en     km
en     km

ខុ​ម​ហ្វ្រែល​ថា​ តំណាងរាស្ដ្រ​ប្រឆាំង​ទទួល​ការ​គំរាម​ច្រើន​

Share

cover-COMFREL
របាយការណ៍​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល (Comfrel)​ បាន​បង្ហាញ​នៅ​ក្នុង​សេចក្ដី​ប្រកាស់​ព័​ត៌​មាន​ស្ដី​ពី​ ការ​សង្កេត​រដ្ឋសភា​ និង​តំណាងរាស្ដ្រ​ ឆ្នាំ​ទី​២​ នៃ​នីតិកាល​ទី​៥​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ​ថា​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​គំរាម​កំ​ហែង​ច្រើន​ក្នុង​អាណត្ដិ​នេះ​។​

​ជុំវិញ​របាយការណ៍​នេះ​ លោក​ អ៊ូ​ ចាន់​រិ​ទ្ធ​ ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ថា​ តំណាងរាស្ដ្រ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​អណ​ត្ដិ​ទី​៥​នេះ​ ទទួល​រង​អំពើរ​អយុត្ដិធម៌​ច្រើន​ ទាំង​ការ​អនុវត្ដ​ច្បាប់​សម្រាប់​ការពារ​តំណាងរាស្ដ្រ​សព្វ​ថ្ងៃនេះ​ ក៏​នៅ​តែ​មិន​មាន​ភាព​ស្មើរ​គ្នា​នោះ​ដែរ​។​

​លោក​ អ៊ូ​ ចាន់​រិ​ទ្ធ​ បាន​បន្ត​ថា​ ក្នុង​នាម​លោក​ជា​តំណាងរាស្ដ្រ​បក្ស​សង្គ្រោះ​ជាតិ​លោក​នឹង​នៅ​តែ​បន្ដ​ជំរុញ​ឱ្យ​រដ្ឋសភា​អនុវត្ដ​ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​ហើយ​តែ​មិន​ទាន់​បាន​អនុវត្ដ​ ។​ លោក​បន្ថែម​ទៀត​ថា​៖​ «​មិន​ដូច​គ្នា​យើង​សរសេរ​លិខិត​មួយ​ចំនួន​សួរ​ទៅ​រដ្ឋាភិបាល​លិខិត​មួយ​ចំនួន​ មិន​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​ទេ​ នេះ​ជា​រឿង​មួយ​ដែល​មិន​ត្រឹមត្រូវ​ព្រោះ​ប្រធានរដ្ឋសភា​គាត់​គ្រាន់តែ​ជា​អ្នក​ចារ​ហើយ​បញ្ជូន​លិខិត​ទៅ​ទោះបី​ខ្លឹមសារ​ក្នុង​លិខិត​នោះ​យ៉ាងណា​ក៏​ដោយ​ ហើយ​រដ្ឋាភិបាល​ជា​អ្នកឆ្លើយ​តប​ ហើយ​មិនមែន​សភា​ខ្លួន​យើង​ជា​អ្នកឆ្លើយ​តប​ ថា​តើ​លិខិត​ហ្នឹង​ត្រូវ​ប​ញ្ជួ​ន​ឬ​មិន​ប​ញ្ជួ​ន​ទេ​ ហើយ​បញ្ហា​ផ្សេងៗ​ទៀត​ខ្ញុំ​យល់​ថា​យើង​មិន​ទាន់​បាន​ភាព​ឱ្យ​ស្មើគ្នា​ ទាំង​គណបក្ស​ក្នុង​រដ្ឋាភិបាល​ និង​ក្រៅ​រដ្ឋាភិបាល​ខ្ញុំ​យល់​ថា​មិន​ស្មើគ្នា​»​។​

លោក អ៊ូ វីរៈ
លោក អ៊ូ វីរៈ

ចំណែក​ លោក​ អ៊ូ​ វី​រៈ​ ប្រធាន​អង្គការ​វេទិកា​អនាគត​ បាន​មាន​ប្រសាសន៍​ដែរ​ថា​ តំណាងរាស្ដ្រ​គណ​ក្ស​សង្គ្រោះ​ជាតិ​ក្នុង​អណ​ត្ដិ​ទី​៥​នេះ​ ទទួល​រង​គំនាប​ច្រើន​ មាន​ទាំង​បទបញ្ជាផ្ទៃក្នុង​ ការ​អនុវត្ដ​ច្បាប់​មិន​បាន​ត្រឹមត្រូវ​ និង​ការ​ផ្ដល់​សិទ្ធ​អំណាច​មិន​ស្នើរ​គ្នា​ក្នុង​សភា​ជាដើម​។​ លោក​ អ៊ូ​ វី​រៈ​ បាន​បញ្ជាក់​ថា​ ដើម្បី​ឱ្យ​មានការ​អនុវត្ដ​ច្បាប់​ការពារ​តំណាងរាស្ដ្រ​ស្មើភាព​គ្នា​ បក្ស​ប្រឆាំង​គួរតែ​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ធ្វើការ​ដោយ​ស្មើភាព​ និង​ឯករាជ្យ​ ហើយ​អាច​ការពារ​រដ្ឋធម្មនុញ្ញ​បាន​ដោយ​ពិតប្រាកដ​។​

​លោក​បន្ថែម​ថា​៖​ «​សំឡេង​ការ​ពិត​គឺ​មាន​ស្ថាប័ន​ដែល​ដោះស្រាយ​ជម្លោះ​ គឺ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ តែ​សំខាន់​តើ​យើង​ជំរុញ​ធ្វើ​ម៉េច​ឱ្យ​ស្ថាប័នរដ្ឋ​ធម្មនុញ្ញ​ គឺជា​ស្ថាប័ន​មួយ​ដែល​អាច​ដោះស្រាយ​ជម្លោះ​ការពារ​រដ្ឋធម្មនុញ្ញ​ដ៏​ពិតប្រាកដ​នេះ​គឺជា​គន្លឹះ​ដ៏​សំខាន់​ តែបើ​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​តែ​មិន​ឯករាជ្យ​ទេ​មិន​អ​ព្យា​ក្រឹត្យ​ទេ​  ទោះបី​យើង​ខំ​ប្ដូរ​ច្បាប់​បទបញ្ជាផ្ទៃក្នុង​យ៉ាងម៉េច​ក៏​មិន​អាច​ទៅ​រួច​ដែរ​»​។​

​សូម​ជម្រាប​ថា​ បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ (Comfrel)​ បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ​ទី​២​នេះ​អ្នកតំណាង​រាស្ដ្រ​របស់​គណបក្សប្រឆាំង​កំពុង​ប្រឈម​ការ​គំរាមកំហែង​ ករណី​ហិង្សា​ ការ​បំពាន​លើ​អភ័យ​ឯក​សិទ្ធ​ និង​ការ​ដក​ដំណែង​ ដែល​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​៕

Share

Image
Image
Image