en     km
en     km

ស្ដ្រី​រង​ហិង្សា​ដោយសារ​ប្តី​ជះ​ទឹក​អាស៊ីត​ព្រួយបារម្ភ​ពី​ការ​តាម​សម្លាប់​

Share

រូបតំណាង
រូបតំណាង

ស្ដ្រី​រង​គ្រោះ​ដោយសារ​ប្ដី​យក​ទឹក​អាស៊ីត​មក​ជះ​លើ​មុខ​នា​ពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ជា​ខ្លាំង​ដោយសារ​ខ្លាច​បុរស​ជា​ប្ដី​ តាម​គំរាម​គំ​ហែង​ដល់​អាយុជីវិត​របស់​គាត់​ម្ដងទៀត​ ក្រោយ​ពេល​ចាក​ចេញពី​មន្ទីរពេទ្យ​ ខណៈ​ដែល​មន្ដ្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ មិន​ទាន់​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​បាន​នៅឡើយ​។​

ស្ដ្រី​វ័យ​ ២៣​ ឆ្នាំ​ អ្នកស្រី​ ស៊ុំ​ សុខ​នី​ ដែល​រង​គ្រោះ​ដោយសារ​ប្ដី​របស់​ខ្លួន​យក​ទឹក​អាស៊ីត​មក​ជះ​លើ​មុខ​ ក្រោយ​បែកបាក់​គ្នា​ជាង​មួយ​ខែ​កន្លង​មក​ បាន​ថ្លែង​ថា​ អ្នក​ព្រួយបារម្ភ​ពី​ការ​គំរាម​អាយុជីវិត​ ព្រោះតែ​អតីត​ប្តី​អ្នកស្រី​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​។​

អ្នកស្រី​ ស៊ុំ​ សុខ​នី​ បន្ថែម​ថា​ ក្រោយ​ពី​អ្នកស្រី​ជួប​បញ្ហា​នេះ​ ស្ថានភាព​គ្រួសារ​របស់​អ្នកស្រី​មានការ​លំបាក​ខ្លាំង​ដោយ​ពុំ​មាន​អ្នករក​ចំណូល​ផ្គត់ផ្គង់​ឪពុក​ម្ដាយ​ចាស់ជរា​នៅ​ស្រុក​នោះ​ទេ​។​

អ្នកស្រី​ ស៊ុំ​ សុខ​នី​ បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យ​ជួយ​ស្វែងរក​ចាប់​បុរស​ដែល​ជា​ប្ដី​បង្ក​ហិង្សា​ដាក់​ ដើម្បី​យក​មក​ដាក់ទោស​តាម​ច្បាប់​ជា​បន្ទាន់​។​ លើស​ពី​នេះ​ទៀត​ អ្នកស្រី​ក៏​បាន​អំពាវនាវ​ដល់​សប្បុរសជន​ និង​អង្គការ​ផ្សេងៗ​ ជួយ​ដល់​ឧបត្ថម្ភ​ដល់​ដល់​ក្រុម​គ្រួសារ​អ្នកស្រី​ ព្រោះ​ពេល​នេះ​ គ្រួសារ​អ្នកស្រី​អ្នក​បញ្ហា​ជីវភាព​ជា​ទម្ងន់​។​

លោកស្រី​បន្ថែម​ថា​៖​ «​នៅ​តែ​ព្រួ​បារម្ភ​ថាបើ​ចាប់​គេ​មិន​ទាន់​បាន​ខ្លាច​គេ​ ប្ដី​ មក​រករឿង​ខ្ញុំ​វិញ​ ពេល​ថ្ងៃ​ណាមួយ​ដែល​ខ្ញំ​ភ្លេចខ្លួន​ អ​ញ្ចឹ​ង​ខ្ញុំ​សូម​សំណូមពរ​ឱ្យ​អាជ្ញាធរ​ជួយ​តាម​ចាប់​គេ​ឱ្យ​បាន​ផង​»​។​

ជុំវិញ​បញ្ហា​នេះ​ លោក​ ម៉ៅ​ សា​វឿ​ន​  នាយ​ប៉ុស្ដិ៍​សង្កាត់​ស្ទឹង​មាន​ជ័យ​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃនេះ​ថា​សមត្ថកិច្ច​កំពុង​សហការ​គ្នា​គ្រប់កន្លែង​ ដើម្បី​ស្វែងរក​ជនល្មើស​យក​មក​ដាក់ទោស​ នា​ពេល​ឆាប់ៗ​នេះ​។​ លោក​ ម៉ៅ​ សា​វឿ​ន​ បាន​បញ្ជាក់​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ គឺ​មិន​បណ្ដោយ​ឱ្យ​ជនល្មើស​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ឡើយ​។​

​សូម​ជម្រាប​ថា​ស្ដ្រី​រង​គ្រោះ​ខាងលើ​ បាន​លែងលះ​ជាមួយ​ប្ដី​របស់​គាត់​តាំងពី​ថ្ងៃ​ទី​៧​ ខែមករា​ មក​ម្ល៉េះ​។​ហើយ​នៅ​ថ្ងៃ​ទី​២៣​ មក​រា​ បុរស​ជា​អតីត​ប្ដី​រូប​នោះ​បាន​មក​សុំ​រួមរស់​ជាមួយ​ស្ដ្រី​រង​គ្រោះ​វិញ​ តែ​អ្នកស្រី​មិន​ព្រម​នោះ​ឡើយ​។​ រហូត​ដល់​ថ្ងៃ​ទី​ ០៨​ ខែ​ កុម្ភៈ​ បុរស​ដែល​ជា​អតីត​ប្តី​រូប​នេះ​ បាន​យក​ទឹក​អាស៊ី​ដ​ជះ​អ្នកស្រី​ សុខ​នី​ តែ​ម្ដង​៕

Share

ព័ត៌មានទាក់ទង

Image