ខ្សែជីវិតមានដំណើររឿងខុសគ្នា ហើយរាល់មនុស្សគ្រប់រូបមិនអាចកំណត់ឫជ្រើសរើសកន្លែងកើត ឬ កន្លែងស្លាប់បាននោះទេ។ ជួនកាលកំពុងសប្បាយចិត្តរស់នៅជាមួយក្រុមគ្រួសារយ៉ាងមានក្តីសុខ បែរជាជួបទុក្ខព្រួយ។ ជាក់ស្ដែងកញ្ញាស្វាយ ចាន់ឌី ជាកូនស្រីច្បងក្នុងគ្រួសារ ក្រោយពីម្តាយស្លាប់បាត់បង់ជីវិត កញ្ញាត្រូវរ៉ាប់រង់ការងារជំនួសម្តាយទាំងអស់។ មិនត្រឹមតែធ្វើការងារធ្ងន់ធ្ងរ ដើម្បីគ្រួសារទេ ធ្វើជាបងស្រីដ៏ល្អដែលគ្រប់គ្រងប្អូន៨នាក់ឲ្យរៀនបន្ត និងថែឪពុកជរាម្នាក់ ដោយការត្បាញក្រមា និង ស្រែចម្ការ តែឥឡូវមុខរបរនេះគ្មានទីផ្សារដូចមុនទៀតទេ។
រំឮកដល់ពេលមួយកំឡុងបវេសនកាលឆ្នាំ២០១៥-២០១៦ បានកំពុងចូលមកដល់ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានសិស្សានុសិស្ស បានមកដាក់ពាក្យ និងទិញពាក្យចូលរៀនជាច្រើន។ នៅក្នុងចំណោមនោះ មានមនុស្ស ៤នាក់ មានមុខមាត់ប្រហាក់ប្រហែលគ្នា កំពុងឈរនៅមុខក្តារបិទប្រកាសព័ត៌មាន។
……………………………..
តើជីវិតកញ្ញា ស្វាយ ចាន់ឌី ជួបការលំបាកអ្វីខ្លះ? ដើម្បីជ្រាបកាន់ច្បាស់ពីព័ត៌មាននេះសូមស្តាប់ជីវៈព័ត៌មានដែលរៀបរៀងដោយកញ្ញាច្រឹកស្រីអូនដូចតទៅ៖