en     km
en     km

កម្ពុជា​ត្រូវការ​អ្នក​វិនិយោគទុន​ចំនួន​ ៥​ វិស័យ​ ដើម្បី​ឱ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​

Share

លោក ស៊ុន ចាន់ថុល
លោក ស៊ុន ចាន់ថុល

​ភ្នំពេញ​៖​ កម្ពុជា​ត្រូវការ​អ្នក​វិនិយោគទុន​លើ​វិស័យ​ចំនួន​ ៥​ សំខាន់ៗ​ ដើម្បី​ឱ្យ​សេដ្ឋកិច្ច​ ប្រទេស​មាន​សន្ទុះ​ការ​រីក​ចម្រើន​ និង​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ នៅ​ក្នុង​តំបន់​អាស៊ាន​នា​ថ្ងៃ​អនាគត​។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ក្នុង​កម្មវិធី​ជំនួប​ពាណិជ្ជករ​កម្ពុជា​-​ថៃ​ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​ នា​រសៀល​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៦​ ម្សិលមិញ​នេះ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បន្ត​ថា​ ការ​វិនិយោគ​លើ​វិស័យ​ចម្បងៗ​ ទាំង​ ៥​ ដែល​កម្ពុជា​កំពុង​ត្រូវការ​ រួម​មាន​៖​ ទី​១​ វិស័យ​កែ​ច្នៃ​វត្ថុធាតុដើម​ និង​ការ​កែ​ច្នៃ​ម្ហូបអាហារ​,​ ទី​២​ វិស័យ​ឧស្សាហ៍កម្ម​ធុន​ស្រាល​,​ ទី​៣​ វិស័យ​ទេសចរណ៍​,​ ទី​៤​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​,​ និង​ទី​៥​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស​និង​វិជ្ជាជីវៈ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​កម្ពុជា​បាន​ផ្តល់​ឱកាស​ទូលំទូលាយ​ដល់​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ដែល​ចង់​មក​វិយោគ​ទុន​នៅ​កម្ពុជា​។​ លោក​ថា​ ក្រសួង​ពាណិជ្ជ​នឹង​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ផ្សេងៗ​ ជា​ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ឱកាស​ដល់​វិស័យ​ឯកជន​ ក្នុង​ការ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ផង​ដែរ​៕

Share

Image
Image
Image