en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ស្នើ​ឱ្យ​ក្រសួងសុខាភិបាល​ បញ្ចុះតម្លៃ​ចំពោះ​និស្សិត​ដែល​ប្រឡង​ចូល​សាលា​ពេទ្យ​

Share

​សម្តេច​ ហ៊ុន​ សែន​ នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ស្នើ​ឱ្យ​ក្រសួងសុខាភិបាល​ បញ្ចុះតម្លៃ​ចំពោះ​និស្សិត​ដែល​មាន​បំណង​ប្រ​ទ្ប​ង​ចូល​សាលា​ពេទ្យ​ពី​ ៥០​ ម៉ឺន​រៀល​ មក​នៅ​ត្រឹម​ ១០​ ម៉ឺន​រៀល​  ហើយ​នៅ​ពេល​ដែល​និស្សិត​ដែល​ប្រ​ទ្ប​ង​យក​ឯកទេស​ មិន​ចាំបាច់​ឱ្យ​មាន​បេក្ខជន​បម្រុង​នោះ​ទេ​។​ ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​នេះ​  ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និបាត​កោះ​ពេជ្រ​  ព្រឹក​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​!

 

រូបភាព៖ ទ៉ព័រហ្វេសប៊ុកសម្ដេច
រូបភាព៖ ទំព័រហ្វេសប៊ុកសម្ដេច

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្នើ​ឱ្យ​ក្រសួងសុខាភិបាល​បញ្ចុះតម្លៃ​ចំពោះ​និស្សិត​ដែល​ប្រ​ទ្ប​ង​ចូល​ថ្នាក់​ជាតិ​នៅ​សាលា​ពេទ្យ​ ហើយ​មិន​ចាំបាច់​ឱ្យ​មាន​និស្សិត​បម្រុង​នោះ​ទេ​ នៅ​ពេល​ដែល​ពួក​គេ​ប្រ​ទ្ប​ង​យក​ឯកទេស​។​ នៅ​ក្នុង​នោះ​ដែរ​ សម្តេច​ ហ៊ុន​ សែន​ បាន​លើក​ទ្បើ​ង​ថា​ ចំពោះ​អ្នក​ដែល​បាន​ជាប់​ជា​និស្សិត​បម្រុង​នៅ​សាលា​ពេទ្យ​ក្នុងឆ្នាំនេះ​ ត្រូវ​ផ្ទេរ​មក​ជា​និស្សិត​ពេញ​សិទ្ធិ​នៅ​ក្នុង​សាលា​ពេទ្យ​ដែល​ពួក​គេ​បាន​ប្រ​ទ្ប​ង​ជាប់​បម្រុង​នោះ​។​

​ «​និស្សិត​ដែល​ចូល​ប្រ​ទ្ប​ង​ថ្នាក់​ជាតិ​នៅ​សាលា​ពេទ្យ​នោះ​ ត្រូវ​បង់​ ៥០​ ម៉ឺន​រៀល​ដែល​ខ្ញុំ​អត់​បានដឹង​ នេះ​ជា​រឿង​ពិត​ ប៉ុន្តែ​បង​ ម៉​ម​ ប៊ុ​ន​ ហេង​ គាត់​មាន​អ្នក​ចាំ​ពិនិត្យ​មើល​ comment​ ហ្នឹង​អ​ញ្ចឹ​ង​ក៏​បាន​យក​អា​បញ្ហា​ហ្នឹង​ ធ្វើ​សំណើ​ស្នើ​ទ្បើ​ង​ដើម្បី​សុំ​កំណត់​ថ្លៃ​នៃ​ការ​ប្រ​ទ្ប​ង​មានការ​ស្នើ​សុំ​កំណត់​ថ្លៃ​មួយ​ផ្សេង​ ក៏​ប៉ុន្តែ​ខ្ញុំ​ទូរស័ព្ទ​ទៅ​បង​ ម៉​ម​ ប៊ុ​ន​ ហេង​ ថា​ការ​កំណត់​នេះ​នៅ​តែ​ខ្ពស់​ដូច្នេះ​ត្រឹមតែ​ ១០​ ម៉ឺន​រៀល​គ្រប់គ្រាន់​ហើយ​ ប៉ុណ្ណឹង​បាន​ហើយ​ »​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​របស់​ សម្តេច​ ហ៊ុន​ សែន​ខាងលើ​នេះ​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ មាន​ប្រសាសន៍​ថា​ ក្រសួងសុខាភិបាល​កំពុង​តែ​ប្រតិបត្តិ​ទៅ​តាម​ការ​ណែនាំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហើយ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ទទួលស្គាល់​ថា​ ការ​បង់​សេវា​ខាងលើ​ ពិតជា​មាន​តម្លៃ​ថ្លៃ​កន្លង​មក​ ដូច្នេះ​ហើយ​ទើប​ក្រសួងសុខាភិបាល​បាន​សម្រេច​បញ្ចុះតម្លៃ​តាម​ការ​ស្នើ​របស់​សម្តេច​ ហ៊ុន​ សែន​៖​ «​យើង​ប្រតិបត្តិ​តាម​ការ​ណែនាំ​របស់​សម្តេច​តេ​ជោ​ ហើយ​តើ​ ជា​ការ​មួយ​ល្អ​ ហើយ​យើង​មាន​គណៈកម្មការ​ប្រ​ទ្ប​ង​ថ្នាក់​ជាតិ​គេ​ធ្វើ​ការងារ​នេះ​ បាទ​ហើយ​ឥឡូវ​យើង​ការ​កែ​លម្អ​ទៅ​តាម​ការ​ណែនាំ​របស់​សម្តេច​»​។​

​ជុំវិញ​បញ្ហា​នេះ​ អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​សុខាភិបាល​ កញ្ញា​ សាន​ ដា​ណែ​ត​ ដែល​រៀន​ជំនាញ​ទន្តសាស្ត្រ​ សាទរ​ទៅ​នឹង​ការ​ស្នើ​ឱ្យ​មានការ​បញ្ចុះតម្លៃ​ចំពោះ​និស្សិត​ដែល​ចង់​ប្រ​ទ្ប​ង​ចូល​សាលា​ពេទ្យ​នេះ​ ព្រោះ​ការ​បញ្ចុះតម្លៃ​នេះ​អាច​ផ្តល់​ក្តី​សង្ឃឹម​ដល់​និស្សិត​ដែល​មាន​បំណង​ចង់​ប្រ​ទ្ប​ង​ចូល​សាលា​ពេទ្យ​ផង​ដែរ​។​

«​មានអី​វា​ល្អ​ ហើយ​វា​អាច​ធូរ​ថយ​សម្រាប់​និស្សិត​ពេទ្យ​ ព្រោះ​ការ​ចំណាយ​សម្រាប់​ការ​ប្រ​ទ្ប​ង​ហ្នឹង​ក៏​វា​អត់​សក្តិ​សមរ​ហូត​ដល់​ ៥០​ ម៉ឺន​ អ​ញ្ចឹ​ង​ណាស់​ បើសិនជា​ខ្ញុំ​ជា​អ្នក​នៅ​រៀន​ខ្ញុំ​សប្បាយចិត្ត​ហើយ​..»​។​

​សូម​បញ្ជាក់​ថា​ កន្លង​មក​មាន​និស្សិត​ពេទ្យ​មួយ​ចំនួន​ធ្លាប់​ធ្វើការ​តវ៉ា​សុំ​ឱ្យ​មានការ​បញ្ចុះតម្លៃ​នៃ​ការ​ប្រ​ទ្ប​ង​ចូល​សាលា​ពេទ្យ​ជា​ច្រើន​លើក​ផង​ដែរ​៕

Share

Image
Image
Image