en     km
en     km

រាជរដ្ឋាភិបាល​បាន​បញ្ចប់​កិច្ចសន្យា​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ តាម​ប្រ​ព័​ន្ឋ​សាងសង់​អាជីវកម្ម​ផ្ទេរ​ BOT​

Share

លោក ផៃ ស៊ីផាន
លោក ផៃ ស៊ីផាន

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ប្រកាស​លុប​កិច្ចសន្យា​ធ្វើ​អាជីវកម្ម​មួយ​តាម​រូបភាព​សាងសង់​ ធ្វើ​អាជីវកម្ម​ និង​ផ្ទេរ​ (BOT)​ ស្តី​ពី​ការ​ជួសជុល​ លើ​កំណាត់​ផ្លូវ​ ១២១​ មួយ​ខ្សែ​ ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​ លេខ​២​ ត្រង់​ចំណុច​ផ្សារ​ចំបក់​ ដល់​ភូមិ​ទំនប់​ ឃុំ​ត្នោត​ ស្រុក​បាទី​ ខេត្តតាកែវ​។​

បើ​តាម​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ប្រាប់​វិទ្យុ​ស្រី្ត​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ចន្ទ​ ទី​៨​ ខែកុម្ភៈ​ នេះ​ថា​ រដ្ឋាភិបាល​សម្រេច​បញ្ចប់​កិច្ចសន្យា​ស្តី​ពី​ការ​លុប​ចោល​នូវ​កិច្ចសន្យា​វិនិយោគ​តាម​ប្រព័ន្ធ​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ​ (BOT)​ នេះ​ ព្រោះ​រដ្ឋាភិបាល​ចង់​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ ដោយ​កាត់​បន្ថយ​រាល់​ការ​ចំណាយ​ទាំងឡាយ​ណា​ដែល​មិន​ចាំបាច់​នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ម្តងៗ​។​

​លោក​បាន​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​នឹង​ធ្វើការ​សាងសង់​ផ្លូវ​នោះ​ដោយ​ខ្លូ​ន​ឯង​វិញ​ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​៕​

Share

Image
Image
Image