អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើ ប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើបឌីជីថល់ រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តផ្នែកកម្មវិធីវិទ្យុ ចំនួន ២ រូប ៖
ភារកិច្ច និងការទទទួលខុសត្រូវ
- ផលិតអត្ថបទវិទ្យុ បទយកការណ៍ កម្រងជីវិត ធ្វើបទសម្ភាស និង ព័ត៌មានខ្លី
- ជាអ្នកសម្របសម្រួលកម្មវិធីវិទ្យុ និង ជាពិធីករកម្មវិធីអប់រំ-កំសាន្ត
តម្រូវការ និង លក្ខណៈសម្បត្តិ
- ជានិស្សិតកំពុង ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ ឬវិទ្យាសាស្រ្តសង្គម ឬ វិទ្យាសាស្ត្រនយោបាយ-សេដ្ឋកិច្ច ឬ ច្បាប់ ។ ល ។
- ធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ អាចធ្វើការពេញម៉ោង ឬមួយពេល តាមការចរចា។
- ស្រលាញ់វិជ្ជាជីវៈសារព័ត៌មាន និង មានបំណងធ្វើការជាអ្នកផលិតកម្មវិធីវិទ្យុ ។
- មានសំឡេងល្អ ច្បាស់ និង រួសរាយរាក់ទាក់ ។
- ចេះអាន សរសេរ និង និយាយភាសាអង់គ្លេស កាន់តែប្រសើរ។
- មានចំណាប់អារម្មណ៍ធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីពង្រឹងសមភាពយេនឌ័រនៅកម្ពុជា។
- ចេះប្រើប្រាស់កុំព្យូទ័រ ដូចជាកម្មវិធី Word, Excel, Powerpoint, Email, Internet ។
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេបមកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អាសយដ្ឋានផ្ទះលេខ ២០ ផ្លូវ២៣ដេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ
ឬ តាមរយៈអ៊ីមែល [email protected] ។
ទូរសព្ទទំនាក់ទំនង ៖ 023 881 497 / 069 848 013 / 011 780 510
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី១៣ ខែ កញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៥ ល្ងាច ។
បេក្ខនារីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ សូមអរគុណ៕