en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ថា​កម្ពុជា​ជា​ប្រទេស​ប្រកាន់​នយោបាយ​ឯករាជ្យ​

Share

Hun-Sen-(by-keosokha)ភ្នំពេញ​៖​ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កម្ពុជា​ជា​ប្រទេស​ប្រកាន់​ នយោបាយ​ការ​បរទេស​ឯករាជ្យ​ អធិបតេយ្យភាព​ ហើយ​កម្ពុជា​មិន​ត្រូវការ​សុំ​យោបល់​ពី​ប្រទេស​មហាអំណាច​ណាមួយ​ ក្នុង​ការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ឡើយ​។​

​ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និបាត​កោះ​ពេជ្រ​ នា​ព្រឹក​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​ នេះ​ ។​

​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ នា​ព្រឹក​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​ នេះ​ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កម្ពុជា​ជា​ប្រទេស​ប្រកាន់​នយោបាយ​ការ​បរទេស​ឯករាជ្យ​ និង​អធិបតីភាព​ ដោយ​កម្ពុជា​មិន​ត្រូវការ​សុំ​យោបល់​ពី​ប្រទេស​មហាអំណាច​ណាមួយ​ ក្នុង​ការ​សម្រេចចិត្ត​រឿង​អ្វីមួយ​របស់​ខ្លួន​ឡើយ​។​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បានឱ្យ​ដឹង​ទៀត​ថា​ ដោយសារ​នយោបាយ​ការ​បរទេស​ឯករាជ្យ​នេះ​ ទើប​កម្ពុជា​អាច​រំដោះខ្លួន​ចេញពី​ស្រមោល​អតីតកាល​បាន​។​

​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជុំវិញ​ការ​អនុវត្ត​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ​នេះ​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ មាន​ប្រសាសន៍​ថា​ ការ​ប្រកាន់​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ​របស់​រដ្ឋាភិបាល​កម្ពុ​ជានា​ពេល​នេះ​ គឺជា​រឿង​ល្អ​មួយ​សម្រាប់​សង្គម​ខ្មែរ​ក្នុង​ការ​រក្សា​ទំនាក់ទំនង​នយោបាយ​ ស្ថិត​នៅ​ក្នុង​ជំហ​នយោបាយ​ការ​បរទេស​ផ្លូវ​កណ្តាល​។​  លោក​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ចំពោះ​ទំនាក់ទំនង​ការ​បរទេស​ជាមួយ​សហរដ្ឋអាមេរិក​ ប្រទេស​ចិន​ និង​រុ​ស្ស៊ី​ ខណៈ​ដែល​វៀតណាម​បន្ទន់ឥរិយាបថ​ទទួលយក​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក​។​

លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

ក្នុង​ការ​រក្សា​ជំហរ​បស់​ខ្លួន​នេះ​ លោក​ មាស​ នី​ បាន​បន្ត​ទៀត​ថា​ ប្រសិនបើ​កម្ពុជា​អាច​រក្សា​នយោបាយ​ការ​បរទេស​នៅ​ចំ​ផ្លូវ​កណ្តាល​ នោះ​នឹង​អាច​កាត់​បន្ថយឥទ្ធិពល​អំណាច​របស់​រៀត​ណា​ម​មក​លើ​កម្ពុជា​បាន​។​ ទន្ទឹម​គ្នា​នេះ​ដែរ​ ការ​រក្សា​នយោបាយ​ការ​បរទេស​ឯករាជ្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន​។​

​ក្នុង​រឿង​នេះ​ដែរ​ លោក​ រស់​ រ៉ា​វុ​ធ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ​នេះ​ ពិតជា​អាច​ជួយ​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មាន​ឯករាជ្យ​ពេញលេញ​បាន​នៅ​ថ្ងៃ​អនាគត​ និង​ដើម្បី​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​ ។​ លោក​បាន​សង្កត់ធ្ងន់​ថា​ ប្រសិនបើ​កម្ពុជា​លម្អៀង​នយោបាយ​ទៅ​រក​មហាអំណាច​ណាមួយ​ នោះ​កម្ពុជា​នឹង​ជួប​វិបត្តិ​យ៉ាងច្រើន​នៅ​ក្នុង​សង្គម​ ជាក់​ជា​ពុំខាន​។​

​សូម​រម្លឹក​ថា​ កន្លង​ទៅ​ កម្ពុជា​ធ្លាប់​ប្រកាន់​ជំហ​នយោបាយ​ការ​បរទេស​ មិន​ចុះចូល​ជាមួយ​មហាអំណាច​ចិន​ និង​សហ​អា​មេ​រិ​ក​ម្តង​ជាកស្តែង​កំឡុង​ពេល​ដឹកនាំ​ដោយ​ព្រះបាទ​សីហ​នុ​ ប៉ុន្តែ​នៅ​ពេល​ដែល​កម្ពុជា​លម្អៀង​នយោបាយ​ទៅ​រក​មហាអំណាច​ចិន​ កម្ពុជា​ក៏​ធ្លាក់ខ្លួន​ក្នុង​សង្គ្រាម​របប​កម្ពុជា​ប្រជាធិបតេយ្យ​៕​

Share

Image
Image
Image