ​អំឡុង​ពេល​កូដកម្ម​ ក្នុង​ខែមករា​ ឆ្នាំ​២០១៦,​ ទី​២​ ឯកភាព​ផ្តល់​ជា​ប្រាក់​ជួល​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​សម្រាប់​កម្មករនិយោជិត​ដែល​សល់​ថ្ងៃ​ នៃ​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ ដោយ​យក​មធ្យមភាគ​នៃ​ប្រាក់​ឈ្នួល​ ១២​ ខែ​ចុង​ក្រោយ​ជា​មូលដ្ឋាន​ក្នុង​ការ​គណនា​,​ និង​ទី​៣​ ឯកភាព​កាត់​ប្រាក់​ឈ្នួល​ថ្ងៃ​កូដកម្ម​ចំនួន​ ៤​ថ្ងៃ​ ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ទៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ ដោយ​មិន​កាត់​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​ និង​ប្រាក់​សហការ​ណ៏​ថែម​ម៉ោង​ប្រចាំខែ​។​

​ក្រោយ​ពី​ទទួល​បាន​កំណត់ហេតុ​នៃ​ការ​ផ្សះផ្សា​នេះ​ បុគ្គលិក​ទាំងអស់​ត្រូវ​ចូល​បំពេញការងារ​វិញ​ និង​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​វិវាទ​ និង​ដក​ពាក្យបណ្តឹង​ពី​អាជ្ញា​ធរមាន​សម្ថ​កិច្ច​ពាក់​ព័​ន្ឋ​ទាំងអស់​ផង​ដែរ​៕

Share

Image
Image
Image