en     km
en     km

បុគ្គលិក​ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​ បន្ត​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​គោរព​ច្បាប់​ការងារ​

Share

cover-protest-in-front-of-Cambodiana
បុគ្គលិក​ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​ ដែល​ជា​ក្រុមហ៊ុន​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​ ប្រមាណ​ជិត​ ១០០ ​នាក់​ នៅ​ថ្ងៃ​ទី​២៣​ កុម្ភៈ​ នេះ​ បាន​បន្ត​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​ និង​កិច្ចសន្យា​ ដែល​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ជាមួយ​សហព័ន្ធ​សហជីព​កម្មករនិយោជិត​ ក្នុង​ការ​ដោះស្រាយ​វិវាទ​រវាង​ក្រុមហ៊ុន​ និង​បុគ្គលិក​។​

​អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករនិយោជិត​ លោក​ រស់​ សុវណ្ណ​ តំណាង​ឱ្យ​បុគ្គលិក​ប្រមាណ​ជិត​ ១០០​ នាក់​ ដែល​បាន​ធ្វើការ​តវ៉ា​ក្រុមហ៊ុន​គូ​វ៉ា​ហា​រ៉ា​ មាន​ទីតាំង​ក្នុង​បរិវេណ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​បានឱ្យ​ដឹង​ថា​ អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​មក​ហើយ​ ដែល​បុគ្គលិក​ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​ តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ ជុំវិញ​បញ្ហា​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​ច្បាប់​ការងារ​ និង​កិច្ចព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ​ ដែល​បាន​ឯកភាព​ជាមួយ​ន​យោ​ជិត​ ដោយ​មានការ​រ​ចូលរួម​ពី​អាជ្ញាធរ​ និង​ក្រសួង​ការងារ​ជា​សាក្សី​។​

លោក​ រស់​ សុវណ្
លោក​ រស់​ សុវណ្

​លោក​បាន​ប្រាប់​បន្ត​ថា​ កាលពី​អំឡុង​កូដកម្ម​លើក​មុន​ នៅ​ពេល​ដែល​អាជ្ញាធរ​ មក​អន្តរា​គន៍​ ក្រុមហ៊ុន​បាន​ឯកភាព​ថា​ នឹង​មិន​កាត់​ប្រាក់​ ១០​ដុល្លារ​ ក្នុង​មួយ​ខែ​ សម្រាប់​បុគ្គលិក​ដែល​ធ្វើការ​ពេញ​មួយ​ខែ​ ក្នុង​រយៈពេល​ ២៦​ថ្ងៃ​នោះ​ទេ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​មិន​បាន​គោរព​តាម​កិច្ចសន្យា​ឡើយ​។​

​ចំណែក​ លោក​ ម៉ៃ​ ស៊ី​ម៉ា​ អគ្គលេខាធិការ​រង​ សហព័ន្ធ​សហជីព​កម្មករនិយោជិត​ ដែល​ស្រែក​តវ៉ា​ តាម​ឧ​គ្ឃោ​សន​សព្ទ​ បាន​ថ្លែង​ថា​ បុគ្គលិក​របស់​ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​ ទាំងអស់​ នឹង​នៅ​តែ​បន្ត​ការ​តវ៉ា​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ជប៉ុន​ និង​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋាភិបាល​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​ ដោះស្រាយ​បញ្ហា​ជាមួយ​បុគ្គលិក​របស់​ខ្លួន​ដែល​កំពុង​តែ​ទាមទារ​ អត្ថប្រយោជន៍​ និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ ដែល​ក្រុមហ៊ុន​មួយ​នេះ​ ធ្លាប់​ផ្តល់​ឱ្យ​បុគ្គលិក​ជា​រៀង​រាល់​ឆ្នាំ​។​ លោក​ក៏​បាន​ស្នើ​ឱ្យ​ម្ចាស់​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​ ដែល​មាន​កុងត្រា​ជួល​ក្នុង​សណ្ឋាគារ​នេះ​ផង​ដែរ​ ដើម្បី​កុំឱ្យ​ការ​តវ៉ា​ របស់​បុគ្គលិក​មាន​ភាព​រញ៉េរញ៉ៃ​នៅ​ក្នុង​បរិវេណ​សណ្ឋាគារ​។​

​កញ្ញា​ ស្រី​នាង​ ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​ បាន​ប្រាប់​ថា​ ក្រុមហ៊ុន​តែងតែ​រំលោភសិទ្ធិ​ការងារ​របស់​បុគ្គលិក​។​ កញ្ញា​ថា​ រាល់ថ្ងៃ​ប្រ​សិន​បុគ្គលិក​មិន​ថែម​ម៉ោង​នោះ​ទេ​ នឹង​ត្រូវ​កាត់​លុយ​។​ ស្រី​នាង​បានឱ្យ​ដឹង​ទៀត​ថា​ បើ​ថ្ងៃ​ធម្មតា​ត្រូវ​ថែម​ពីរ​ម៉ោង​ ហើយ​បើ​ថ្ងៃ​ណា​ប្រញាប់​ ត្រូវ​ថែម​ដល់​ម៉ោង​៩​ ឬ​ម៉ោង​១០​យប់​ឯណោះ​។​ កញ្ញា​បន្ត​ថា​ ដោយសារ​តែ​ខ្លាច​ក្រុមហ៊ុន​កាត់​លុយ​ បុគ្គលិក​ខ្លះមក​ធ្វើការ​ទាំង​ឈឺ​ទៀត​ផង​។​

​កញ្ញា​ សំណូមពរ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​គោរព​គោរ​ច្បាប់​ការងារ​ និង​កិច្ចព្រមព្រៀង​ ដែល​បាន​សន្យា​ជាមួយ​និយោជិត​ និង​ក្រសួង​ការងារ​កន្លង​មក​។​

​ឆ្លើយ​តប​នឹង​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​នេះ​ លោក​ យ៉ង់​ សុ​វ​ណ្ណា​រ៉ា​ ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល​របស់​ក្រុ​ន​ហ៊ុន​ គូ​វ៉ា​ហា​រ៉ា​  បាន​ប្រាប់​វិ​ទ្យ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ក្រុមហ៊ុន​តែងតែមាន​ឆន្ទៈ​ ក្នុង​ការ​ដោះស្រាយ​ជូន​បុគ្គលិក​ ប៉ុន្តែ​ខាង​សហព័ន្ធ​សហជីព​ មិន​បាន​ឯកភាព​តាម​ក្រុមហ៊ុន​ឡើយ​។​ លើស​ពី​នេះ​ទៀត​ លោក​បន្ត​ថា​ ក្រុមហ៊ុន​មិន​ដែល​បាន​រំលោភសិទ្ធិ​ការងារ​ ដូច​ការ​ចោទប្រកាន់​របស់​ក្រុម​បុគ្គលិក​នោះ​ទេ​។​

​សូម​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៦​ សហព័ន្ធ​សហជីព​កម្មករនិយោជិត​ ដែល​តំណាង​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ គូ​វ៉ា​ហា​រ៉ា​  និង​ភាគី​ខាង​ក្រុមហ៊ុន​ បាន​ព្រមព្រៀង​ និង​ឯកភាព​គ្នា​ ដោះស្រាយ​វិវាទ​ការងារ​លើ​៦​ចំណុច​ដូច​ជា​ ភាគី​និយោជក​ និង​កម្មករនិយោជិត​ ឯកភាព​អនុវត្ត​តាម​បទបញ្ជាផ្ទៃក្នុង​ និង​គោរព​ច្បាប់​ការងារ​។​ ភាគី​និយោជក​ បាន​នឹង​អនុវត្ត​ទូទាត់​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូន​កម្មករ​ ក្នុងអំឡុងពេល​ ៤៨​ម៉ោង​ បន្ទាប់​ពី​ក្រុមហ៊ុន​បញ្ឈប់​ ឬ​បញ្ចប់​កិច្ចសន្យាការងារ​។​ ភាគី​និយោជក​ឯកភាព​អនុវត្ត​ កា​គិត​ប្រាក់​ឈប់​សម្រាក​ប្រចាំឆ្នាំ​របស់​កម្មករនិយោជិត​ ដោយ​យក​ធ​ម្យ​ម​ភាគ​នៃ​ប្រាក់​ឈ្នួល​១២​ខែ​ចុង​ក្រោយ​ជា​មូលដ្ឋាន​ក្នុង​ការ​គណនា​ ជាដើម​៕

Share

Image
Image
Image