loader

ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​ ចាត់តាំង​មន្ត្រី​ ៥​ រូប​ តាមដាន​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​ ហ៊ុន​ សែន​

cover-Chea-Sophara-&-Ministry-of-Rural-Development-logo
លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ បាន​តែងតាំង​មន្ត្រី​ ៥​ រូប​ ឱ្យ​តាមដាន​មតិ​របស់​សាធារណជន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​មាន​ពាក់ព័ន្ធ​នឹង​វិស័យ​អភិវឌ្ឍន៍ជនបទ​។​

ការ​ចាត់តាំង​មន្ត្រី​ ៥​ រូប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​សេចក្តីណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ឱ្យ​ចាត់តាំង​ក្រុមការងារ​តាមដាន​របាយការណ៍​​ប្រចាំ​ថ្ងៃ​ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កាលពី​ម្សិលមិញ​ ដោយ​លោក​ចាត់​ទុក​ថា​ នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ទាន់​ពេលវេលា​។​

យោង​តាម​សេចក្តីសម្រេច​របស់​លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​បាន​ចុះហត្ថលេខា​ នៅ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នេះ​ បានឱ្យ​ដឹង​ថា​ មន្ត្រី​ទាំង​ ៥​រូប​ ដែល​ចាត់តាំង​ឱ្យ​ចាំ​តាមដាន​សកម្មភាព​របស់​មហាជន​នេះ​រួម​មាន​៖​ ១.​ លោក​ សួ​ស​ គង់​ រដ្ឋលេខាធិការ​,​ ២.​ លោក​ ទូច​ ស៊ី​ផាត​ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​,​ ៣.​ កញ្ញា​ នូ​សុវត្ថិ​ ចាន់​វ​ត្តី​ មន្ត្រី​ខុទ្ទកាល័យ​ ,៤.​ កញ្ញា​ ហែម​ សុ​ហ្វី​យ៉ា​ អនុប្រធាន​ការិយាល័យ​សម្ភារៈ​,​ និង​៥.​ កញ្ញា​ ច័ន្ទ​ សូ​រិ​យា​ អនុប្រធាន​ការិយាល័យ​កិច្ចការ​ទូទៅ​។​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កងទ័ពចុះជួយប្រមូលផលស្រូវរបស់ប្រជាពលខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយទឹកជំនន់

យ៉ាងហោចណាស់កងទ័ពនិងកងរាជអាវុធហត្ថខេត្តបន្ទាយម[...]

លោក ហ៊ុន ម៉ាណែត ៖ ស្វាគមន៍មតិរិះគន់ដោយសុចរិតតែមិនទទួលការប្រឌិតក្នុងចេតនាទុច្ចរិតករណីភ្នំតាម៉ៅ

ក្នុងឃ្លីបវីដេអូចំនួន១៧នាទីនេះ លោក ហ៊ុន ម៉ាណែ[...]

សម្តេច ស ខេង លើកឡើងថាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមដដែល

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x