en     km
en     km

ប្រ​សិន​បើពលរដ្ឋ​ខ្មែរ​នៅ​អា​មេ​រិ​ក​ពិតជា​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច​ ហ៊ុន​ សែន​ មែន​ តើ​នៅ​កម្ពុជា​នឹង​មាន​អ្វី​កើតឡើង​?

Share

លោក កែម ឡី, លោក មាស នី, លោក សុខទូច (រាប់ពីឆ្វេង)
លោក កែម ឡី, លោក មាស នី, លោក សុខទូច  (រាប់ពីឆ្វេង)

សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​១៥​ ដល់ទី​១៦​ ខែកុម្ភៈ​ ខាង​មុខ​នេះ​ នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ សហរដ្ឋអាមេរិក​។​ ស្រប​ពេល​ដំណើរ​ចូលរួម​កិច្ចប្រជុំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើក​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ គ្រោង​នឹង​ធ្វើ​បាតុកម្ម​ស្វាគមន៍​សម្តេច​ ហ៊ុន​ សែន​ ផង​ដែរ​។​

ជុំវិញ​បញ្ហា​នេះ​ អ្នកវិភាគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ យល់​ឃើញ​ខុសៗ​គ្នា​ថា​ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ពិតជា​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច​ ហ៊ុន​ សែន​ មែន​នោះ​ នៅ​កម្ពុជា​ក៏​ប្រហែលជា​មានការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តប​នឹង​គណបក្សប្រឆាំង​ក្នុង​រូបភាព​ណាមួយ​ជាក់​មិន​ខាន​។​

តើ​នៅ​កម្ពុជា​អាច​នឹង​មាន​បាតុកម្ម​តប​នឹង​គណបក្សប្រឆាំង​វិញ​ឬទេ​​ ប្រ​សិនបើ​ពលរដ្ឋ​ខ្មែរ​នៅ​អា​មេ​រិ​ក​ពិតជា​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច​ ហ៊ុន​ សែន​ មែន​នោះ​?​

​តទៅ​នេះ​ សូម​ស្តាប់​សេចក្តី​រាយ​ការណ៍​របស់​ លោក​ កែវ​ សុខា​ ដូច​តទៅ​៖​

Share

Image
Image
Image