en     km
en     km

សាលា​រាជធានី​ភ្នំពេញ​ ហាម​មិន​ឱ្យ​ដុត​ផាវ​ និង​ហែ​ក្បួន​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​

Share

រូបតំណាង
រូបតំណាង

សាលា​រាជធានី​ភ្នំពេញ​ហាម​ដាច់ខាត​ មិន​ឱ្យ​មានការ​ដុត​ផាវ​ កាំជ្រួច​ ឬ​បង្ក​សំលេង​ផ្ទុះ​គ្រប់​ប្រភេទ​ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ ចាប់ពី​ថ្ងៃ​ទី​ ០៧​ ដល់​ថ្ងៃ​ទី​១០​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ឡើយ​ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ​ សុ​វត្តិភាព​ សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​ សាធារណៈ​។​ នេះ​បើ​តាម​យោង​តាម​សេច​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៤​ កុម្ភៈ​ ឆ្នាំ​២០១៦​នេះ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ ក៏​បាន​ហាម​រាល់​ការ​ហែ​ក្បួន​ ផ្សេងៗ​ ទាំង​បែប​សាសនា​ និង​ប្រពៃ​ដែល​គ្មាន​ការ​អនុញ្ញាត​ និង​មិន​អនុញ្ញាត​ឱ្យ​លេងល្បែង​គ្រប់​ប្រភេទ​ ដែល​មាន​លក្ខណៈ​ស៊ីសង​ឡើយ​។​រីឯ​ការ​ដុត​ក្រដាសសែន​វិញ​ ហាម​ដាច់ខាត​ មិន​ឱ្យ​ដុត​លើ​ច​ញ្ចើ​ម​ផ្លូវ​ ឬ​ទ្រូងផ្លូវ​សាធារណៈ​ឡើយ​។​

​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ទៀត​ថា​ ចាប់ពី​ពេល​នេះ​តទៅ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ គ្រប់​លំដាប់ថ្នាក់​ ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ កុំឱ្យ​មានការ​នាំ​ចូល​ផាវ​ កាំជ្រួច​ ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ តាម​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ​ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ទាំងនេះ​ ដែល​មាន​ទីតាំង​លក់​នៅ​ក្នុ​រាជធានី​ភ្នំពេញ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ នៅ​គ្រប់កន្លែង​កំសាន្ត​ មន្ទីរ​ អង្គភាព​ រោង​ចក​ក្រ​ សហគ្រាស​ គេហដ្ឋាន​នានា​ ត្រូវ​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អុជ​ទៀន​ ធូប​ ក្រដាសសែន​ ភ្លើងចង្ក្រាន​ អគ្គី​ស​នី​ ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គី​ភ័យ​កើត​មាន​ជាយថាហេតុ​៕

Share

ព័ត៌មានទាក់ទង

Image