សៀមរាប៖ អ្នកគ្រូ ភឿន ផាវី ជាស្ត្រីខ្មែរម្នាក់ដែលស្រឡាញ់ចូលចិត្តការចារសាស្ត្រាស្លឹករឹត តាំងពីវ័យកុមារ បច្ចុប្បន្នរស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងថា ចំណារសាស្ត្រស្លឹករិឹតមិនត្រឹមតែកត់ត្រាពីវប្បធម៌របស់ខ្មែរនោះ ការបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹត និងកែច្នៃស្លឹករិឹតជាលិខិតអញ្ជើញផ្លូវការផ្សេងៗ មានលិខិតអញ្ជើញអាពាហ៍ពិពាហ៍ លិខិតអញ្ជើញបុណ្យទានផ្សេងៗ ក៏ជាការចូលរួមចំណែកលើកតម្កើងវប្បធម៌សំណេររបស់ខ្មែរផងដែរ។
សន្លឹកសាស្ត្រាត្រូវបានគេធ្វើចេញពីស្លឹកទ្រាំងយកមកកែច្នៃតាមវិធីផ្សេងៗ។ ស្លឹករឹត ដែលចាររួច ត្រូវបានយកមកចងក្រងជាសាស្ត្រាក្បួនខ្នាត មានជាអត្ថបទធម៌អាថ៌ក្នុងព្រះពុទ្ធសាសនា ច្បាប់ទូន្មាន របាក្សត្រទាក់ទងនឹងប្រវត្តិសាស្ត្រ ខ្សែរឿងជាសាស្ត្រាល្បែង ក្បួនទស្សន៍ទាយ ក្បួនព្យាបាលជំងឺ និងក្បួនវេទមន្ត ផ្សេងៗ។
ជុំវិញរឿងរ៉ាវទាំងនេះ សូមនាងកញ្ញា លោក លោកស្រី ស្តាប់បទសម្ភាសន៍រវាងលោក ម៉ៅ សំណាង អ្នកសារព័ត៌មានរបស់វិទ្យុស្ត្រីអែហ្វអឹម ១០២ នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាមួយអ្នកគ្រូ ភឿន ផាវី មានខ្លឹមសារដូចតទៅ៖