en     km
en     km

មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវការ​ឈាម​ចំនួន​ជិត​ ៦​ ម៉ឺន​ប្លោក​ក្នុង​ឆ្នាំ​ ២០១៦

Share

cover-Donate-Blood-Cambodia
​ភ្នំពេញ​៖​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ត្រូវការ​ឈាម​ជិត​ ៦​ ម៉ឺន​ប្លោក​ក្នុង​ឆ្នាំ​ ២០១៦​ នេះ​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ និង​ផ្តល់​ឱ្យ​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​ទូ​ទាំង​ប្រទេស​។​

​លោក​ ហុ​ក​ គឹ​ម​ចេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ មាន​ប្រសាសន៍​ថា​ តម្រូវការ​ឈាម​ជិត​ ៦​ ម៉ឺន​ប្លោក​នេះ​ គឺ​ប្រើ​សម្រាប់​ជួយ​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​បន្ទាន់​ ដើម្បី​សង្គ្រោះ​ជីវិត​។​  លោក​ ហុ​ក​ គឹ​ម​ចេ​ង​ បន្ថែម​ថា​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ត្រូវការ​ឈាម​ជា​ច្រើន​ នៅ​ឆ្នាំ​ ២០១៦​ នេះ​ គឺ​ជាង​ ៦​ ម៉ឺន​ប្លោក​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​ ។​

​លោក​បាន​ស្នើ​ឱ្យ​ប្រជា​ពល​ទាំងអស់​ចូល​រូ​ម​បរិច្ចាគ​ឈាម​ទាំងអស់​គ្នា​ យ៉ាង​ហោច​ណាស់​ឱ្យ​បាន​ម្តង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​ដល់​ជនរ​គ្រោះ​៖«​ខ្ញុំ​អំពាវនាវ​ឱ្យ​ចូលរួម​បរិច្ចាគ​ឈាម​នៅ​រៀងរាល់ថ្ងៃ​ ខូ​ប​កំណើត​ ខូ​ប​អា​ពា​ហ៏​ពិ​ពា​ហ៏​របស់​ពួក​គាត់​ជា​រៀង​រាល់​ឆ្នាំ​»​។​

​សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​នៅ​តាម​បណ្តា​មន្ទី​ ពេទ្យ​នានា​នៅ​កម្ពុជា​ ត្រូវការ​ឈាម​ប្រមាណ​ ១៥០​ ប្លោក​ ក្នុង​១​ថ្ងៃ​ ដើម្បី​ជួយ​សង្គ្រោះ​ ជីវិត​មនុស្ស​។​ ក្នុង​នោះ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ ត្រូវការ​ឈាម​ប្រហែល​ ១០០​ ប្លោក​ ស្មើនឹង​ ៦០​ នៃ​អត្រា​ផ្ដល់​ឈាម​ទូ​ទាំង​ប្រទេស​ ខណៈ​អ្នកជំងឺ​តាម​បណ្តា​ខេត្ត​ មួយ​ចំនួន​ធំ​បាន​តម្រង់​ មក​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image