en     km
en     km

មន្រ្តីក្រសួងយុត្តិធម៌លើកទឹកចិត្តដល់អ្នកសារព័ត៌មានដាក់ធាតុចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន

Share

ភ្នំពេញ៖ លោក សេង ពុទ្ធី មន្រ្តីក្រសួងយុត្តិធម៌បានជំរុញដល់អ្នកសារព័ត៌មានលើកឡើងនូវបញ្ហាប្រឈមរបស់ខ្លួនដែលបានជួបប្រទះក្នុងពេលអនុវត្តន៍ការងារជាក់ស្តែង ដើម្បីដាក់ជាធាតុចូលឱ្យបានច្រើនទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ ខណៈច្បាប់នេះបច្ចុប្បន្នក្រសួងព័ត៌មានកំពុងរៀបចំសេចក្តីព្រាងនៅឡើយ។ លោកថានេះជាឱកាសសម្រាប់អ្នកសារព័ត៌មាន ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់ជាធាតុចូល ដើម្បីកែលម្អ ឱ្យកាន់តែល្អ ព្រោះបើច្បាប់ថ្មីត្រូវអនុវត្តន៍ នោះអាចការពារវិជ្ជាជីវៈសារព័ត៌មានបាន។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

លោក សេង ពុទ្ធី មន្រ្តីក្រសួងយុត្តិធម៌បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យយកចិត្តទុកដាក់ចូលរួមក្នុងការដាក់ធាតុចូលឱ្យច្រើន លើសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ ដ្បិតមានមាត្រាខ្លះបានចែងពីទោសទណ្ឌនិងបទល្មើសផង ដោយអាចឱ្យអ្នកសារព័ត៌មានសងជំងឺចិត្តដល់ប្រភពវិញផងដែរ។

លោក សេង ពុទ្ធី ៖«  របបសារព័ត៌មាន តាំងពី ឆ្នាំ១៩៩៥ មាន២១មាត្រា មានបទល្មើលមួយចំនួន មាត្រា៨ គាត់ត្រូវមានអត្តសញ្ញាណដែលចេញដោយក្រសួងព័ត៌មាន  នៅពេលគាត់ទទួលបានសិទ្ធ គាត់អាចផ្សាយធ្វើការបាន ប៉ុន្តែបើឱ្យអនុវត្តន៍តែម្តង ខ្ញុំជឿថា ពិបាកដោយសារ មុននឹងធ្វើការផ្សព្វផ្សាយខ្លឹមសារព័ត៌មានណាមួយត្រូវតែសុំការអនុញតិពីក្រសួងព័ត៌មាន ត្រួតពិនិត្យមើលសិន ថាព័ត៌មានហ្នឹងអាចផ្សព្វផ្សាយបានឬទេ នេះបើផ្អែកតាមច្បាប់របបសារព័ត៌មាន តែការអនុវត្តសួរថាគាត់បានធ្វើតាមទេ? អត់បានអនុវតន៍ទេ ជាក់ស្តែងបើយកតែសកម្មភាពដូចអ៊ីចឹងមកអនុវត្តន៍ ហើយជាការអនុវត្តន៍ច្បាប់តឹងរឹងត្រឹមត្រូវ ការផ្សាយព័ត៌មានដែលអត់ដាក់ពាក្យស្នើសុំទៅក្រសួងព័ត៌មាន មានបទល្មើសហើយ អត់ទាន់គិតថាព័ត៌មានត្រូវ ឬក៏ព័ត៌មានខុសនោះទេ»។ 

ក្នុងវេទិកាពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន លោក សេង ពុទ្ធី មន្រ្តីក្រសួងយុត្តិធម៌ មានសុទិដ្ឋិនិយមថា  សារព័ត៌មាន គឺជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងការចែករំលែក ផ្សព្វផ្សាយផ្តល់នូវព័ត៌មានចាំបាច់មួយចំនួនទៅដល់សាធារណជន។ ក៏ប៉ុន្តែទន្ទឹមនឹងនោះដើម្បីឱ្យអ្នកសារព័ត៌មានអនុវត្តប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវៈនោះ អ្នកសារព័ត៌មានត្រូវគោរពទៅតាមបទប្បញ្ញតិ ដើម្បីលើកកម្ពស់នូវកិត្យានុភាព ឬតម្លៃក្នុងនាមជាអ្នកសារព័ត៌មាន និង ការពារទៅដល់វិជ្ជាជីវៈផ្សេងៗទៀតនៅក្នុងសង្គមផងដែរ។

ទន្ទឹមនឹងនេះ លោក សេង ពុទ្ធី ប្រាប់ថា ការផ្សព្វផ្សាយ ឬផ្តល់ព័ត៌មានណាមួយ ត្រូវគិតអំពីសេរីភាពនៃការបញ្ចេញមតិយោបល់ តែក៏ត្រូវគិតអំពីផលប៉ះពាល់ដល់សិទ្ធិបុគ្គលផ្សេងទៀតផងដែរ ដោយសារមានបទបញ្ញាតិច្បាប់ជាច្រើនការពារនូវផលប្រយោជន៍សិទ្ធិបុគ្គល ដែលច្បាប់មានចែងនៅក្នុងក្រមរដ្ឋប្បវេណី  ច្បាប់ក្រមព្រហ្មទណ្ឌ ឬច្បាប់ផ្សេងៗទៀត។

លោក សេង ពុទ្ធី៖« ដើម្បីជាការរំលឹកក៏ដូចជាយកចិត្តទុកដាក់ទៅលើការអនុវត្តក្នុងនាមជាអ្នកសារព័ត៌មាន គប្បីអនុវត្តន៍ទៅតាមក្រមសីលធម៌វិជ្ជាជីវៈរៀងៗខ្លួន។ ថ្មីៗនេះក្រសួងព័ត៌មានក៏បានចេញនូវសេចក្តីប្រកាសផ្សព្វផ្សាយធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន ក៏ជាបទដ្ឋានមួយដែលជាការតម្រង់ផ្លូវ សម្រាប់ឱ្យអ្នកសារព័ត៌មានដឹងថា សកម្មភាពណាដែលអ្នកសារព័ត៌មានគួរធ្វើ សកម្មភាពណាមិនគួរធ្វើ សកម្មភាពណាដែលធ្វើទៅវាអាចប៉ះពាល់ដល់សិទ្ធិបុគ្គល ព្រោះបុគ្គលម្នាក់ៗត្រូវបានការពារចំពោះមុខច្បាប់ដោយស្មើភាពគ្នា នេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»

លោកមេធាវី អ៊ុន ចាន់ថុល នៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានប្រាប់ពីលក្ខខណ្ឌក្នុងការដែលអង្គការទទួលជួយការ ពារបណ្តឹងរបស់អ្នកសារព័ត៌មានដោយមិនគិតថ្លៃ នោះតម្រូវឱ្យអ្នកសារព័ត៌មានត្រូវមានកាតដែលមានសុពលភាព និងពិនិត្យទៅលើបទចោទប្រកាន់ដែលមានលក្ខណៈរឹតបណ្តឹងសេរីភាព ឬក៏ធ្វើឱ្យអ្នកសារព័ត៌មាន មានភាពរៀងចាលបាក់ស្បាតជាដើម៕

fdhdhdjdjdjdjd_3

Share

ព័ត៌មានទាក់ទង

Image