អគ្គិសនីកម្ពុជា ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅក្នុងរាជរាជធានី និងខេត្ដមួយចំនួន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខ ដើម្បីអនុវត្ដការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញពង្រីកផ្លូវ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦។
បើតាមសេចក្ដីជូនដំណឹងដដែល តំបន់ដែលអគ្គិសនី កម្ពុជានឹងផ្អាកការផ្គត់ផ្គង់ភ្លើងនោះ រួមមាន៖
១. ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល នឹងផ្អាក ការផ្គត់ផ្គង់អគ្គិសនីនៅ៖ ក. តំបន់ភ្លើងលេខ P226, P595, P1280 ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ខ. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងភូមិទួលពង្រ ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២. ថ្ងៃសុក្រទី១២ កុម្ភៈ ឆ្នាំ២០១៦ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល នឹងផ្អាកការផ្គត់ផ្គង់ អគ្គិសនី៖ ក. តំបន់ភ្លើងលេខ P226, P595, P1280 ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ខ. តំបន់ភ្លើងលេខ P1334, P1343 ស្ថិតនៅភូមិសំបួរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ គ. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ភូមិទំនប់ ភូមិពោងពាយ ភូមិបាយ៉ាប ភូមិភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣. ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល នឹងផ្អាកការ ផ្គត់ផ្គង់អគ្គិសនី៖ ក. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិព្រៃល្ង ភូមិស្រែជំរៅ ភូមិព្រៃស្ពឺ ភូមិដំណាក់ត្រយឹង ភូមិព្រៃកំបុត ភូមិព្រៃសណ្ដែក ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ខ. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកោះក្របី ភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ។ គ. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីភូមិផ្សារលិច ក្នុង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល។
៤. ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល នឹងផ្អាកការ ផ្គត់ផ្គង់អគ្គិសនី៖ ក. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិឃ្មួញ ភូមិអន្លង់ក្ងាន ភូមិសំរោង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ខ. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកោះក្របី ភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ គ. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីភូមិផ្សារលិច ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល៕