en     km
en     km

សង្គម​ស៊ី​វិល​ថា​ ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​អភិរក្ស​វប្បធម៌​ជាតិ​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​

Share

cover-Culture-Ceremony-at-CCH
សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ជាមួយនឹង​យុវជន​បាន​លើក​ទ្បើ​ង​ថា​ ការ​ចូលរួម​របស់​    យុវជន​ក្នុង​ការ​រួមចំណែក​អភិរក្ស​វប្បធម៌​ជាតិ​ គឺ​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​ ការ​លើក​ទ្បើ​ង​របស់​សង្គម​ស៊ី​វិល​បែប​នេះ​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ “​ទិវា​វប្បធម៌​ជាតិ​ ៣​ មីនា​ លើក​ទី​១៨​ ឆ្នាំ​២០១៦”​ លើ​ប្រធានបទ​ “​យុវជន​ដើម្បី​វប្បធម៌​ ជាតិ​”​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​យុវជន​បាន​លើក​ទ្បើ​ង​ថា​ យុវជន​ពិតជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​អភិរក្ស​វប្បធម៌​ជាតិ​ព្រោះថា​ នៅ​ពេល​ដែល​យុវជន​បានដឹង​ពី​វប្បធម៌​របស់​ខ្លួន​ច្បាស់លាស់​ហើយ​នោះ​ ពួក​គេ​អាច​ចែករំលែក​វប្បធម៌​នេះ​ទៅ​ដល់​ជនបរទេស​ឱ្យ​បានដឹង​តាម​រយៈ​ការ​សិក្សា​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ ឬ​តាម​រយៈ​វិធីសាស្ត្រ​          ផ្សេងៗ​មួយ​ចំនួន​ទៀត​។​

​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ លោក​ ទឹម​ ម៉ា​ទ្បៃ​ បាន​ប្រាប់​វិទ្យុ​ស្រី្ត​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​គាំទ្រ​ទៅ​នឹង​សារាចរ​របស់​រដ្ឋាភិបាល​ដែល​រៀបចំ​ឱ្យ​មាន​ទិវា​វប្បធម៌​ជាតិ​ ៣​ មីនា​ ក្រោម​ប្រធានបទ​ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​។​ លោក​ ទឹម​ ម៉ា​ទ្បៃ​ បន្ត​ថា​ យុវជន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​អភិរក្ស​វប្ប​ជាតិ​ ប៉ុន្តែ​លោក​ថា​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​អភិរក្ស​វប្ប​ជាតិ​នៅ​មាន​តិចតួច​នៅ​ទ្បើ​យ​។​

​លោក​ស្នើ​ឱ្យ​យុវជន​ត្រូវ​គិតគូរ​ពី​ការ​សិក្សា​ប្រវត្តិសាស្ត្រ​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​ចែករំលែក​វប្បធម៌​របស់​ខ្លួន​ទៅ​ដល់​បរទេស​ឱ្យ​បាន​ស្គាល់​ពី​អត្តសញ្ញាណ​វប្បធម៌​របស់​ជាតិ​។​ ជាង​នេះ​ទៅ​ទៀត​ រដ្ឋាភិបាល​ត្រូវ​មានការ​លើកទឹកចិត្ត​ដោយ​ផ្តល់​សាលា​ឬ​គ្រូ​ដែល​មាន​វិជ្ជាជីវៈ​ទាក់ទង​នឹង​វប្បធម៌​នេះ​ឱ្យ​បាន​ច្រើន​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​ឱ្យ​ពួក​គេ​អាច​ចូល​
​រៀន​នឹង​យល់​ដឹង​ឱ្យ​កាន់តែ​ច្បាស់​ពី​វប្បធម៌​ជាតិ​ខ្លួន​។​

«​ខ្ញុំ​យល់​ថា​មាន​យុវជន​តិច​ណាស់​ដែល​គាត់​បាន​គិតគូរ​ ឬ​ក៏​និយាយ​ថា​គាត់​អាច​ចូលរួម​បាន​ដោយសារ​អ្នកខ្លះ​គាត់​មាន​ស្នាដៃ​ គាត់​មានការ​លើក​ស្រឡាញ់​ការ​ចូល​ចិត្តច្រើន​ប៉ុន្តែ​ដោយសារ​តែ​មានឱកាស​នៃ​ការ​គាំពារ​នឹង​មាន​កម្រិត​…»​។​

​សូម​ជម្រាប​ប​ថា​ កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កន្លង​មកនេះ​ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្តី​ពី​ “​ការ​រៀបចំ​ទិវា​វប្បធម៌​ជាតិ​ ៣​ មីនា​ លើក​ទី​១៨​ ឆ្នាំ​២០១៦”​ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​ស្រ​ទ្បា​ញ់​ និង​ស្មារតី​ចូលរួម​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ក្នុង​ការ​ផ្ទេរ​ និង​ទទួលយក​ចំណេះដឹង​ជំនាញ​បច្ចេកទេស​សិល្បៈ​ វប្បធម៌​ សំដៅ​លើកកម្ពស់​ការ​ថែរក្សា​ ការពារ​វប្បធម៌​ជាតិ​ ក៏​ដូច​ជា​វប្បធម៌​ចម្រុះ​នៅ​កម្ពុជា​ឱ្យ​បាន​គង់វង្ស​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សាមគ្គីភាព​ ឯកភាព​ជាតិ​ សុខដុមរមនា​ និង​ភាព​សុខសាន្ត​របស់​សង្គម​ជាតិ​។​

​ជា​ពិសេស​លើកកម្ពស់​ការ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​តម្លៃពិត​នៃ​វប្បធម៌​ជាតិ​ ដែល​ជា​ធនធាន​ប្រកបដោយ​សក្តានុពល​ខ្ពស់​ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន​សេដ្ឋកិច្ចជាតិ​ តាម​រយៈ​ការ​បង្កើត​សេវាកម្ម​ និង​ផលិតផល​វប្បធម៌​សម្រាប់​គោលដៅ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ជាដើម​៕

Share

ព័ត៌មានទាក់ទង

Image