en     km
en     km

អ្នកជំនាញ​ថា​ រូបភាព​សាហាវ​រន្ធត់​ អាក្រាត​ក្នុង​សារព័ត៌មាន​បង្ហាញ​ពី​កង្វះ​វិជ្ជាជីវៈ​របស់​អ្នកកាសែត​កម្ពុជា​

Share

ភ្នំពេញ​៖​ ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ រូបភាព​គ្រោះថ្នាក់​មាន​លក្ខណៈ​សាហាវ​ រន្ធត់​ រូប​អាក្រាត​ជាដើម​ កំពុង​ពេញ​និយម​ផ្សព្វផ្សាយ​ក្នុង​សារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា​ ដោយ​រូបភាព​ទាំងនោះ​ កំពុង​បង្ហាញ​ពី​កង្វះ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​របស់​អ្នកកាសែត​ ឬ​ស្ថាប័ន​សារព័ត៌មាន​ផង​ដែរ​។​

រូបតំណាង
រូបតំណាង

លម្អិត​ព័ត៌​មា​ន​ដោយ​ លោក​ សាក់​​ សំ​ណាង​៖

​មិនតែប៉ុណ្ណោះ​ រូបភាព​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ភ័យរន្ធត់​ រូប​អាសអាភាស​ផ្សេងៗ​ក្នុង​សារព័ត៌មាន​ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។​ នេះ​ជា​ការ​លើក​ឡើង​របស់​ អ្នកជំនាញ​សារព័ត៌មាន​ និង​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​។​

​អ្នកជំនាញ​សារព័ត៌មាន​ សង្គម​ស៊ី​វិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ស្ត្រី​ អ្នក​ចិត្តសាស្ត្រ​ បាន​លើក​ឡើង​ថា​ រូបភាព​គ្រោះថ្នាក់​មាន​លក្ខណៈ​សាហាវ​ រូបភាព​ធ្វើ​ឱ្យ​រន្ធត់​ រូប​អាក្រាត​កាយ​ជាដើម​ កំពុង​ពេញ​និយម​ផ្សព្វផ្សាយ​ក្នុង​សារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា​ កំពុង​បង្ហាញ​ពី​កង្វះ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​របស់​​អ្នកកាសែត​ ឬ​ស្ថាប័ន​សារព័ត៌មាន​។​

​លោក​ ប៉ែន​ បូ​ណា​ ប្រធាន​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រូបភាព​ដែល​សារព័ត៌មាន​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​មាន​លក្ខណៈ​សាហាវ​ រូបភាព​ធ្វើ​ឱ្យ​រន្ធត់​ ឬ​រូបភាព​បង្ហាញ​ពី​អាក្រាត​កាយ​របស់​ជន​រង​គ្រោះ​ជាដើម​ កំពុង​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​ កង្វះ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​របស់​អ្នក​សារព័ត៌មាន​។​

​លោក​ថា​ ការ​ប្រើ​ដាក់​រូបភាព​ដោយ​ខ្វះ​ក្រមសីលធម៌​របស់​អ្នក​សារព័ត៌មាន​ទាំងនោះ​ នៅ​លើ​ទំព័រ​សារព័ត៌មាន​ ព្រោះ​ស្ថាប័ន​សារព័ត៌មាន​គិត​ថា​ នឹង​ទាញ​រក​ចំណូល​បាន​ច្រើន​ពី​អត្ថបទ​សារព័ត៌មាន​ទាំងនោះ​។​

​ប្រធាន​ក្លឹ​ប​អ្នក​សែត​រូប​នេះ​ មាន​ប្រសា​សស​ន៍​បន្ត​ទៀត​ថា​ អ្នក​សារព័ត៌មាន​គួរតែ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ ព្រោះ​ការ​ប្រើប្រាស់​រូបភាព​ដែល​ប៉ះពាល​អារ​ម្ម​ណ៏​ដល់​អ្នក​ទស្សនា​ អ្នក​សារព័ត៌មាន​ត្រូវ​ប្រើ​រូបភាព​នោះ​ ដោយ​ដាក់​មិន​ឱ្យ​មាន​ភាព​ច្បាស់​ពេក​ទេ​ ដើម្បី​កាត់​បន្ថយ​ភាព​ភិតភ័យ​ដល់​អ្នក​ចង់​ទស្សនា​។​

«​ក្រមសីលធម៌​អ្នក​សារព័ត៌មាន​យើង​ ហោច​ណាស់​យើង​ត្រូវ​មានការ​កែ​រូបភាព​ហឹ្ន​ង​យើង​ត្រូវ​ប្រយ័ត្នប្រយែង​មែន​ទេ​ន​ យើង​មិន​ត្រូវ​បង្ហាញ​រូបភាព​អ្វី​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​សាហាវ​ខ្លាំង​ពេក​មើល​ ដូច​រូបកា​ត់ក​មនុស្ស​ស្រស់ៗ​  ឬ​ក៏​គ្រោះថ្នាក់​ចរច​រា​ណ៏​ បែក​ខួរ​ បែក​ឈាម​ អើ​ធ្វើ​ឱ្យ​អ្នក​អាន​រន្ធត់​ហា៎​ យើង​ត្រូវ​បិទ​បាំង​ហើយ​ជា​ក្រមសីលធម៌​»​។​

លោក​ ប៉ែន​ បូ​ណា
លោក​ ប៉ែន​ បូ​ណា

ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​ ប៉ែន​ បូ​ណា​ បានឱ្យ​ដឹង​ទៀត​ថា​ ជា​រៀង​រាល់​ឆ្នាំ​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​ តែង​មានការ​ប្រជុំ​ពិភាក្សា​ជាមួយ​និ​ព​ន្ឋ​នាយក​គ្រប់​ស្ថាប័ន​ព័ត៌មាន​ អំពី​ការ​ជ្រើសរើស​ដាក់​រូបភាព​ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារ​ម្ម​ណ៏​អ្នក​សាធារណជន​។​

​ចំណែក​ លោក​ សេក​ បរិ​សុ​ទ្ឋ​ ប្រធាន​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ចំពោះ​រូប​លោក​ផ្ទាល់​មិន​គាំទ្រ​ឡើយ​ ចំពោះ​អ្នក​សារព័ត៌មាន​ដែល​បាន​ដាក់​រូបភាព​បង្ហាញ​ពី​ភាព​កាច់​សាហាវ​ដល់​មហាជន​ ដូច​ជា​រូបភាព​កាត់​ក​ស្រី្ត​រង​គ្រោះ​ ឬ​រូបភាព​កាត់ដៃជើង​ និង​រូបភាព​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ណា​ម្នាក់​ជាដើម​។​

​លោក​ សេក​ បរិសុទ្ធ​ បាន​សង្កត់ធ្ងន់​ថា​ អ្នក​សារព័ត៌មាន​ប្រើប្រាស់​រូបភាព​កាច​សាហាវ​ គឺ​កំពុង​តែ​ធ្វើ​ការងារ​ខុស​ចំពោះ​ក្រមសីលធម៌​ជា​អ្នក​សារព័ត៌មាន​៖​ «​ចឹ​ង​យើង​គ្រាន់​ពិនិត្យ​មើល​ឡើង​វិញ​ ហើយ​ចៀសវាង​ ទី​២​ សម្រាប់​អ្នក​មិនមែន​ជា​អ្នក​សារព័ត៌មាន​ក៏​គាត់​គួរ​យល់​ដែរ​ បើសិន​គាត់​មិន​ទាន់​យល់​ដឹង​ក៏​គាត់​ចាប់ផ្តើម​រៀន​យល់​បណ្តើរៗ​ទៅ​ បើ​យើង​ទាំងអស់​គ្នា​ធ្វើ​តាម​គោល​ការ​ណ៏​ ក្រមសីលធម៌​ត្រឹមត្រូវ​ទាំងអស់​គ្នា​ ថ្ងៃក្រោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក​ហ្នឹង​ ទៅ​ជា​មធ្យោបាយ​ជួយ​រួមចំណែក​បាន​ល្អ​ដល់​ការ​កសាង​សង្គម​របស់​យើង​ទាំងអស់​គ្នា​ ហ្នឹ​ហើយ​ បើ​មិន​ចឹ​ង​ទេវា​ធ្វើ​ឱ្យ​ច្របូកច្របល់​ទាំងអស់​គ្នា​ ធ្វើ​ឱ្យ​ខូចខាត់​ទៅ​វិញ​»​។​

​លោក​ សេក​ បរិសុទ្ធ​ បាន​បន្ថែម​ទៀត​ថា​ អ្នក​សារព័ត៌មាន​ទាំងអស់​ ត្រូវ​តែ​គោរព​ក្រមសីលធម៌​របស់​ខ្លូ​ន​ឡើង​វិញ​ មុន​នឹង​ដាក់​រូបភាព​ណាមួយ​ផ្សព្វផ្សាយ​ទៅ​ជា​សាធារណៈ​ និង​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ចំពោះ​ការ​ប្រើប្រាស់​រូបភាព​។​

​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​និង​អភិវឌ្ឍ​ន៏​ដើម្បី​កម្ពុជា​ ក៏​មាន​ប្រសាសន៍​ដែរ​ថា​ អ្នក​សារព័ត៌មាន​ត្រូវ​គោរព​ក្រមសីលធម៌​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ ចៀស​វាស​ការ​ប្រើប្រាស់​រូបភាព​សាហាវ​ឃោ​ឃៅ​ ឬ​រូបភាព​ជន​រង​គ្រោះ​អាក្រាត​ផ្សេងៗ​លើ​អត្ថបទ​ព័ត៌មាន​។​

​លោកស្រី​ថា​ អ្នក​សារព័ត៌មាន​ ឬ​ស្ថាប័ន​ព័ត៌មាន​គួរ​ប្រើប្រាស់​រូបភាព​ជន​ប្រព្រឹត្ត​ល្មើស​ជំនួស​ឱ្យ​ជន​រង​គ្រោះ​ប្រសើរ​ជាង​៖​ «​បើ​រឿង​រំលោភ​សេពសន្ថវៈ​អីហ្នឹង​ មិន​គួរ​ដាក់​រូប​អ្នកជា​ជន​រង​គ្រោះ​ទេ​ គួរ​ដាក់​រូប​ជនល្មើស​វិញ​ បើសិន​យើង​ចាប់​គាត់​មិន​ទាន់​បាន​យើង​ស្គាល់​អត្តសញ្ញាណ​គាត់​គួរតែ​យក​រូបថត​គាត់​មក​ដាក់​ទៅ​ ឱ្យ​គាត់​ខ្មាស​គេ​ »​។​

​ទន្ទឹម​គ្នា​នោះ​ដែរ​ លោក​ អ៊ុ​ក​ គឹ​ម​សេង​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ និង​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ មាន​ប្រសាសន៍​ថា​ អ្នក​សារព័ត៌មាន​ ឬ​ស្ថាប័ន​អ្នក​សារព័ត៌មាន​ដែល​បង្ហោះ​រូបភាព​សាហាវៗ​  គឺ​បង្ហាញ​ពី​ភាព​ខ្វះខាត់​ក្រមសីលធម៌​របស់​អ្នក​ខ្លួន​ជា​អ្នក​សារព័ត៌មាន​ទៅ​វិញ​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ និង​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​រូប​នេះ​ បាន​បន្ត​ថា​ លោក​មានការ​សោកស្តាយ​យ៉ាង​ខ្លា​ង​ចំពោះ​ទ​ង្វើ​អ្នក​សារព័ត៌មាន​មួយ​ ដែល​ខ្វះ​ការ​ពិចារណា​មុន​នឹង​បោះ​ពុ​ម្ភ​អត្ថបទ​សារព័ត៌មាន​របស់​ខ្លួន​។​

​លោក​ អ៊ុ​ក​ គឹ​ម​សេង​ បាន​សុំ​ណូ​ម​ពរ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​ឱ្យ​ចេះ​កែ​រូបភាព​ទាំងឡាយ​ណា​ដែល​មើលទៅ​មាន​ភាព​សារ​ហាវ​ ឱ្យ​មើលទៅ​ជា​រូបភាព​មិន​ច្បាស់​វិញ​ មុន​នឹង​ចុះ​ផ្សាយ​៖​ «​បើសិន​គាត់​អាច​ធ្វើ​ទៅ​បាន​គាត់​ត្រូវ​ចេះ​ អ៊ី​ឌី​ត​រូប​ហ្នឹង​ យើង​មិន​ឱ្យ​ឃើញ​កន្លែង​ណា​ដែល​បង្ហាញ​ពី​រូប​សាហាវ​ ឬ​ ក៏​ឃើញ​ឈាម​ ឃើញ​កំបុតក​ ដាច់​ភ្លៅ​ទាំង​ភ្នែនៗ​ចឹ​ង​ហា៎​ គ្រាន់តែ​ធ្វើ​អ្វី​ឱ្យ​ព្រាលៗ​ទៅ​ បើ​គាត់​ត្រូវការ​ផ្សាយ​ចឹ​ង​»​។​

​ជា​ការ​កត់សម្គាល់​ នៅ​ក្នុង​សារព័ត៌មាន​កម្ពុ​ជាមួយ​ចំនួន​ តែង​ប្រើប្រាស់​រូបភាព​លក្ខណៈ​សាហាវ​ រូបភាព​ធ្វើ​ឱ្យ​រន្ធត់​ ឬ​រូបភាព​បង្ហាញ​ពី​អាក្រាត​កាយ​របស់​ជន​រង​គ្រោះ​ជាដើម​ នៅ​លើ​អត្ថបទ​សារព័ត៌មាន​របស់​ខ្លួន​ ដោយ​ភ្លេច​គិតដល់​ ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​៕

Share

ព័ត៌មានទាក់ទង

Image