en     km
en     km

យោធាសក្តិ ៣ ម្នាក់​ទន្ទ្រានដីសហគមន៍ត្រូវតុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួន

Share

ព្រះវិហារ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះ ក្រូច ប៊ុនគីម ដែលមានតួនាទីជាមន្ត្រីយោធាពាក់សក្តិ ៣ ម្នាក់ កាលពីនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ យោងតាមដីកាសម្រេចឲ្យឃុំខ្លួន នៅពន្ធនាគារខេត្តព្រះវិហារ។ការសម្រេចចោទប្រកាន់ឈ្មោះលោក ក្រូច ប៊ុនគីម ពីបទកាន់កាប់ដីព្រៃឈួសឆាយ និងលក់ទ្រព្យសម្បត្តិ​សាធារណៈដោយខុសច្បាប់នេះ យោងតាមមាត្រា ៩៧ កថាខណ្ឌ១ ចំណុច៦ នៃច្បាប់ព្រៃឈើ និងមាត្រា២៥៩ នៃភូមិបាល។

ដីទំនាស់ដែលជនខិលខូចលួចឆ្ការយកទៅលក់ដូរ។រូបភាពពី សុវណ្ណារិទ្ធិ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដីនៅចំណុចព្រៃម្លោង ស្ថិតនៅក្នុងភូមិក្តាក់ ឃុំភ្នំត្បែង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវមន្ត្រីយោធាសក្តិ៣ ប្រើប្រាស់គ្រឿងចក្រ កាប់ទន្ទ្រានដីសហគមន៍​ជាច្រើន​ហិកតា ដើម្បីយកទៅលក់បន្តឲ្យទៅឈ្មោះ ហៀត អុល និងឈ្មោះគៀង។

តាមការបញ្ជាក់របស់ឈ្មោះ ហៀត អុល ឲ្យដឹងថា ដីនៅចំណុចព្រៃម្លោង ក្នុងភូមិក្ដាក់ឃុំភ្នំត្បែង ស្រុកគូលែន គឺលោកពិតជាបានទិញពីឈ្មោះ ក្រូច ប៊ុន គីម ពិតប្រាកដមែន។លោកថា ដីនោះមានចំនួន ៦ ហិកតាកន្លះ ដោយក្នុង ១ ហិកតា ទិញក្នុងតម្លៃ ១៣០០ដុល្លារអាមេរិក។

រូបភាពជនសង្ស័យជាយោធាសក្តិបី។រូបភាពពី សុវណ្ណារិទ្ធិ។

តាមការបញ្ជាក់របស់ម្ចាស់ដីម្នាក់ទៀតឈ្មោះ លោក គៀង បានឱ្យដឹងថា ដីនៅចំណុចខាងលើកលោកបានទិញពីឈ្មោះ ក្រូច ប៊ុន គីម ដូចគ្នា។ លោកបន្តទៀតថា ដីដែលលោកទិញ​មានចំនួន ៧ ហិកតាហើយក្នុងមួយហិកតាមានតម្លៃ ១៥០០ដុល្លារ ដោយធានាឆ្ការព្រៃឱ្យស្អាតទៀតផង។

អ្នកទិញដីពីជនសង្ស័យករណីយកដីរដ្ឋលក់ដូរ។រូបភាពពី សុវណ្ណារិទ្ធិ។

ជុំវិញរឿងនេះលោក យឹម ប៊ុនថេន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកគូលែន បានដឹកនាំកម្លាំង​មន្ត្រី​សហគមន៍​ព្រៃម្លោងចុះត្រួតពិនិត្យដោយចុចយាមកា នៅចំណុចដីខាងលើ ដោយរកឃើញថាដីនៅចំណុចព្រៃម្លោងស្ថិតនៅ ភូមិក្តាក់ ឃុំភ្នំត្បែង ស្រុកគូលែន ពិតជាដីនៅក្នុងដែនព្រៃសហគមន៍​ព្រៃម្លោងពិតប្រាកដមែន៕

អត្ថបទខ្លីសរសេរដោយ  មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង

Image