en     km
en     km

សាច់ញាតិ​ស្ត្រី​រង​ការ​សម្លាប់​កាត់​ក​នៅ​ខេត្តសៀមរាប​ គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​នៃ​គ្រួសារ​

Share

ជនល្មើសត្រូវបានចាប់ខ្លួន
ជនល្មើសត្រូវបានចាប់ខ្លួន

​ម្តាយ​ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​បាន​ជន​ដៃដល់​សម្លាប់​កាត់​ក្បាល​នៅ​ខេត្តសៀមរាប​ ត្រូវ​បាន​ក្រុម​គ្រួសារ​លើក​ទ្បើ​ង​ថា​ ស្ត្រី​រូប​នេះ​គឺជា​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ​ ហើយ​ក្រុម​គ្រួសារ​ស្ត្រី​រូប​នេះ​ថា​ពួក​គេ​នឹង​ជួប​ការ​លំបាក​ខ្លាំង​ បន្ទាប់​ពី​បាត់បង់​សមាជិកគ្រួសារ​របស់​ខ្លួន​ពីព្រោះ​ស្ត្រី​រូប​នេះ​ គឺជា​អ្នក​ជួយ​ផ្គត់ផ្គង់​ក្នុង​ក្រុម​គ្រួសារ​។​

ស្ត្រី​រង​គ្រោះ​មួយ​រូប​ដែល​ត្រូវ​បាន​ជន​ដៃដល់​សម្លាប់​កាត់​ក្បាល​ ត្រូវ​បាន​ក្រុម​គ្រួសារ​ស្ត្រី​រូប​នេះ​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាត់បង់​សមាជិកគ្រួសារ​របស់​ខ្លួន​ ដោយ​ទាមទារ​ឱ្យ​អាជ្ញាធរ​ត្រូវ​តែ​រក​យុត្តិធម៌​ជួន​ពួក​គាត់​ឱ្យ​សម​ទៅ​នឹង​ការ​សម្លាប់​របស់​ជនល្មើស​នោះ​ផង​ដែរ​។​

អ្នកស្រី​ កេង​ ធីតា​ មាន​អាយុ​ ៤៦​ ឆ្នាំ​ ត្រូវជា​ម្តាយ​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ចន្ទ​ ទី​១៥​ ម្សិលមិញ​ថា​ អ្នកស្រី​មិន​អាច​ទទួលយក​បាន​ទេ​ទៅ​នឹង​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​ខាងលើ​នេះ​។​

ម្តាយ​ជន​រង​គ្រោះ​រូប​នេះ​បន្ត​ថា​ អ្នកស្រី​មិន​បានដឹង​ច្បាស់​ពី​មូលហេតុ​ដែល​ជន​ដៃដល់​សម្រេចចិត្ត​ឈាន​ដល់​ការ​សម្លាប់​កូនស្រី​របស់​គាត់​នោះ​ទេ​ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា​ ជន​ដៃដល់​នេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​កូនស្រី​របស់​គាត់​រួច​ហើយ​។​ អ្នកស្រី​  ធីតា​ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ មូលហេតុ​នៃ​ការ​សម្លាប់​នេះ​ ទំនង​កើតឡើង​ដោយសារ​ អ្នកស្រី​បានឱ្យ​ជន​ដៃដល់​ ធ្វើ​លិខិតបញ្ជាក់​ពី​ភាព​នៅ​លីវ​ចេញពី​ភូមិ​-​ឃុំ​ ដែល​ខ្លួន​រស់នៅ​ ដើម្បី​រៀប​អាពាហ៍ពិពាហ៍​ ប៉ុន្តែ​ជន​នេះ​មិន​យក​លិខិតបញ្ជាក់​ពី​ភាព​នៅ​លីវ​នេះ​ឱ្យ​គាត់​នោះ​ទេ​ ដូច្នេះ​អ្នកស្រី​ក៏​មិន​អនុញ្ញាត្តិ​ឱ្យ​កូនស្រី​របស់​គាត់​រៀប​ការ​ដែរ​។​

អ្នកស្រី​បញ្ជាក់​ថា​ កូនស្រី​របស់​គាត់​ស្លាប់​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​នេះ​។​ អ្នកស្រី​ កេង​ ធីតា​ បាន​បន្ថែម​ទៀត​ថា​ ក្រុម​គ្រួសារ​អ្នកស្រី​មាន​ជីវភាព​ខ្វះខាត​ ហើយ​កន្លង​មក​ បានកូន​ស្រី​របស់​គាត់​ដែល​បាត់​បង់ជីវិត​នេះ​ ជា​អ្នក​ផ្គត់ផ្គង់​នៅ​ក្នុង​គ្រួសារ​។​ បន្ទាប់​ពី​បាត់បង់​កូនស្រី​ម្នាក់​នេះ​ អ្នកស្រី​ថា​ ជីវភាព​គ្រួសារ​គាត់​នឹង​ធ្លាក់​ដុនដាប​ជាក់​ជា​មិន​ខាន​ឡើយ​។​
​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ ស្នងការ​រង​ខេត្តសៀមរាប​  ផ្នែក​ទទួល​បន្ទុក​នគរបាល​យុត្តិធម៌​ គឺ​លោក​ ថង​ សា​គុណ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ជនជាប់ចោទ​ដែល​បាន​សម្លាប់​ដោយ​កាត់​ក្បាល​ស្ត្រី​នៅ​ខេត្តសៀមរាប​នេះ​ ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ដោយ​ចោទ​ពី​បទឧក្រិដ្ឋ​។​ ចំណែក​តុលាការ​ សម្រេច​ដាក់ទោស​យ៉ាងណា​នោះ​លោក​ មិន​ទាន់​ដឹង​នៅឡើយ​ទេ​។​

សូម​ជម្រាប​ថា​ ជនជាប់ចោទ​ទាំង​ពីរ​នាក់​រួម​មាន​៖​ លោក​ ចាន់​ ឆាយ​យ៉ា​ ភេទ​ប្រុស​ អាយុ​ ៤០​ ឆ្នាំ​ មានមុខ​របរ​ជាម​គ្គុ​ទេស​ទេសចរណ៍​ ភាសា​ថៃ​ គឺជា​ជន​ដៃដល់​ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោង​ ៥​និង​៣០​ នាទី​ល្ងាច​ ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ឃុំ​គោក​ដូង​ ក្រុង​សៀមរាប​ រីឯ​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ ណឹ​ប​ សិទ្ធ​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ជា​អ្នក​បើ​បររថ​យន្ត​ រស់នៅ​ស្រុក​ស្រីស្នំ​ ខេត្តសៀមរាប​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​វេលា​ម៉ោង​ ១២​ ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មានការ​ភ្ញាក់ផ្អើល​ពេញ​ខេត្តសៀមរាប​ ដោយសារ​តែ​គេ​ប្រទះ​ឃើញ​សាកសព​ស្ត្រី​មួយ​រូប​ ដែល​មាន​អាយុ​ ជាង​ ២០​ឆ្នាំ​ ម្នាក់​ដេក​ស្លាប់​ ក្នុង​បន្ទប់​ផ្ទះសំណាក់​ឈ្មោះ​ «​ប្រាសាទកែវ​»​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​ សៀមរាប​ ដែល​សព​នារី​រង​គ្រោះ​ ត្រូវ​បាន​ឃាតករ​សម្លាប់​ កាត់​ក្បាល​យក​ទៅ​បាត់​ បន្សល់​ទុក​តែ​ខ្លួន​ត្រឹម​ ក​។​ នារី​រង​គ្រោះ​ត្រូវ​បាន​ គេ​ស្គាល់​ថា​ជា​បុគ្គលិក​ បម្រើ​ការ​នៅ​ភូមិ​វប្បធម៌​ មានឈ្មោះ​ ឡេ​ន​ សិលា​ អាយុ​ ២៤​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ខ្នាត​ ឃុំ​ខ្នាត​ ស្រុក​ពួក​ ខេត្តសៀមរាប​៕

Share

ព័ត៌មានទាក់ទង

Image