en     km
en     km

NGO​ FORUM​ ដាក់​លិខិត​ទៅ​ ៣​ ស្ថាប័ន​ ឱ្យ​ជួយ​ទប់ស្កាត់​ការ​សាងសង់​ទំនប់​ដ​ន​សា​ហុង​

Share

រូបតំណាង (ពីហ្វេសប៊ុក)
រូបតំណាង (ពីហ្វេសប៊ុក)

ភ្នំពេញ​៖​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGO​ FORUM)​ សម្ព័ន្ធ​ទន្លេ​កម្ពុជា​ សហគមន៍​ទន្លេមេគង្គ​ និង​បឹង​ទន្លេសាប​  រួម​ទាំង​អង្គការ​ជាតិ​ និង​អន្តរជាតិ​ ដាក់​លិខិត​រួម​គ្នា​មួយ​ទៅ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ និង​អគ្គលេខាធិការ​អាស៊ាន​ ដើម្បី​ស្នើ​សុំ​ឱ្យ​មានការ​ទប់ស្កាត់​លើ​បញ្ហា​ប្រឈម​នានា​ នៃ​ការ​សាងសង់ទំនប់​វា​រី​អគ្គិស​នី​ដ​ន​សា​ហុង​ ខណៈ​ដែល​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក​ នៅ​ពាក់កណ្តាល​ខែកុម្ភៈ​នេះ​។​ ការ​លើក​ឡើង​របស់​ NGO​ Forum​ នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

លោក តឹក វណ្ណារ៉ា
លោក តឹក វណ្ណារ៉ា

លោក​ តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGO​ FORUM)​ មាន​ប្រសាសន៍​ថា​ លោក​នឹង​ដាក់​លិខិត​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ អគ្គលេខាធិការ​អាស៊ាន​ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​យក​បញ្ហា​ ផល​ប៉ះពាល់​នៃ​ការ​សាងសង​ទំនប់​វា​រី​អគ្គិស​នី​ដ​ន​សា​ហុង​ ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក​ នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា​ សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​ខាង​មុខ​នេះ​។​

ចំណែក​ លោក​ យុក​ សេង​ឡុ​ង​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​ ដើម្បី​អភិរក្ស​ធនធាន​ជលផល​ ថ្លែង​ថា​ ការ​សាងសង់​ទំ​បន់​វា​រី​អគ្គ​ស​នី​ដ​ន​សា​ហុង​ នឹង​ធ្វើ​ឱ្យ​មានការ​បម្រែបម្រួល​ចរន្តទឹក​យ៉ាង​ខ្លាំង​ ដែល​កត្តា​នេះ​ នឹង​ជះ​ឥទ្ធិពល​ដល់​កា​រប​ម្លា​ស់​ទី​របស់​ត្រី​ពី​បឹង​ទន្លេសាប​ មក​ទន្លេមេគង្គ​នៅ​រដូវ​ត្រី​ពង​កូន​ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រៃ​លិច​ទឹក​ទៅ​តាម​តំបន់​ទន្លេសាប​ជាង​ ៦០​ ម៉ឺន​ហិច​តា​ថែម​ទៀត​ផង​។​

លោក​ យុក​ សេង​ឡុ​ង​ មាន​ប្រសាសន៍​ថា​៖​ «​នៅ​ឆ្នាំ​២០១៥​ កន្លង​ទៅ​ នៅ​ក្នុង​ខែ​៨​ តំបន់​ខ្លះ​បាន​គោក​បាត់​ទៅ​ហើយ​ អ​ញ្ចឹ​ង​នៅ​ក្នុង​ខែ​៩​ ខែ​១០​ ទឹក​ចាប់​ហូរ​ធ្វើ​ឱ្យ​មានការ​ប្រែ​ប្រួ​ស​ខុស​ពី​ប្រក្រតី​ដើម​ ដែល​យើង​ធ្លាប់​ជួប​ប្រទះ​។​ អ្វី​ជា​ក្តី​កង្វល់​ដល់​ធនធាន​ជលផល​ ព្រោះ​តំបន់​បឹង​ទន្លេសាប​នេះ​ យើង​មានព្រៃ​លិច​ទឹក​ និង​ជីវៈចម្រុះ​ផ្សេងៗ​នៅ​នឹង​ទន្លេសាប​ ក្នុង​នោះ​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​ទន្លេសាប​រហូត​ដល់​៦០​ម៉ឺន​ហិច​តា​ជាង​»​។​

ក្រៅ​តែ​ពី​ផល​ប៉ះពាល់​ផ្ទាល់​ទៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ៦​លាន​ នាក់​ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ ដោយសារ​តែ​ការ​សាងសង់​ទំនប់​វា​រី​អគ្គ​ស​នី​ដ​ន​សា​ហុង​នេះ​ ក៏​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៣០០​ លាន​នាក់​ ដែល​រស់​តាម​បណ្តា​ប្រទេស​ចំនួន​ ៥​ផ្សេង​ទៀត​ផង​ដែរ​។​ នេះ​បើ​តាម​ការ​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សា​ព័ត៌មាន​នេះ​។​

លោក​ គង់​ ចាន់​ធី​ ប្រធាន​សមាគម​ន៍​នេសាទ​ អូរ​ស្វាយ​ ខេត្តស្ទឹងត្រែង​ មាន​ប្រសាសន៍​ថា​ ប្រសិនបើ​រដ្ឋាភិបាល​ឡាវ​សាងសង​ទំនប់​វា​រី​អគ្គ​ស​នី​ដ​ន​សា​ហុង​នេះ​ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​របស់​ប្រជា​នេសាទ​យ៉ាងធ្ងន់ធ្ងរ​។​  លោក​ថា​៖​ «​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​ ផ្នែក​ខាងក្រោម​នៃ​ដ​ន​សា​ហុង​ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ ពួក​គាត់​ពឹង​អាស្រ័យ​ផល​លើ​ការ​នេសាទ​ត្រី​ ជា​អាហារ​ចំ​បាច់​បំផុត​ និង​សេដ្ឋកិច្ច​ជា​លក្ខណៈ​គ្រួសារ​របស់​គាត់​»​។​

សូម​ជម្រាប់​ថា​ ការ​សាងសង​ទំនប់​វា​រី​អគ្គ​ស​នី​ដ​ន​សា​ហុង​ប្រទេស​ឡាវ​នេះ​ នៅ​ត្រង់​តំបន់​ល្បាក់ខោន​ មាន​ចម្ងាយ​ប្រមាណ​ជាង​ ២​គីឡូម៉ែត្រ​ ពី​ព្រំប្រទល់​កម្ពុជា​-​ឡាវ​។​

បើ​តាម​សេចក្តីរាយការណ៍​ពិ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​នា​ពេល​កន្លង​មក​បានឱ្យ​ដឹង​ថា​ សកម្មភាព​សាងសង​ទំនប់​វា​រី​អគ្គ​ស​នី​ដ​ន​សា​ហុង​ប្រទេស​ឡាវ​នេះ​ កំពុង​តែ​ធ្វើ​ដំណើរការ​ជា​បណ្តើរៗ​ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៥​ កន្លង​ទៅ​ រដ្ឋាភិបាល​ឡាវ​បាន​សាងសង់​ស្ពាន​មួយ​រួចរាល់​ហើយ​ ដើម្បី​ដឹក​សម្ភារៈ​សាងសង​ទំនប់​វា​រី​អគ្គ​ស​នី​ដ​ន​សា​ហុង​។​

​សូម​បញ្ជាក់​ថា​ បន្ទាប់​ពី​បញ្ចប់​សន្និសីទ​សា​ព័ត៌មាន​នេះ​ NGO​ FORUM​  រួម​ទាំង​អង្គការ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ បាន​បង្ហាញ​គោល​ជំហរ​ថា​ ប្រសិនបើ​ការ​ដាក់​លិខិត​ ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ និង​អគ្គលេខាធិការ​អាស៊ាន​ ពុំ​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ ពួក​គេ​នឹង​ធ្វើ​សកម្មភាព​ ដើម្បី​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ទទួលទាន​ស្រា​បៀរ​អង្គរ​តទៅ​ទៀត​ ព្រោះ​ក្រុមហ៊ុនស្រា​បៀរ​នេះ​ បាន​រួមចំណែក​ក្នុង​ការ​សាងសង​ទំនប់​វា​រី​អគ្គ​ស​នី​ដ​ន​សា​ហុង​៕​

Share

ព័ត៌មានទាក់ទង

Image