en     km
en     km

លោក​ អាត់​ ធន់​ និង​សាច់ញាតិ​អតីត​អ្នកបើកបរ​រថយន្ត​កា​ពី​តូ​លត​វ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស​

Share

លោក អាត់ ធន់
លោក អាត់ ធន់

ក្រុម​គ្រួសារ​សាច់ញាតិ​អតីត​អ្នកបើកបរ​រថយន្តក្រុង​កា​ពី​តូ​ល​ ដឹកនាំ​ដោយ​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ប្រមាណ​ជាង​ ៣០០​ នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ នេះ​ បាន​ប្រមូលផ្តុំ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ ជា​ពិសេស​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោះ​លែង​សមាជិក​សហជីព​ចំនួន​ ២​រូប​ ដែល​បាន​ចាប់ខ្លួន​ក្នុង​ហេតុការណ៍​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​ពី​ថៅកែ​ក្រុមហ៊ុន​កា​ពី​តូ​ល​ កាលពី​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ កន្លង​ទៅ​។​

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ នេះ​ថា​ តុលាការ​គួរតែ​ធ្វើការ​ស៊ើប​រឿង​នេះ​ឱ្យ​ច្បាស់​សិន​ ព្រោះថា​អតីត​អ្នក​បើ​បរ​រថយន្តក្រុង​កា​ពី​តូ​ល​ គឺជា​ជន​រង​គ្រោះ​មិនមែន​ជា​អ្នក​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​នោះ​ទេ​។​ លោក​ អាត់​ ធន់​ បន្ត​ថា​ ប្រ​សិន​មិន​បើក​ការ​ស៊ើបអង្កេត​រឿង​នេះ​ឡើង​វិញ​ទេ​នោះ​ លោក​នឹង​បន្ត​ប្តឹង​ទៅ​ក្រសួង​ការងារ​ និង​សហជីព​អន្តរជាតិ​ឱ្យ​ជួយ​ស៊ើបអង្កេត​ករណី​នេះ​ និង​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ផ្អាក​ការ​ជិះ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​។​

បន្ទាប់​ពី​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​មួយ​ព្រឹក​រួច​មក​ លោក​ អាត់​ ធន់​ ព្រមទាំង​សាច់ញាតិ​អតីត​អ្នកបើកបរ​ឱ្យ​ក្រុមហ៊ុន​រថយន្តក្រុង​កា​ពី​តូ​ល​ បាន​បន្ត​មក​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​នេះ​ផង​ដែរ​។​

សូម​បញ្ជាក់​ថា​ អតីត​អ្នកបើកបរ​រថយន្តក្រុង​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ (CAPITOL)​ ២​នាក់​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​បី​បទល្មើស​ទី​១​ បង្ក​អំពើ​ហិង្សា​ ទី​២​ បង្ក​ការ​រំខាន​ដល់​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​សាធារណៈ​ និង​ទី​៣​ ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរ​រាច​ណ៏​ និង​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ កាលពី​ល្ងាច​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​។​ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​កាលពី​ថ្ងៃ​ទី​៨​ កុម្ភៈ​ មន្ត្រី​សហជីព​ចំនួន​ ៤​នាក់​ បន្ថែម​ទៀត​ ក៏​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ចំនួន​ ៣​ បទល្មើស​ដូច​គ្នា​ផង​ដែរ​៕

Share

Image
Image
Image