en     km
en     km

ខេត្តកំពង់ចាម ចាប់ផ្ដើមរុះរើស្លាកយីហោ ដែលផ្សាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ

Share

រូបភាពឯកសារ កម្មកររើផ្ទះយីហោស្រាបៀ ក្នុងខេត្តកំពង់ស្ពឺ។ ប្រភពរូបភាព រដ្ឋបាលខេត្តកំពង់ស្ពឺ។

ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ការរស់នៅប្រកបដោយសុខដុម ពិសេសគ្មានអំពើហិង្សា អំពើពាលា និងចូលរួមរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព នៅតាមដងផ្លូវទីសាធារណៈ រដ្ឋបាលខេត្តកំពង់ចាមបានធ្វើការណែនាំ ម្ចាស់អាជីវកម្ម ឱ្យរុះរើប៉ាណូ ឬស្លាកយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

 

រដ្ឋបាលខេត្តកំពង់ចាម នៅពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញលិខិតណែនាំទៅកាន់លោកអភិបាលក្រុង ស្រុក ដើម្បីធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម ឱ្យរុះរើប៉ាណូ ឬស្លាកយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ។

រដ្ឋបាលខេត្តកំពង់ចាមបានធ្វើការណែនាំដល់លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក ត្រូវចុះអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃការផ្សាយគ្រឿងស្រវឹង តាមរយៈផ្ទាំងរូបភាពពាណិជ្ជកម្មដល់ម្ចាស់អាជីវកម្មដែលលើកផ្លាកយីហោផ្សព្វផ្សាយគ្រឿងស្រវឹង ឱ្យធ្វើការរុះរើ ឬផ្លាស់ប្តូរទៅជាផ្លាកយីហោដែលមានរូបភាពផ្សាយពីភេសជ្ជៈវិញ។

សម្រាប់ប្រជាពលរដ្ឋម្ចាស់អាជីវកម្មមានលើកផ្លាកយីហោត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុន ឱ្យមករុះរើប៉ាណូឬផ្លាកពាណិជ្ជកម្ម ដែលមានរូបភាពស្រាបៀរ ឬគ្រឿងស្រវឹងចេញ ដោយទុករយៈពេល១សប្តាហ៍ មុនអាជ្ញាធរចុះអនុវត្ត វិធានការ។

រូបភាពឯកសារ កម្មកររើផ្ទះយីហោស្រាបៀ ក្នុងខេត្តកំពង់ស្ពឺ។ ប្រភពរូបភាព រដ្ឋបាលខេត្តកំពង់ស្ពឺ។

បន្ថែមពីនេះ អភិបាលក្រុង ស្រុក ត្រូវចុះអនុវត្តវិធានការ អប់រំផ្សព្វផ្សាយ បំផុសស្មារតីឱ្យមានការចូលរួមសហការពីប្រជាពលរដ្ឋម្ចាស់អាជីវកម្ម ដើម្បីអនុវត្តវិធានការនេះ ហើយត្រូវធ្វើការណែនាំដល់ប្រធានការិយាល័យច្រកចេញចូលតែមួយ ឱ្យត្រួតពិនិត្យសំណើបើកអាជីវកម្ម ឬលើកផ្លាកយីហោនានា និងត្រូវជៀសវាងដាច់ខាតការផ្សព្វផ្សាយគ្រឿងស្រវឹង ឬស្រាបៀរ។

គួរបញ្ជាក់ផងដែរថា ការរុះរើប៉ាណូ ឬស្លាកយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹង គឺដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ការស់នៅប្រកបដោយសុខដុមនីយកម្មក្នុងគ្រួសារខ្មែរ ពិសេសគ្មានអំពើហិង្សា អំពើពាលា និងចូលរួមរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព នៅតាមដងផ្លូវទីប្រជុំជននានាក្នុងភូមិសាស្ត្រខេត្តកំពង់ចាមផងដែរ។

ការដាក់ចេញឱ្យរុះរើប៉ាណូ ឬស្លាកយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងស្លាកយីហោដែលមានសភាពចាស់ទ្រុឌទ្រោម គឺមានការអនុវត្តបានចំនួនបីខេត្តរួចមកហើយក្នុងនោះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ហើយនិងកំពុងបន្តមកខេត្តកំពង់ចាមនេះ៕

 

ត្ថបទខ្លីសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង