en     km
en     km

លោកស្រី​ ពុង​ ឈី​វ​កេ​ក​ អំពាវនាវ​ដល់​បុរស​ជា​ស្វាមី​ត្រូវ​ទប់​អារម្មណ៍​កុំ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ជា​ភរិយា​

Share

លោកស្រី ពុង ឈីវកេក
លោកស្រី ពុង ឈីវកេក ​ (RFA)

សម្ព័ន្ធ​អង្គការ​កម្ពុជា​ដែល​ធ្វើការ​ផ្ដោត​លើ​សមភាព​យេ​ន​ឌ័​រ​ ក្នុង​នោះ​រួម​មាន​អង្គការសិទ្ធិមនុស្ស​លី​ការ​ដូ​ (LICADHO)​ មួយ​ដែរ​ បាន​រួម​គ្នា​ធ្វើការ​តាំងពិព័រណ៍​រូបភាព​មួយ​នៅ​ខេត្តសៀមរាប​ ចាប់តាំងពី​ថ្ងៃ​ទី​២០​ កុម្ភៈ​ រហូត​ដល់​ថ្ងៃ​ទី​ ៨​ មិ​នា​ ត្រូវ​នឹង​ថ្ងៃ​ “​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​”​ ក្រោម​ប្រធានបទ​ ‘​សេចក្តី​ថ្លៃថ្នូរ​”​ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​លើ​ស្ត្រី​ និង​កុមារ​។​

​លោកស្រី​ ពុង​ ឈី​វ​កេ​ក​ នាយិកា​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ (LICADHO)​ បាន​មាន​ប្រសាសន៍​ថា​ រូបភាព​តាំងពិព័រណ៍​ទាំងនោះ​គឺ​ បាន​ជ្រើសរើស​យក​រូប​ស្ត្រី​ ដែល​រង​គ្រោះ​អំពី​ហិង្សា​ក្នុង​គ្រួសារ​ ខ្លាំង​ជាង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​តុបតែង​កាយ​យ៉ាង​ស្រស់​ស្អាត​ ធ្វើ​សក់​ លាប​ក្រចកដៃ​ក្រចកជើង​ និង​ស្លៀកពាក់​បែប​ប្រពៃណី​ ដើម្បី​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​ស្ត្រី​គ្រប់​រូប​។​

លោកស្រី​បាន​អំពាវនាវ​ដល់​បុរស​ស្វាមី​គ្រប់​រូប​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ជា​ភរិយា​ឡើយ​។​ ដើម្បី​ជ្រាប​ច្បាស់​សូម​អ​ញ្ចើ​ញ​ស្តាប់​បទ​សម្ភាសន៍​រៀបចំ​ដោយ​ លោក​ ធូ​ វិ​រៈ​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ ជាមួយ​លោកស្រី​ ពុង​ ឈី​វ​កេ​ក​ នាយិកា​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ (LICADHO)​ ដូច​តទៅ​៖​​

Share

Image
Image
Image