en     km
en     km

កញ្ញា ឈឹម ស៊ីថរ លើកពីការប្តេជ្ញាបន្តបេសកកម្ម ក្រោយចេញពីពន្ធនាគារ

Share

កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ត្រូវដោះលែងពីពន្ធនាគារព្រៃស «ម១» ក្រោយអនុវត្តការជាប់ឃុំអស់រយៈពេល២ឆ្នាំ​ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ នៅរសៀលថ្ងៃដដែលនេះ កញ្ញា បានជួបជុំក្រុមកូដករដែលជាសមាជិករបស់សហជីព និងបង្ហាញការប្ដេជ្ញាលើការស្វែងរកដំណោះស្រាយបន្ត។ កញ្ញា ជា សុខ នី និងកញ្ញា ងិន ស៊ាងលីម អ្នករាយការណ៍ព័ត៌មានវិទ្យុស្ត្រីបានតាមដានរឿងនេះនៅក្នុងសន្និសីទព័ត៌មាន នៅទីតាំងផ្ទះសាមគ្គី។ ជាបន្តសូមស្ដាប់ការរាយការណ៍របស់កញ្ញា ជា សុខនី ដែលបានឆ្លើយប្រាប់លោក​គីម ចាន់ចាវ ដោយមេត្រី!

Share

ព័ត៌មានទាក់ទង

Image