en     km
en     km

CPP​ និង​ CNRP​ នឹង​ជួប​ពិភាក្សា​គ្នា​ពី​ស្ថានភាព​នយោបាយ​នៅ​ថ្ងៃ​ទី​១៩​ កុម្ភៈ​ ស្អែក​នេះ​

Share

cover-CPP-&-CNRP-logo
គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP)​ នឹង​ជួប​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​នយោបាយ​ និង​បញ្ហា​សេសសល់​មួយ​ចំនួន​រវាង​បក្ស​ទាំង​ពីរ​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ស្អែក​នេះ​។​ គណបក្ស​មាន​អាសន្ន​ក្នុង​រដ្ឋសភា​ទាំង​ពីរ​បាន​បញ្ជាក់​ថា​ ជំនួប​នេះ​ គ្មាន​របៀប​វរៈ​ជាក់លាក់​ឡើយ​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

​បើ​គ្មាន​ការ​ប្រែ​ប្រួ​ស​ទេ​នោះ​ សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នឹង​ជួប​ពិភាក្សា​គ្នា​ជាមួយ​ ប្រធាន​ស្តីទី​ គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ នៅ​វិមាន​រដ្ឋសភា​នា​ល្ងាច​ ថ្ងៃ​ទី​១៩​ កុម្ភៈ​ស្អែក​នេះ​ ដើម្បី​ពិភាក្សា​បញ្ហា​នយោបាយ​ដែល​នៅ​សេសសល់​មួយ​ចំនួន​។​

លោក សុខ ឥសាន
លោក សុខ ឥសាន

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ នៅ​ក្នុង​ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​មន្ត្រីជាន់ខ្ពស់​របស់​គណបក្សប្រឆាំង​ គឺ​ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ឡើង​វិញ​ បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​គ្នា​នា​ពេល​កន្លង​មក​។​

​លោក​បន្ត​ថា​ តំណាងរាស្ត្រ​សំឡេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​នឹង​មិន​ជជែក​ពិភាក្សា​ពី​បញ្ហា​សមាជិក​ព្រឹទ្ធសភា​ លោក​ ហុង​ សុខ​ហួរ​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធ​ធានា​គារ​ព្រៃ​ស​  និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​នោះ​ទេ​ បើ​ទោះបីជា​មានការ​ស្នើ​សុំ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ​ ព្រោះ​លោក​យល់​ថា​ បញ្ហា​នេះ​មិន​ស្ថិត​នៅ​ក្នុង​របៀប​វរៈ​ឡើយ​។​

​លោក​ សុខ​ ឥ​សាន​ និយាយ​ថា​៖​ «​បញ្ហា​ហ្នឹង​ក៏​មិន​ចូល​ក្រប​ខណ្ឌ​នៃ​វប្បធម៌​សន្ទនា​ទេ​ ពីព្រោះ​ដំណើរការ​នៅ​ក្នុង​យុ​ត្ថា​ធិ​ការ​តុលាការ​ អ​ញ្ចឹ​ង​យើង​មិន​លូកដៃ​ចូល​កិច្ចការ​តុលាការ​ឡើយ​»​។​

​ដូច​គ្នា​នេះ​ដែរ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ ប៉ុ​ញ្ញា​រិ​ទ្ធ​ មាន​ប្រសា​ស​ន៏​ថា​ លោក​មិន​ច្បាស់​ទេ​ថា​ តើ​នៅ​ក្នុង​ជំនួប​នា​ថ្ងៃស្អែក​នេះ​ នឹង​មាន​របៀប​វរៈ​អ្វី​មក​ពិភាក្សា​គ្នា​ឡើយ​?​ មិន​ខុស​ពី​លោក​ សុខ​ ឥ​សាន​ នោះ​ទេ​ លោក​ យ៉ែ​ម​ ប៉ុ​ញ្ញា​រិ​ទ្ធ​ បញ្ជាក់​ថា​ ជំនួប​រវាង​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នឹង​ពិភាក្សា​ពី​បញ្ហា​ដែល​នៅ​សេសសល់​នា​ពេល​កន្លង​មក​។​

 លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្
លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្

​លោក​ យ៉ែ​ម​ ប៉ុ​ញ្ញា​រិ​ទ្ធ​ បានឱ្យ​ដឹង​ថា​៖​ «​មាន​សង្ឃឹម​ទៅ​លើ​ភាព​វិជ្ជមាន​ច្រើន​ យោង​ទៅ​លើ​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មាន​គោលបំណង​រួម​ ថែរក្សា​ស្ថិរភាព​ សន្តិភាព​ ដើម្បី​អភិវឌ្ឍ​ជាតិ​ ដូច្នេះ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ យើង​មាន​ក្តី​សង្ឃឹម​ច្រើន​»​។​

​ឆ្លើយ​ទៅ​នឹង​សំណួរ​ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ស្នើ​ឱ្យ​មានការ​ដោះ​លែង​សមាជិក​ព្រឹទ្ធសភា​ លោក​ ហុង​ សុខ​ហួរ​ និង​សកម្មជន​គណ​សង្គ្រោះ​ជាតិ​ ១១​នាក់​ ផ្សេង​ទៀត​ នៅ​ក្នុង​ជំនួប​នៅ​ថ្ងៃស្អែក​នេះ​ទេ​ លោក​ យ៉ែ​ម​ ប៉ុ​ញ្ញា​ឬ​ទ្ធ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឆ្លើយ​ថា​ លោក​មិន​ប្រាកដ​នោះ​ទេ​ តែ​លោក​ថា​ជំនួប​នេះ​ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​ប៉ុណ្ណោះ​។​
​ជុំវិញ​បញ្ហា​នេះ​ លោក​ អ៊ូ​ វិ​រៈ​ ប្រធាន​អង្គការ​វេទិកា​អនាគត​ សាទរ​ការ​ចំពោះ​ជួប​ពិភាក្សា​គ្នា​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​នេះ​។​ លោក​ វី​រៈ​ រំពឹង​ថា​ តំណាងរាស្ត្រ​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​ និង​តំណាងរាស្ត្រ​សំឡេង​ភាគតិច​ នឹង​ផ្តើម​ពិភាក្សា​គ្នា​អំពី​សមាជិក​ព្រឹទ្ធសភា​ លោក​ ហុង​ សុខ​ហួរ​ និង​សកម្មជន​គណ​សង្គ្រោះ​ជាតិ​ទាំង​ ១១​នាក់​ ផ្សេង​ទៀត​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ស្អែក​នេះ​ ។​ លោក​ អ៊ូ​ វិ​រៈថា​៖​ «​ គណបក្ស​ទាំង​ពីរ​ទេ​ គួរតែ​និយាយ​ពិភាក្សា​គ្នា​ ដើម្បី​អាច​ឱ្យ​នៅ​ក្រៅ​ឃុំ​»​។​

​ជា​ការ​កត់សម្គាល់​ ជំនួប​រវាង​ សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ប្រធាន​ស្តីទី​ គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ នឹង​ជួប​ពិភាក្សា​គ្នា​នៅ​វិមាន​រដ្ឋសភា​នា​ល្ងាច​ ថ្ងៃ​ទី​ ១៩​ កុម្ភៈ​ស្អែក​នេះ​ ស្រប​ពេល​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទើបតែ​បញ្ចប់​កិច្ចប្រជុំ​អា​មេ​រិ​ក​-​អាស៊ាន​ថ្មីៗ​នេះ​ និង​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សហភាព​អន្តរ​សភា​ បាន​ស្នើ​ឱ្យ​រដ្ឋសភា​អនុញ្ញាត​ឱ្យ​លោក​ ហុង​ សុខ​ហួរ​ អាច​នៅ​ក្រៅ​ឃុំ​ រួម​ទាំង​ការ​ស៊ើបអង្កេត​លើ​ករណី​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​រូប​គឺ​ លោក​ ញ៉​យ​ ចំរើន​ និង​ លោក​ គង​ សភា​ កាលពី​ឆ្នាំ​ ២០១៥​កន្លង​ទៅ​៕

Share

Image
Image
Image