សម្ព័ន្ធអង្គការកម្ពុជាដែលធ្វើការផ្ដោតលើសមភាពយេនឌ័រ ក្នុងនោះរួមមានអង្គការសិទ្ធិមនុស្សលីការដូ (LICADHO) មួយដែរ បានរួមគ្នាធ្វើការតាំងពិព័រណ៍រូបភាពមួយនៅខេត្តសៀមរាប ចាប់តាំងពីថ្ងៃទី២០ កុម្ភៈ រហូតដល់ថ្ងៃទី ៨ មិនា ត្រូវនឹងថ្ងៃ “ទិវាសិទ្ធិនារីអន្តរជាតិ” ក្រោមប្រធានបទ ‘សេចក្តីថ្លៃថ្នូរ” ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារលើស្ត្រី និងកុមារ។
លោកស្រី ពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បានមានប្រសាសន៍ថា រូបភាពតាំងពិព័រណ៍ទាំងនោះគឺ បានជ្រើសរើសយករូបស្ត្រី ដែលរងគ្រោះអំពីហិង្សាក្នុងគ្រួសារ ខ្លាំងជាងនៅក្នុងប្រទេសកម្ពុជា ដោយតុបតែងកាយយ៉ាងស្រស់ស្អាត ធ្វើសក់ លាបក្រចកដៃក្រចកជើង និងស្លៀកពាក់បែបប្រពៃណី ដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់ស្ត្រីគ្រប់រូប។
លោកស្រីបានអំពាវនាវដល់បុរសស្វាមីគ្រប់រូបមិនត្រូវប្រើអំពើហិង្សាលើស្ត្រីជាភរិយាឡើយ។ ដើម្បីជ្រាបច្បាស់សូមអញ្ចើញស្តាប់បទសម្ភាសន៍រៀបចំដោយ លោក ធូ វិរៈ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី ជាមួយលោកស្រី ពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ដូចតទៅ៖