loader

អាជ្ញាធរ​សន្និដ្ឋាន​ថា​ ឆេះ​ផ្ទះ​ពលរដ្ឋ​ជិត​ ១០០​ ខ្នង​ នៅ​ចាក់​អង្រែ​ក្រោម​ទំនង​មិនមែន​មក​ពី​ផាវ​ឬ​កាំជ្រួច​ទេ​

fire-at-Chak-Angreភ្នំពេញ​៖​ នាយកដ្ឋាន​គ្រប់​គ្រង​ជាតិ​ផ្ទុះ​និង​អគ្គីភ័យ​ បានឱ្យ​ដឹង​ថា​ មូលហេតុ​នាំ​ឱ្យ​កើត​មាន​អគ្គី​ភ័យ​ឆេះ​ផ្ទះ​​ប្រជាពលរដ្ឋ​ស្ថិត​នៅ​សង្កាត់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ប្រមាណ​ជិត​ ១០០​ ខ្នង​ ទំនង​មិនមែន​កើតឡើង​ដោយសារ​ការ​អុជ​ផាវ​ ឬ​កាំជ្រួច​នោះ​ទេ​ ហើយ​រហូត​មក​ទល់​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​អគ្គី​ភ័យ​នេះ​។​

​ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង់​​ជាតិ​ផ្ទុះ​និង​អគ្គិភ័យ​ លោក​ ធន់​ សា​ម៉​ន​ មាន​ប្រសាសន៍​ ថ្ងៃ​ចន្ទ​នេះ​ថា​ អគ្គី​ភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​ជិត​ ១០០​ ខ្នង​ នៅ​សង្កាត់​អង្រែ​ក្រោម​ ទំនង​មិនមែន​កើតឡើង​ដោយសារ​ការ​អុជ​ ផាវ​ ឬ​កាំជ្រួច​នោះ​ទេ​ ព្រោះ​អគ្គី​ភ័យ​បាន​ឆាប​ចេញពីផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម៉ោង​ ១២​ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ហើយ​សមត្ថកិច្ច​សង្ស័យ​ទៅ​លើ​ករណី​ពលរដ្ឋ​ប្រើ​ទៀន​ ធូប​ និង​ចរន្ត​អគ្គី​ស​នី​។​

សូម​បញ្ជាក់​ថា​ នៅ​វេលា​ម៉ោងជាង​ ១២​ រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៩៧​ ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បំផ្លាញ​ទាំងស្រុង​ ស្ថិត​នៅ​ខាងក្រោយ​វត្ត​ចាក់​អង្រែ​ក្រោម​ សង្កាត់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​។​  អគ្គី​ភ័យ​នេះ​ បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ ៤​ ទៀប​ភ្លឺ​ ក្រោយ​កម្លាំង​សមត្ថកិច្ច​ និង​អាជ្ញាធរ​ ជួយ​អន្តរាគមន៍​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x